ភ្នំពេញ ថ្ងៃទី​​ 31 តុលា ឆ្នាំ 2018 ៖​​ ក្រុមហ៊ុន​ Huawei បានរៀបចំកម្មវិធីសម្ពោធ​និងធ្វើតេស្តកំពូលស្មាតហ្វូន Huawei ត្រកូល​ Mate20 ដ៏ពិសេសមួយ​ នៅសណ្ឋាគារលំដាប់កំពូល Rose Wood កាលពីថ្ងៃ 31 តុលា​ ដែលភ្ញៀវកិត្តិយសចូលរួម ទទួលបានបទពិសោធន៍ក្នុងការប្រើប្រាស់កំពូលស្មាតហ្វូន Huawei Mate20 និង Mate20 Pro ដំបូងគេបង្អស់នៅប្រទេសកម្ពុជា។

 

បន្ទាប់ពីការសម្ពោធនៅទីក្រុងឡុង កាលពីថ្ងៃ 16 តុលា​ កំពូលស្មាតហ្វូនត្រកូល​ Mate20 បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងទូទាំងពិភពលោក ដោយសារតែការបង្កើតថ្មី ភាពច្នៃប្រឌិតខ្ពស់ និងបច្ចេកវិទ្យាគ្មានគូប្រៀបនានា ដែលធ្វើឲ្យអតិថិជនអន្ទះសារចង់ឃើញរូបរាងពិត​ បានប៉ះផ្ទាល់ សាកល្បងប្រើ និង កម្មង់ទិញទុកមុន។

កម្មវិធីសម្ពោធ​និងធ្វើតេស្តនេះ មានការចូលរួមពីភ្ញៀវកិត្តិយស VIP ជាច្រើនដែល ពួកគេមានការពេញចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានសាកល្បងប្រើកំពូលស្មាតហ្វូន Mate20 និង Mate20 Pro ជាមួយបទពិសោធន៍ថ្មីបំផុត និង អស្ចារ្យបំផុត មិនធ្លាប់មាននៅលើស្មាតហ្វូន។​​

rptnb

បន្ទាប់ពីបានសាកល្បងប្រើកំពូលស្មាតហ្វូននេះ កញ្ញា សុផាលីនដា បានលើកឡើងថា កញ្ញាពិតជាចូលចិត្ត ការរចនា ជម្រើសពណ៌ទាន់សម័យ កាមេរ៉ាបីគ្រាប់ជាមួយមុខងារអស្ចារ្យបំផុតនៅលើកំពូល ស្មាតហ្វូនទាំងពីរ ជាពិសេសតម្លៃក៏រឹតតែពិសេស។

រីឯ លោកម៉ៅស្រេង នាយកប្រចាំប្រទេស របស់ IDP និង ACE ក៏បានលើកឡើងថា កំពូលស្មាតហ្វូននេះពិតជាឆ្លាតជាងស្មាតហ្វូនដទៃ ដោយសារបច្ចេកវិទ្យាល្អឥតខ្ចោះគ្មានគូប្រៀ​ប ទាំងល្បឿន ថាមពលថ្ម ថជាពិសេសបំពាក់បច្ចេកវិទ្យា Reversed Wireless Charge ដែលអាចប្រើដើម្បីសាកថ្មជាមួយស្មាតហ្វូនដទៃបានយ៉ាងងាយស្រួល។

លោក ឡាង សូលីណា អ្នកជំនាញថតរូបអាជីពល្បីឈ្មោះ ក៏បានបង្ហាញពីចំណាប់អារម្មណ៍លើកាមេរ៉ាបីគ្រាប់នៅលើកំពូលស្មាតហ្វូននេះ ផងដែរថា​ កំពូលកាមេរ៉ានេះ អាចថតរូប Ultra-wide angle ផ្តិតរូបភាពបានអស្ចារ្យនិងល្អឥតខ្ចោះ ថតបានប្លង់កាន់តែធំ ទោះបីជាចង្អៀត ថតរូបភាពតូចៗបែប micro photo ច្បាស់មិនគួរឲ្យជឿ និងមានជម្រើសក្នុងការថតរូបជាមួយបច្ចេកវិទ្យា Master AI ជាច្រើន។

ក្នុងកម្មវិធីនេះផងដែរ ក្រុមហ៊ុនក៏ប្រកាសពីការកម្មង់ទុកមុន ជាមួយតម្លៃដ៏រំជើបរំជួល ព្រមទាំងការថែម កាដូអស់ស្ទះ។​​ អ្នកអាចក្លាយជាម្ចាស់កំពូលស្មាតហ្វូននេះមុនគេ​បង្អស់នៅប្រទេសកម្ពុជា ​ដោយគ្រាន់តែធ្វើការកម្មង់ទុកមុន ចាប់ពីថ្ងៃ​ 1 វិច្ឆិកា តទៅ នៅហាងដៃគូធំៗដែលមានស្លាកសញ្ញា Huawei ។ តម្លៃគឺកាន់តែពិសេស ដែល Huawei Mate20 មានតម្លៃត្រឹមតែ $666 ថែមជញ្ជីងសុខភាព​ Huawei Body Fat Scale ស៊ីម កាតលេខ Brown​​ របស់ Smart និងគម្រោង​​​ Smart Thom Mong 24 សប្តាហ៍ឥតគិតថ្លៃ រីឯ Mate20 Pro តម្លៃត្រឹមតែ $888 ជាមួយការថែមកាមេរ៉ា​ Huawei 360 កាលីប ទាន់សម័យ ស៊ីមកាតលេខ Siliver របស់​ Smart និងគម្រោង Smart Thom Mong 52 សប្តាហ៍ឥតគិតថ្លៃ ។​ ការកម្មង់ទុកមុននេះ មានចំនួន កំណត់។ធានាថាអ្នកកម្មង់ទុកមុន ពិតជាមិនខកចិត្តឡើយ!

​​​​គួរបញ្ជាក់ផងដែរថា​​ កំពូលស្មាតហ្វូនត្រកូល Mate20 នេះជាកំពូលស្មាតហ្វូនដែលឆ្លាតជាង ឡូយជាង កាលីបជាង​ អស្ចារ្យជាង​ និងមានភាពច្នៃប្រឌិតខ្ពស់ជាងស្មាតហ្វូនដទៃ។ លោក Henry, Country Director របស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា“ មកទល់និងពេលនេះយើងទទួលបាន​ ​ ចំណាត់ថ្នាក់លេខ 1 ពីប្រព័ន្ធផ្សព្វផ្សាយកំពូលៗល្បីៗជុំវិញពិភពលោក ចំនួន 16 ហើយយើងក៏មានសកម្មភាពទីផ្សារអស្ចារ្យៗនៅប្រទេសជាច្រើនផងដែរ។ មិនតែប៉ុណ្ណោះ យើងក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងសម្រាប់ការលក់ដំបូងនៅប្រទេសមួយចំនួននាពេលថ្មីៗនេះ។”

Loading...