១ អាកាសយានដ្ឋាន Ashgabat ប្រទេស Turkmenistan

អាកាសយានដ្ឋាន Ashgabat ជាអាកាសយានដ្ឋានថ្មីមួយដែលត្រូវបានរចនាឡើងយ៉ាងស្រស់ប្រណិតបានក្លាយជាដែនដីថ្មីរបស់ប្រទេសTurkmenistanហេីយក៏បានបញ្ចូលជាកំណត់ត្រាពិភពលោកហ្គីណេសសម្រាប់រូបភាពលម្អដ៏ធំបំផុតរបស់ពិភពលោកនៅលើដំបូលអគារអ្នកដំណេីរ។

២ អាកាសយានដ្ឋាន Abu Dhabi ប្រទេសអារ៉ាប់រួម (UAE)

អាកាសយានដ្ឋានដែលមើលទៅដូចនាវាបណ្តែតទឹកស្ថិតនៅចន្លោះអាប៊ូដាប៊ីនិងឌូបៃ។ វាល្អឥតខ្ចោះសម្រាប់បរិយាកាសនៃទីក្រុងដ៏ប្រណិតមួយនេះ។

៣ អាកាសយានដ្ឋាន Lyon–Saint-Exupéry ប្រទេសបារាំង

អាកាសយានដ្ឋាននៅទីក្រុង Lyon ត្រូវបានដាក់ឈ្មោះតាម Antoine de Saint-Exupéry ដែលជាអ្នកនិពន្ធបារាំងដ៏ល្បីល្បាញម្នាក់លើពិភពលោកដែលមានដើមកំណើតនៅទីក្រុងនេះនិងជាអ្នកបើកបរយន្តហោះដ៏ជំនាញ។

៤ អាកាសយានដ្ឋាន Marrakesh Menara ប្រទេសម៉ារ៉ុក (Moroco)

វាជាព្រលានយន្តហោះដ៏ស្រស់ស្អាតបំផុតមួយនៅក្នុងពិភពលោកហើយត្រូវបានប្រើប្រាស់សម្រាប់ជើងហោះហើរក្នុងស្រុក, ទ្វីបអឺរ៉ុបនិងអន្តរជាតិ។ វាត្រូវបានកសាងឡើងនៅលើគម្រោងមួយដែលបានរួមបញ្ចូលបច្ចេកវិទ្យាអឺរ៉ុបនិងប្រពៃណីនៃវប្បធម៌របស់ម៉ារ៉ុកបញ្ចូលគ្នា។

៥ អាកាសយានដ្ឋាន Incheon International ប្រទេសកូរ៉េខាងត្បូង

ជាព្រលានយន្តហោះធំបំផុតមួយក្នុងពិភពលោកដែលជារៀងរាល់ឆ្នាំ (ចាប់តាំងពីឆ្នាំ ២០០៥) ត្រូវបានគេទទួលស្គាល់ថាជាអាកាសយានដ្ឋានល្អបំផុតនៅទូទាំងពិភពលោកយោងតាមក្រុមប្រឹក្សាអាកាសចរណ៍អន្ដរជាតិ។

៦ អាកាសយានដ្ឋាន Shenzhen Bao’an ប្រទេសចិន

មានទីតាំងស្ថិតនៅជ្រលងភ្នំនៅឆ្នេរសមុទ្រខាងកើតនៃតំបន់ដីសណ្តទន្លេគជ់នេះគឺជាព្រលានយន្តហោះអន្តរជាតិតែមួយគត់នៅក្នុងប្រទេសចិនដែលតភ្ជាប់ទៅកំពង់ផែសម្រាប់អ្នកដំណើរនិងធ្វេីការចរាចរណ៍ទំនិញ។

៧ អាកាសយានដ្ឋាន Washington Dulles សហរដ្ឋអាមេរិក

អាកាសយានដ្ឋាននេះត្រូវបានគេដាក់ឈ្មោះតាមលោក John Foster Dulles រដ្ឋលេខាធិការរដ្ឋអាមេរិកក្រោមការគ្រប់គ្រងរបស់ Dwight D. Eisenhower ។ ព្រលានយន្តហោះ Dulles គឺជាព្រលានយន្តហោះមួយក្នុងចំណោមព្រលានយន្តហោះចំនួនបីដែលបម្រើការនៅទីក្រុងវ៉ាស៊ីនតោន​(Washington)និងជាកន្លែងមមាញឹកបំផុត។

៨ អាកាសយានដ្ឋាន John F. Kennedy សហរដ្ឋអាមេរិក

អាកាសយានដ្ឋាននេះគឺជានិមិត្តរូបអរូបីនៃការហោះហើរ។ អាគារនេះត្រូវបានគេចាត់ទុកថាជាព្រលានយន្តហោះមួយក្នុងចំណោមព្រលានយន្តហោះធំបំផុតនៅក្នុងពិភពលោក។ នៅខាងក្នុងវាមិនធម្មតាជាងនៅខាងក្រៅ: មិនមានជ្រុងនិងជញ្ជាំងច្បាស់លាស់ទេហើយអ្វីគ្រប់យ៉ាងហាក់ដូចជាហូរពីមួយទៅមួយទៀតដែលជានិមិត្តរូបនៃចលនាថេរ។

 

ប្រភព៖ brightside

Loading...
SHARE