ជឿថា អ្នកទាំងអស់គ្នាភាគច្រើនបានស្គាល់នូវភាពយន្តរបស់ MARVEL ព្រោះថា MARVEL តែងតែបញ្ចេញនូវភាពយន្តដែលមានលក្ខណៈពិសេស អស្ចារ្យ និងមានភាពល្បីល្បាញបំផុតនៅលើពិភពលោក។ ទន្ទឹមគ្នានឹងសាច់រឿងដ៏អស្ចារ្យនោះ តារាសម្តែងនៅក្នុងភាពយន្តនេះក៏ពិសេសមិនធម្មតាដែរ ពោលគឺសុទ្ធតែក្លាយជាកំពូលតារាល្បីមានមនុស្សស្គាល់ពាសពេញពិភពលោក។ ប៉ុន្តែតាមការពិតទៅ​ កំពូលតារាល្បីទាំងនេះមិនមែនមានអាយុតិចនោះទេ បើទោះបីជាពួកគេមើលទៅដូចនៅក្មេងក៏ដោយ។ ដូចនេះហើយទើបយើងសូមលើកមកបង្ហាញនូវអាយុពិតរបស់កំពូលតារាល្បីៗទាំងនេះ។

  1. Robert Downey JR តួ Iron Man កើតនៅថ្ងៃទី០៤ មេសា ១៩៦៥ (អាយុ ៥៣ឆ្នាំ)

2. Chris Pratt តួ Starlord កើតនៅថ្ងៃទី២១ មិថុនា ១៩៧៩ (អាយុ ៣៩ឆ្នាំ)

3. Chris Hemsworth តួ Thor កើតនៅថ្ងៃទី១១ សីហា ១៩៨៣ (អាយុ ៣៥ឆ្នាំ)

4. Chris Evans តួ Captain America កើតនៅថ្ងៃទី១៣ មិថុនា ១៩៨១ (អាយុ ៣៧ឆ្នាំ)

5. Scarlett Johansson តួ Black Widow កើតនៅថ្ងៃទី២២ វិច្ឆិកា ១៩៨៤ (អាយុ ៣៣ឆ្នាំ)

6. Josh Brolin តួ​ Villain Thanos កើតនៅថ្ងៃទី១២ មករា ១៩៦៨ (អាយុ ៥០ឆ្នាំ)

7. Benedict Cumberbatch តួ Dr. Strange កើតនៅថ្ងៃទី១៩ កក្កដា ១៩៧៦ (អាយុ ៤២ឆ្នាំ)

8. Tom Holland តួ Spiderman កើតនៅថ្ងៃទី១ មិថុនា ១៩៩៦ (អាយុ ២២ឆ្នាំ)

9. Elizabeth Olsen តួ Scarlet witch ដ៏ស្រស់ស្អាត កើតនៅថ្ងៃទី១៦ កុម្ភៈ ១៩៨៩ (អាយុ ២៩ឆ្នាំ)

10. Mark Ruffalo តួ Hulk កើតនៅថ្ងៃទី២២ វិច្ឆិកា ១៩៦៧ (អាយុ ៥០ឆ្នាំ)       

11. Jeremy Renner តួ Hawkman Hawkeyes កើតនៅថ្ងៃទី៧ មករា ១៩៧១ (អាយុ ៤៧ឆ្នាំ)

12. Vin Diesel តួ Groot កើតនៅថ្ងៃទី១៨ កក្កដា ១៩៦៧ (អាយុ ៥១ឆ្នាំ)

13. Paul Bettany តួ Visionary កើតនៅថ្ងៃទី២៧ ឧសភា ១៩៧១ (អាយុ ៤៧ឆ្នាំ)

14. Tom Hiddleston តួ Loki កើតនៅថ្ងៃទី៩ កុម្ភៈ ១៩៨១ (អាយុ ៣៧ឆ្នាំ)

15. Chadwick Boseman តួ Black Panther កើតនៅថ្ងៃទី២៩ វិច្ឆិកា ១៩៧៦ (អាយុ ៤១ឆ្នាំ)

16. Paul Rudd តួ Ant-man កើតនៅថ្ងៃទី៦ មេសា ១៩៦៩ (អាយុ ៤៩ឆ្នាំ)

ប្រភព៖ Wtfintheworld

Loading...