ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​តាមរយៈ​បណ្ដាញ​សង្គម​​ក្លាយ​ជា​រឿង​ដែល​សាមញ្ញ​តែ​ចាំបាច់​សម្រាប់​មនុស្ស​គ្រប់​គ្នា​ក្នុង​សម័យ​នេះ។​ជាក់​ស្ដែង​មនុស្ស​កាន់​តែ​ច្រើន​ឡើង​ៗ​ប្រើ​ប្រាស់​Facebook Twitter instagramដើម្បី​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​។​ងាក​មក​ចាប់​អារម្មណ៍​ប្រទេស​មហា​អំណាច​មួយ​គឺ​ចិន តើ​អ្នក​ទាំង​អស់​គ្នា​ធ្លាប់​ឆ្ងល់​ឬ​ទេ​ថា​ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​ចិន​សម្រេច​បិទ​បណ្ដាញ​សង្គម​យក្ស​របស់​ពិភព​លោក​Facebookមិន​អោយ​ប្រជាជន​របស់​ខ្លួន​ប្រើ​ប្រាស់​អញ្ចឹង?

 

ចំពោះ​មូល​ហេតុ​ដែល​នាំ​អោយ​មាន​ការ​ហាម​ប្រាម​និង​បិទ​ចោល​បែប​នេះ​គឺ​ដោយ​សារ​បញ្ហា​អំពើ​ហិង្សា​​ដែល​កើត​ឡើង​នៅ​ឆ្នាំ​២០០៩ រហូត​បាន​សម្លាប់​មនុស្ស​ជាង​មួយ​រយ​នាក់​។​ រដ្ឋាភិបាល​ចិន​បាន​​ផ្ដោត​សំខាន់​លើ​ការ​ប្រើ​ប្រាស់​មធ្យោបាយ​​របស់​ជន​បង្ក​ទាំង​នោះ និង​ការ​ចែក​​រំលែក​និង​រីក​សុះ​សាយ​ពាក្យ​ចចាមអារ៉ាម​ដែល​បង្ក​គ្រោះថ្នាក់​ សុទ្ធ​ធ្វើ​ឡើង​តាមរយៈ​បណ្ដាញ​សង្គម។

ដោយ​យល់​ឃើញ​ពី​កត្តា​ចម្បង​បែប​នេះ រដ្ឋាភិបាល​ចិន​ក៏​សម្រេច​ថា​ខ្លួន​នឹង​ត្រូវ​តែ​មាន​សិទ្ធ​ក្នុង​ការ​គ្រប់​គ្រង់​លើ​បណ្ដាញ​សង្គម​ទាំង​អស់​ដែល​ពលរដ្ឋ​ខ្លួន​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស​។​ ដូច្នេះ​​គេ​ក៏​សម្រេច​ចិត្ត​បិទ​ចោល​គ្រប់​បណ្ដាញ​សង្គម​បរទេស​ដែល​មាន​ទាំង Facebook Twitterនិង​វេបសាយ​ដទៃ​ទៀត​ដែល​មាន​Serverក្រៅ​ប្រទេស​ហើយ​រដ្ឋ​មិន​អាច​បញ្ជា​និង​គ្រប់​គ្រង​បាន។​ជា​លទ្ធផល​ពលរដ្ឋ​​ចិន​អាច​លេង​តែ​បណ្ដាញ​សង្គម​ដែល​មាន​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​ដូច​ជា​Weibo Wechart​​​ ​QQជា​ដើម។​

ទោះ​ជា​យ៉ាង​ណា​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ច្បាប់​ដែល​ថា​ការ​ប្រើ​ប្រាស់​Facebookនៅ​ចិន​ជា​រឿង​ខុស​ច្បាប់​នោះ​ទេ ដូច្នេះ​ពលរដ្ឋ​ចិន​ភាគ​ច្រើន​នៅ​តែ​មាន​មុខ​ក្នុងFacebookតាមរយៈ​ការ​ប្រើ​ប្រាស់​កម្មវិធី​ជំនួយ​ផ្លាស់​ប្ដូរ​ទីតាំង​និង​Server VPN បាន​ដដែល គ្រាន់​តែ​វា​មិន​មែន​ជា​ការ​យល់​ស្រប​របស់​រដ្ឋ​ឡើយ៕

ប្រភព: Nsdesign ​​​​​​​​​​​​​​​​

Loading...
SHARE