ពីមួយសម័យទៅមួយសម័យ ផែនដីប្រែប្រួលខ្លាំងមិនធម្មតានោះឡើយ។ យើងប្រាកដជាធ្លាប់ដឹងថាផែនដីឆ្លងកាត់ការប្រែប្រួលរាប់មិនអស់មុននឹងក្លាយជាផែនដីដូចពេលបច្ចុប្បន្ន ហើយយើងក៏មិនប្រាកដថាផែនដីនឹងក្លាយជាបែបណានោះឡើយនាថ្ងៃអនាគត។

ទន្ទឹងនឹងបម្រែបម្រួលនេះ ស្នាដៃរបស់មនុស្សជំនាន់មុនក្លាយជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ ចំណែករបស់អស្ចារ្យខ្លះបាត់បង់ដោយសារមូលហេតុផ្សេងៗ បន្ទាប់មកក៏ត្រូវបានគេរកឃើញឡើងវិញ។ក្នុងចំណោមការរុករកទាំងអស់ ទាំង១០ខាងក្រោមនេះចាត់ទុកថាអស្ចារ្យបំផុត៖

១.The Longyou Caves៖ ភាពអស្ចារ្យរបស់ល្អាងមួយនេះគឺរូបចម្លាក់នៅក្នុងនេះ ប៉ុន្តែវាត្រូវកប់ក្នុងដីរហូតដល់អ្នកបុរាណវិទូសិក្សានិងធ្វើកំណាយវាឡើង។

២.The underwater city of Yonaguni – Japan៖ ទីក្រុងក្រោមបាតសមុទ្រមួយនេះត្រូវបានប្រទះឃើញដោយចៃដន្យនៅពេលដែលអ្នកមុជទឹក Khachiro Arataki។ អ្វីដែលគ្រប់គ្នាឆ្ងល់នោះគឺតែក្រុងមួយនេះសង់ក្នុងទឹកយ៉ាងម៉េច ឬវាជាដីគោកកាលពីសម័យនោះ។

៣.Mohenjo-Daro: ទីក្រុងដែលចាស់បុរាណដែលមានការបំផ្លាញចោលមួយនេះ ត្រូវបានអ្នកបុរាណវិទូមួយចំនួនគិតថាទីក្រុងមួយនេះជាប់ទាក់ទងនឹងមនុស្សភពផ្សេងដែលចូលមកសាងសង់វាឡើង។

៤.ទីក្រុងក្រោមដី Derinkuyu: ភាពអស្ចារ្យរបស់ទីក្រុងបុរាណមួយនេះគឺវាស្ថិតនៅក្រោមដីដែលមនុស្សជំនាន់នោះសាងសង់ឡើង វាមិនមែនជាទីក្រុងលើដីធម្មតាហើយត្រូវដីកប់ដូចទីក្រុងមួយចំនួននោះទេ។

៥.ដុំបាល់ថ្មយក្ស៖ អ្វីដែលចម្លែកគឺដុំថ្មធំៗមូលដូចបាល់នេះមិនមែនមានតែមួយនោះទេ ប៉ុន្តែវាត្រូវបានគេរកឃើញនៅអាព្រិកខាងត្បូង និងប្រទេស២ ៣ទៀតនៅប៉ែកអុឺរ៉ុបផងដែរ។

៦.ដានកង់ឡាន កាលពី១៤លានឆ្នាំមុន៖​ បើតាមឯកសាររបស់មនុស្សសព្វថ្ងៃរថយន្តដំបូងដែលផលិតឡើងគឺត្រឹមឆ្នាំ១៨៨៥ដែលគិតមកត្រឹមពេលនេះមានរយៈពេលតែ១៣៣ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែអ្នកបុរាណវិទូអះអាងថាដានខាងក្រោមគឺពិតជាដានរថយន្តតាំងពី១៤លានឆ្នាំមុនមែន ដែលវាអាចបញ្ជាក់ថារថយន្តធ្លាប់មានរួចម្តងទៅហើយក្នុងយុគណាមួយរបស់ផែនដីនេះ។

៧.រោងចក្រនុយក្លេអ៊ែកាលពី២ពាន់លានឆ្នាំមុន៖ អ្នកវិទ្យាសាស្រ្តគ្រវីក្បាលគ្រប់គ្នា ពេលដែលរកឃើញថាមានReactorនុយក្លេអ៊ែរតាំង២ពាន់លានឆ្នាំមុន ដែលវាយូរពេលមិនគួរអោយជឿ ហើយវាមិនដឹងរលាយបាត់វិញនៅឆ្នាំណានោះទេ។

៨.Sacsayhuamán: ការរកឃើញទីក្រុងបុរាណមួយនេះ មិនមែនប្លែកធ្វើអោយអ្នកបុរាណវិទូឆ្ងល់ធម្មតាឡើយ ព្រោះគេមិនដឹងថាតែគេអាចសង់ទីក្រុងលើថ្មមួយដុំធំបានយ៉ាងម៉េច។

៩. Gate of The Sun ទ្វាព្រះអាទិត្យ ដែលសង់កណ្តាលដីនេះត្រូវបានគេសន្មត់ថាវាជាទីតាំងកណ្តាលនៃទីក្រុងចំណាស់ក្នុងសម័យមុន។

១០.កាបិតយក្ស៖ កាំបិតនេះត្រូវបានរកឃើញនៅក្រោមបាតសមុទ្រដែលមិនទាន់អាចច្បាស់ពីប្រភពនៅឡើយ ប៉ុន្តែវាអាចថាជាគ្រឿងលំអរបស់សម័យនិងជនជាតិណាមួយ។

ប្រភព៖​ Ancientcode

Loading...
SHARE