ដោយសារតែរបាយការណ៍កាលពីឆ្នាំមុន អត្រាកំណើតនៅអ៊ីតាលីមានប្រមាណជា៤៦៤០០០នាក់ប៉ុណ្ណោះ ដែលនេះជាចំនួនដែលតិចបំផុតក្នុងកំណត់ត្រាអឺរ៉ុប។

ដោយសារតែមើលឃើញពីការធ្លាក់ចុះនៃកំណើនប្រជាជន រដ្ធាភិបាលអ៊ីតាលីគ្រោងនឹងចេញគោលនយោបាយថ្មីដោយកាត់ដីកសិកម្មមួយផ្នែកដល់គ្រួសារណាដែលនឹងផ្តល់កំណើតកូនបន្ថែមម្នាក់ទៀតនៅចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។សម្រាប់ជនបរទេសវិញក៏មានសិទ្ធទទួលបានដីពីរដ្ធអ៊ីតាលីដូចគ្នាប្រសិនបើពួកគេរស់នៅក្នុងប្រទេសនេះយ៉ាងតិច១០ឆ្នាំ ទោះយ៉ាងណាគេមិនទាន់ដឹងច្បាស់ពីទំហំឬតម្លៃដែលរដ្ធាភិបាលប្រទេសមួយនេះគ្រោងចែកជារង្វាន់ដល់គ្រួសារនិមួយៗនៅឡើយទេ។

ប្រទេសអ៊ីតាលីកំពុងក្លាយជាប្រទេសដែលមានអត្រាកំណើនប្រជាជនតិចជាងគេបំផុតក្នុងអ៊ឺរ៉ុប គិតតាំងពីឆ្នាំ២០០៨មកអត្រាកំណើតកាន់តែធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ តាំងពី៩.៨ភាគរយនៅឆ្នាំ២០០៨ មកត្រឹម៧.៦ភាគរយប៉ុណ្ណោះនៅឆ្នាម២០១៧។

ប្រភព៖ Dailymail

Loading...
SHARE