ប្រយោគមួយឃ្លាដែលលោកគ្រូអ្នកគ្រូតែងតែលើកយកមកប្រដៅនិងទូន្មានជានិច្ច នោះគឺ “ត្រូវយកចំនេះដឹងដែលមានទាំងប៉ុន្មាន មកបំរើប្រយោជន៍អោយដល់អ្នកដទៃ ” ។

នេះជារឿងរ៉ាវជីវិតរបស់គ្រូបង្រៀនម្នាក់ ដែលកាលពីមុនគាត់គឺជាគ្រូពេទ្យ និងជាគ្រូបង្រៀនផ្នែក កាយវិភាគវិទ្យា ។ តែក្រោយមកពេលគាត់ចាស់ទៅ គាត់ក៏ត្រលប់មកធ្វើជាគ្រូបង្រៀនក្មេងៗទៅវិញ។ ហើយរឿងរ៉ាវទាំងអស់ ក៏ត្រូវបានលើកយកមករៀបរាប់យ៉ាងកំសត់ ដោយអតីតកូនសិស្សប្រុសម្នាក់របស់គាត់ បន្ទាប់ពីគាត់បាន លាចាកលោកទៅហើយ។

…"ฉันเป็นครู ตายแล้วก็ขอเป็นครูต่อไป"….คำกล่าวของ #พระยาอุปกิตศิลปสาร (อาจารย์ใหญ่คนแรกของประเทศไทย)

Posted by คนอีสาน on Saturday, November 10, 2018

អតីតកូនសិស្សប្រុសម្នាក់នោះ មុននឹងបានក្លាយខ្លួនជាគ្រូពេទ្យម្នាក់បានតាមក្តីបំនង ជាដំបូងឡើយគេក៏ គ្រាន់តែជាសិស្សដែលបោះបង់ការសិក្សាចោល ព្រោះតែបញ្ហាលុយកាក់និងព្រោះតែគេគិតថា គ្មានអ្នកណាមកសប្បាយចិត្តជាមួយគេឡើយ ប្រសិនបើគេអាចក្លាយជាគ្រូពេទ្យពិតមែនរឺអត់នោះ។​ ប៉ុន្តែ ក៏បានលោកគ្រូម្នាក់នេះហើយ ដែលយកចិត្តទុកដាក់នឹងគេមករហូត ព្រមទាំងព្យាយាមពន្យល់អោយគេ​ត្រលប់មករៀនវិញរហូតចុងក្រោយគេក៏បានរៀនចប់។

យ៉ាងណាមិញ ថ្វីត្បិតគេជាគ្រូពេទ្យ អាចជួយមនុស្សបានច្រើនរាប់មិនអស់ តែគេក៏នៅតែ មិនអាចជួយអោយលោកគ្រូរបស់គេ ឆ្លងផុតការស្លាប់បានដដែល។

គួរបញ្ជាក់ផងដែរថា វីដេអូនេះបានបង្កើតឡើង​ ដោយយកគ្រោងរឿងពិត មកបំលែងធ្វើជាវីដេអូខ្លី អប់រំដល់មនុស្សសម័យថ្មី អោយយល់ដឹងពីបំនងល្អរបស់គ្រូបង្រៀនគ្រប់ៗគ្នា ដែលតែងតែខិតខំ អស់ពីកំលាំងកាយចិត្ត ដើម្បីនាំយកតែអ្វីល្អៗមកអោយសិស្សៗគ្រប់ៗរូប។ ដូចជាលោកគ្រូម្នាក់នេះចឹង ទោះគាត់បានស្លាប់ទៅហើយក្តី គាត់នៅតែផ្តាំកូនសិស្សរបស់គាត់ អោយបន្តធ្វើល្អ និងជួយប្រយោជន៍ ដល់សង្គមជាតិ កុំបោះបង់ភាពជាគ្រូអោយសោះ។

ប្រភពៈ fb/youshareyoulike

Loading...
SHARE