តើអ្នកធ្លាប់ប្រទះឃើញរូបភាពទាំងនេះដែរឬទេ? នេះមិនមែនជាលើកទីមួយទេដែលមានការលើកឡើងថា មេដឹកនាំពិភពលោកគឺជាមនុស្សឆ្លងពេលវេលា ឬមនុស្សអមតៈ ប៉ុន្តែសម្រាប់ពេលនេះអ៊ិនធឺណេតហាក់ផ្តោតការចាប់អារម្មណ៍ខ្លាំង និងជាពិសេសលើលោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ដែលមនុស្សមួយចំនួនអះអាងថា លោកគឺជាមនុស្សឆ្លងពេលវេលា ឬជាមនុស្សអមតៈ។

ភស្តុតាងដែលធ្វើឱ្យគេមានការសង្ស័យថា លោកពូទីន ជាមនុស្សឆ្លងពេលវេលា ឬជាមនុស្សអមតៈនោះគឺដោយសារតែគេមើលឃើញពីភាពស្រដៀងគ្នាខ្លាំងរវាងរូបលោកបច្ចុប្បន្ន និងមនុស្សប្រុសនៅក្នុងរូបថតពីរសន្លឹកផ្សេងទៀត។ រូបថតពីរសន្លឹកផ្សេងទៀតនោះ មួយជារូបថតបុរសទាហានរុស្ស៊ីដែលប្រហែលថតនៅក្នុងឆ្នាំ១៩២០ និងមួយទៀតជារូបថតបុរសទាហានរុស្ស៊ីដែលប្រហែលថតនៅក្នុងឆ្នាំ១៩៤១។

បុរសដែលនៅក្នុងរូបថតឆ្នាំ១៩២០ និងឆ្នាំ១៩៤១ គឺពិតជាមានមុខមាត់ដូចលោកពូទីនខ្លាំងណាស់ ដូចនេះហើយទើបមានអ្នកខ្លះអះអាងថា រូបទាំងពីរនោះគឺជារូបលោកពូទីន គ្រាន់តែនោះគឺនៅពេលលោកមានវ័យក្មេង ហើយបច្ចុប្បន្នលោកមានវ័យចាស់ជាមុនបន្តិច។ រូបថតទាំងនេះធ្វើឱ្យមនុស្សមានការយល់ឃើញផ្សេងៗគ្នា ហើយក្នុងនោះគេហាក់ជឿថា លោកពូទីនជាមនុស្សឆ្លងពេលវេលា ឬមនុស្សអមតៈ ដែលកំពុងរស់នៅក្នុងចំណោមមនុស្សទូទៅ។

យ៉ាងណាក៏ដោយ មិនមានអ្វីបញ្ជាក់អះអាងច្បាស់លាស់ចំពោះការលើកឡើងខាងលើនោះទេ។ ប៉ុន្តែស្របពេលជាមួយគ្នានេះ ក៏មានការលើកឡើងថា បុរសទាំងពីរកាលពីជំនាន់ដើមនោះប្រហែលជាអ្នកដែលមាន DNA ដូចគ្នានឹងលោកពូទីន ឬក៏ជាបុព្វបុរសរបស់លោកពូទីន ទើបមានមុខមាត់ដូចគ្នាបែបនេះ ហើយតាមការពិតទៅ នៅលើផែនដីនេះក៏មានមនុស្សជាច្រើនដែលមានមុខមាត់ស្រដៀងគ្នាដែរ។

ប្រភព៖ Ancient-code

Loading...
SHARE