ឆ័ត្របានមានវត្តមាននៅលើពិភពលោកជាយូរយារណាស់មកហើយ ដោយមានអត្ថបទប្រវត្តិសាស្រ្ត ផ្ទាំងចម្លាក់ និងរូបភាពបញ្ជាក់ពីវត្តមានរបស់វា។ បច្ចុប្បន្ននេះ យើងមិនសូវផ្តល់សារៈសំខាន់ដល់ឧបករណ៍មួយនេះទេ ដោយយើងគ្រាន់តែចាត់ទុកវាជាឆ័ត្រធម្មតា។ ជាក់ស្តែងពេលត្រូវការទិញឆ័ត្របាំងភ្លៀង ឬថ្ងៃ យើងមិនសូវរើសច្រើននោះទេ ឬមិនចង់ចំណាយច្រើនលើវានោះទេ។ ដោយឡែក សម្រាប់ឆ័ត្រទាំង១០ខាងក្រោមនេះគឺមិនមែនជាឆ័ត្រសាមញ្ញនោះទេ ហើយវាពិតជាធ្វើឱ្យមនុស្សចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះតែលក្ខណៈពិសេស និងរូបរាងរបស់វា។

10. Pileus Internet Umbrella

ឆ័ត្រនេះមិនត្រឹមតែការពារអ្នកពីភ្លៀងប៉ុណ្ណោះទេ វាថែមទាំងមានកុំព្យូទ័រ និង Projector ចល័តភ្ជាប់មកជាមួយ ដែលអាចឱ្យអ្នកបញ្ចាំងមើលអ្វីៗនៅលើអ៊ិនធឺណេត។​ ប្រសិនបើអ្នកចង់ច្រៀងពេលកំពុងភ្លៀង វាក៏អាចបញ្ចាំងវីដេអូ YouTube។ ក្រៅពីនេះអ្នកក៏អាចតាមដានអាកាសធាតុផងដែរ។ ឆ័ត្រនេះត្រូវបានបង្កើតឡើងដោយអ្នកឌីហ្សាញ  Sho Hashimoto និង Takashi Matsumoto។

9. Tandem Umbrella

សម្រាប់អ្នកដែលជាគូស្នេហ៍ ហើយចង់ទៅណាមកណាជាមួយគ្នារហូតទោះមេឃភ្លៀងក៏ដោយនោះ ឆ័ត្រមួយនេះអាចជួយបាន។ អ្នកអាចរ៉ូមែនទិកក្នុងពេលភ្លៀង ដោយមិនបាច់បារម្ភថាមានអ្នកណាសើមឡើយ។

8. Light Drops Rain-Powered Electric Umbrella

ឆ័ត្រនេះពិតជាពិសេសខ្លាំង ព្រោះថាពេលដំណក់ទឹកភ្លៀងធ្លាក់ចំវានោះ វានឹងបម្លែងឱ្យទៅជាថាមពលដែលធ្វើឱ្យឆ័ត្រភ្លឺឡើង។ ដូចនេះហើយ ឆ័ត្រមួយនេះសាកសមបំផុតសម្រាប់ការដើរកាត់ភ្លៀងពេលយប់ ព្រោះវាមានពន្លឺដែលអាចឱ្យអ្នកបើកបរមើលឃើញថា អ្នកកំពុងដើរបាំងឆ័ត្រតាមផ្លូវ។

7.Hydrochromic Umbrella

អ្វីដែលពិសេសប្លែកសម្រាប់ឆ័ត្រមួយនេះគឺ​ ពណ៌របស់វានឹងប្រែប្រួលនៅពេលដែលដំណក់ភ្លៀងធ្លាក់ពីលើ។ គេប្រើទឹកថ្នាំពិសេសម្យ៉ាងលាបឆ័ត្រនេះ ដោយទឹកថ្នាំពណ៌នេះនឹងប្រែប្រួលពណ៌ពេលត្រូវទឹក ហើយពេលដែលស្ងួតគឺវាមានពណ៌ខ្មៅធម្មតា។

6. Multi-Unit Superbrella

ឆ័ត្រនេះត្រូវបានរចនាឡើងឱ្យសមស្របបំផុតសម្រាប់ពេលមានភ្លៀងធ្លាក់ខ្លាំងអមដោយខ្យល់ខ្លាំង ដែលឆ័ត្រធម្មតាមិនអាចទប់ទល់បាន ឬមិនអាចការពារអ្នកមិនឱ្យទទឹកបាន។

5. Polite Umbrella

ប្រសិនបើអ្នកបារម្ភពីការរំខាន ឬប៉ះពាល់ដល់អ្នកដទៃពេលដែលអ្នកប្រើឆ័ត្រនោះ ឆ័ត្រមួយនេះជាជម្រើសដ៏ល្អបំផុត ព្រោះថាវាមានប្រដាប់បញ្ជាដែលអ្នកអាចចុចបញ្ជាឱ្យវារួមតូច ដើម្បីកុំឱ្យប៉ះអ្នកដទៃ។

4. Senz Smart Umbrella

លក្ខណៈពិសេសរបស់ឆ័ត្រនេះគឺកន្ទុយឆ័ត្រអាចមានចលនាតាមទិសដៅនៃខ្យល់ ហើយធ្វើការសម្របដើម្បីរក្សាលំនឹងរបស់ឆ័ត្រ។ នេះពិតជាសាកសមបំផុតសម្រាប់ពេលមានភ្លៀង និងខ្យល់ខ្លាំង ព្រោះថាវានឹងមិនប៉ើងតាមខ្យល់ដូចឆ័ត្រធម្មតានោះទេ។

3. Nubrella

សម្រាប់អ្នកដែលខ្លាចទទឹក ប៉ុន្តែខ្ជិលកាន់ឆ័ត្រ មួយនេះគឺជាជម្រើសល្អបំផុត ព្រោះថាវាមានប្រព័ន្ធសម្រាប់ភ្ជាប់ទៅនឹងស្មារបស់អ្នក។ ដូចនេះអ្នកអាចមិនបាច់ប្រើដៃកាន់ដូចឆ័ត្រទូទៅទេ។

2. Sword Umbrella

The Sword Umbrella

 

លក្ខណៈរបស់វាគឺដូចនឹងឆ័ត្រទូទៅដែរ ខុសត្រង់តែដងឆ័ត្រសម្រាប់កាន់តែប៉ុណ្ណោះ ដោយវាត្រូវបានរចនាដូចជាដាវ។ ទោះបីអ្នកមិនអាចប្រើវាបានដូចដាវមែនទែនក៏ដោយ ប៉ុន្តែវាពិតជាស្អាត និងគួរឱ្យទាក់ទាញ។

  1. Lightstick Umbrella

ឆ័ត្រនេះមានដងដែលមានពន្លឺភ្លឺ។ វាមិនត្រឹមតែមើលទៅស្អាតឡូយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានប្រយោជន៍សម្រាប់ការប្រើប្រាស់ពេលយប់ផងដែរ។

ប្រភព៖ Wonderslist

Loading...