សម័យយុទ្ធសាស្រ្តទីផ្សារប្រើបុគ្គលល្បីដើម្បីទាក់ទាញអ្នកប្រើប្រាស់មិនមែនជារឿងថ្មីនោះឡើយ ជាក់ស្តែងតារាល្បីៗមួយចំនួនទាំងក្នុងស្រុកយើង ក៏ដូចជាប្រទេសផ្សេងទៀតកំពុងកើបលុយគ្រាន់តែប្រើប្រាស់ផលិតផលផ្សេងៗជាសាធារណៈដើម្បីទាក់ចិត្តមហាជន។ចំណែកតារាខ្លះទៀតក៏ត្រូវក្រុមហ៊ុនជ្រើសរើសអោយក្លាយជាBrand Ambassadorដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន ជាមួយនឹងកិច្ចសន្យាប្រើតែផលិតផលរបស់ខ្លួនគ្រប់ពេលតែម្តង បើទោះជាពួកគេមិនពេញចិត្តនឹងរបស់នោះក៏ដោយ។

ជាក់ស្តែងក្រុមហ៊ុនSamsungនៅរូស្ស៊ីបានជួលតារាទូរទស្សន៍ Ksenia Sobchakជាតារាតំណាងផលិតផលរបស់ខ្លួននៅរូស្ស៊ីផ្ទាល់។ទោះយ៉ាងណា Ksenia Sobchakត្រូវបានគេចាប់បានថាលួចប្រើiPhone XជំនួសអោយSamsung Galaxy ក្នុងកម្មវិធីមួយ ដែលត្រូវកាមេរ៉ាចាប់បានបើទោះជា Ksenia Sobchakខំយកក្រដាសបាំងក៏ដោយ។

ឃើញដូចនេះSamsungរងភាពអាម៉ាស់ខ្លាំងព្រោះសូម្បីជួលអស់លុយហើយនៅមិនប្រើទៀត ទើបក្តៅស្លឹកត្រចៀកប្តឹងBrand Ambassadorរូបនេះយកទឹកប្រាក់1.6លានដុល្លារអាមេរិកជាជម្ងឺចិត្ត។ទោះយ៉ាងណាគេមិនទាន់ដឹងថាSamsungចំណាយលុយប៉ុណ្ណាដើម្បីជួល Ksenia Sobchakនោះទេ ប៉ុន្តែគេអាចទាយបានថាវាមិនដល់ 1.6លានដុល្លារនោះឡើយ ដូច្នេះ Ksenia Sobchakចូលដើមហើយ៕

ប្រភព ៖ iPhonehack

Loading...