អ្នក​ប្រហែល​ធ្លាប់​ឭ​ខ្លះ​មក​ហើយ​ ជុំវិញវិទ្យាស្ថាន​​សម្រាប់​បង្កក់​រាងកាយ​មនុស្ស​ដែល​​មាន​ឈ្មោះ​ថា Cryonics ដែល​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៧២ មក​ម្ល៉េះ។ ឈ្មោះ​ថា Cryonics នេះ​គឺ​សំដៅ​ទៅ​លើ​បច្ចេកទេស​វិទ្យសាស្ត្រ​ដែល​ប្រើប្រាស់​ស៊ីតុណ្ហភាព​ដ៏​ត្រជាក់​សម្រាប់​បង្កក​រាងកាយ​របស់​មនុស្ស (អ្នក​ដែលស្លាប់បាត់) ក្នុង​គោល​បំណង​រក្សារាងកាយ​ និង​សរីរាង្គ​របស់​ពួកគេ​ឲ្យ​នៅ​ដដែល រងចាំ​វិទ្យាសាស្ត្រ​ជឿនលឿន​អាច​ស្វែង​រក​វិធីដើម្បី​ធ្វើ​ឲ្យមនុស្ស​ស្លាប់​អាច​រស់​ឡើង​វិញ​បាន​ក្នុង​ពេល​អនាគត។

សម្រាប់​អ្នក​ដែល​មាន​ទ្រព្យសម្បត្តិស្ដុកស្តម​ និង មាន ជំនឿ​ថា​នៅ​ថ្ងៃ​អនាគតអ្នក​វិទ្យាសាស្ត្រ​អាច​រកឃើញ​ពី​វិធី​សាស្ត្រ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​អាច​រស់​ឡើង​វិញ​បាន ពួកបាន​ចំណាយ​ប្រាក់​ដើម្បី​ជួល​ទូសម្រាប់​ត្រាំ​រាងកាយ​នៅ​ក្នុង​វិទ្យាស្ថាន​នោះ​ដើម្បី​ដាក់​រាងកាយ​សមាជិក​គ្រួសារ ឬ មនុស្ស​ជា​ទីស្រលាញ់​របស់​ពួកគេ​ ក៏​ដូចជា កក់​ទូ​សម្រាប់​ត្រាំ​រាងកាយ​ខ្លួន​ឯង​ពេល​ដែល​ស្លាប់​ទៅ​ផង​ដែរ។ សម្រាប់​តម្លៃ​ក្នុង​មួយរាងកាយ​គឺ​ចាប់​ពី ២០ ម៉ឺន​ដុល្លារ​ឡើង​ទៅ ដែលតម្លៃ​នេះ​មិន​គិត​ពី​ថ្លៃ​ដឹក​ជញ្ជូន និង ថ្លៃ​មើល​ថែទាំ​ទូ​នោះ​ទេ។

ហើយ​បុគ្គលល្បីៗ ចំនួន ៧ រូប​នេះគឺ​ជា​អ្នក​ដែល​កំពុង​ស្ថិត​ក្នុង​ទូបង្កក និង មាន​គម្រោង​បង្កក​ខ្លួន​ប្រាណ​ពេល​ស្លាប់​ទៅ ៖

១ កីឡាករ​វាយ​កូនបាល់ Ted Williams

រាងកាយ​របស់​លោក Ted Williams សព្វថ្ងៃ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ទូបង្កក ។ កាល​ពី​គាត់​នៅ​រស់​គាត់​បាន​និយាយ​ថា គាត់​កំពុង​សម្លឹង​មើល​ទៅ​ថ្ងៃ​មួយ​ក្នុង​ពេល​អនាគត ហើយ​ឈ្មោះ​របស់​គាត់​នឹង​ត្រលប់​មក​កាន់​ទីលាន​ប្រកួត​ជា​ថ្មី។

២ កីឡាករ​​ប្រដាល់ Muhammad Ali 

អ្នក​ប្រដាល់​ដ៏​ល្បី​ល្បាញ​គឺ​លោក Muhammad Ali បាន​ពិចារណា​ក្នុង​ការ​បង្កក​រាងកាយ​របស់​គាត់​នៅ​ពេល​ស្លាប់​តាំង​ពី​​ឆ្នាំ ១៩៨០ មក​ម្ល៉េះ ប៉ុន្តែ​បន្ទាប់​ពី​ទទួល​មរណភាព​កាល​ពីថ្ងៃ​ទី ៣ មិថុនា កន្លង​ទៅ គេ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ថា​តើ​រាងកាយ​របស់​គាត់​ត្រូវ​បាន​យក​ទៅ​បង្កក​ឬ ក៏​អត់​នោះ​ទេ។

៣ តារា​ចម្រៀង Britney Spears

តារា​ចម្រៀង​ស្រី​រូបនេះ​ក៏​មាន​គម្រោង​បង្កក​រាងកាយ​របស់​នាង​នៅ​ពេល​ដែល​នាង​ស្លាប់​ផង​ដែរ ប៉ុន្តែ​ុយើង​មិន​ដឹង​ថា​នៅ​ថ្ងៃ​ខាង​មុខ​នាង​នឹង​ផ្លាស់ប្ដូរ​ចិត្ត​យ៉ាង​ណា​នោះ​ទេ

៤ តារា​ចម្រៀង Paris Hilton

នាង​បាន​និយាយថា​នាង​មិន​ខ្វល់​ថា​អ្វី​នៅ​ពីក្រោយ​បច្ចេកវិទ្យា​នេះ​ទេ ហើយ​ក៏​មិន​ខ្វល់​ថា​តើ​ថ្ងៃ​​យូរ​ប៉ុណ្ណា​គេ​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​រស់​ឡើង​វិញ​ផង​ដែរ ប៉ុន្តែ​នាង​នឹង​ជ្រើស​រើស​យក​ការ​បង្កក​រាងកាយ​របស់​នាង​នៅ​ពេល​ដែល​នាង​ស្លាប់​ទៅ។

៥ ផលិតករ​កម្មវិធី​ទូរទស្សន៍​ដ៏ល្បី Simon Cowell

លោក Simon Cowell នឹង​​ចំណាយ​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដើម្បី​បង្កក​រាងកាយ​របស់​គាត់​នៅ​ពេល​ដែល​គាត់​បាត់បង់ជីវិត​ទៅ។

៦ តារា​សម្ដែង និង​ផលិតករ​កម្មវិធី​ទូរទស្សន៍ Seth MacFarlane

៧ អ្នក​ដឹកនាំកម្មវិធីទូរទស្សន៍ Larry King

SHARE