ជាទូទៅ យក្សគឺជាតួអង្គមួយនៅក្នុងរឿងព្រេង ឬរឿងបែបទេវៈ ប៉ុន្តែតាមការពិតទៅ នៅក្នុងជីវិតពិតជាក់ស្តែងក្នុងសង្គមមនុស្សក៏មានមនុស្សដែលមានរូបរាងធំដូចយក្សផងដែរ។ តួយ៉ាង អ្នកទាំង១០នាក់ខាងក្រោមនេះអាចរាប់បានថាយក្សក្នុងចំណោមមនុស្ស ព្រោះតែកម្ពស់ដ៏ខ្ពស់ និងទម្ងន់ដ៏ធ្ងន់របស់ពួកគេ ដែលខុសពីមនុស្សទូទៅ។

10. Fyodor Makhnov

លោកកើតក្នុងខែមិថុនា ឆ្នាំ១៨៧៨ នៅKasciuki (បច្ចុប្បន្នប្រទេស Belarus)។ ពេលមានអាយុ៨ឆ្នាំ លោកចាប់ផ្តើមលូតកម្ពស់យ៉ាងលឿន ហើយនៅអាយុត្រឹម១៤ឆ្នាំ លោកមានកម្ពស់រហូតដល់២០០សង់ទីម៉ែត្រ។ ពេលធំពេញវ័យ Makhnov​ មានកម្ពស់២៥០សង់ទីម៉ែត្រ។ Makhnov មិនត្រឹមតែមានកម្ពស់ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមនុស្សបរិភោគច្រើនផងដែរ។

9. Adam Rainer

លោកកើតនៅ Graz ប្រទេសអូទ្រីស ក្នុងឆ្នាំ១៨៩៩។ លោកគឺជាមនុស្សតឿតែមួយគត់ក្នុងលោក ដែលប្រែក្លាយជាមនុស្សយក្ស។ ដើម្បីឡើយលោកមានកម្ពស់ត្រឹមតែ ១៣៨សង់ទីម៉ែត្រ ដែលត្រូវបានគេចាត់ទុកថាជាមនុស្សតឿ។ លោកត្រូវបានគេបដិសេធមិនឱ្យធ្វើទាហាន ក៏ព្រោះតែកម្ពស់ទាបពេក។ ប៉ុន្តែអ្វីៗបានប្រែប្រួលពេលលោកមានអាយុ២១ឆ្នាំ ដោយកម្ពស់របស់លោកចាប់ផ្តើមលូតជាបន្តបន្ទាប់រហូតដល់ ២១៦សង់ទីម៉ែត្រ។ លោកបានធ្វើការវះកាត់ដើម្បីទប់ស្កាត់កុំឱ្យកម្ពស់លូតតទៀត និងកុំឱ្យប៉ះពាល់ដល់សុខភាព។ ចុងក្រោយលោកបានស្លាប់នៅអាយុ៥១ឆ្នាំ នៅពេលមានកម្ពស់២៣៤ម៉ែត្រ។

8. Anna Haining Bates

នាងកើតនៅ Mill Brook ក្នុងខែសីហា ឆ្នាំ១៨៤៦។ នៅអាយុ៥ឆ្នាំ នាងមានកម្ពស់ ១៤២សង់ទីម៉ែត្រនិងទម្ងន់ជាង ៤៥គីឡូក្រាមទៅហើយ។ ពេលឈានដល់វ័យ ២២ឆ្នាំ នាងមានកម្ពស់ ២២៩សង់ទីម៉ែត្រ និងទម្ងន់ ១៥៩គីឡូក្រាម។ នៅឆ្នាំ១៨៧១ នាងបានជួបនឹងលោក​ Martin Van Buren Bates ដែលជាបុរសយក្សមានកម្ពស់ ២២១សង់ទីម៉ែត្រ (អ្នកខ្លះថា ២៣៤សង់ទីម៉ែត្រ)។

7. Chang Yu Sing

លោកកើតនៅប្រទេសចិន ក្នុងទសវត្សឆ្នាំ១៨៤០។ លោកបានលូតលាស់រហូតដល់កម្ពស់ ២៣៦សង់ទីម៉ែត្រ ហើយបានស្លាប់នៅឆ្នាំ១៨៩៣។

6. Joseph Edouard Beaupre

លោកកើតនៅ Willow Bunch ថ្ងៃទី០៩ ខែមករា ឆ្នាំ១៨៨១។ លោកចាប់ផ្តើមលូតលាស់ខុសធម្មតាចាប់ពីអាយុ៣ឆ្នាំ។ នៅអាយុ ៩ឆ្នាំ លោកមានកម្ពស់ខ្ពស់ជាឪពុកម្តាយទៅទៀត។ លោកបានបន្តលូតកម្ពស់រហូតដល់ ២៥១សង់ទីម៉ែត្រនៅឆ្នាំ១៩០៤ ហើយបានស្លាប់នៅខែកក្កដា ឆ្នាំ១៩០៤ ក្នុងអាយុ២៣ឆ្នាំ។

5. Patrick Cotter O’Brien

លោកកើតនៅ Kinsale ប្រទេសអៀឡង់ ក្នុងថ្ងៃទី១៩ ខែមករា ឆ្នាំ១៧៦០។ លោកមានកម្ពស់រហូតដល់ ២៤៦សង់ទីម៉ែត្រ។

4. Arthur Caley

លោកកើតក្នុងឆ្នាំ១៨២៤ នៅ Sulby។ ដំបូងលោកមានលក្ខណៈធម្មតាដូចមនុស្សទូទៅ ប៉ុន្តែនៅពេលអាយុជិត២០ឆ្នាំ លោកក៏ចាប់ផ្តើមលូតខុសធម្មតា រហូតដល់កម្ពស់ ២៤១សង់ទីម៉ែត្រ និងមានទម្ងន់ ១៧៨គីឡូក្រាម។

3. Robert Wadlow

លោកកើតនៅថ្ងៃទី២២ កុម្ភៈ ១៩១៨។ ពេលដែលកើតដំបូងមានលក្ខណៈធម្មតា ប៉ុន្តែក្រោយមកក៏ចាប់ផ្តើមលូតលាស់ខុសធម្មតា។ នៅអាយុត្រឹម៥ឆ្នាំ​ គាត់មានកម្ពស់ ១៦៣សង់ទីម៉ែត្រទៅហើយ។ នៅអាយុ១៧ឆ្នាំ លោកមានកម្ពស់ដល់២៤៥សង់ទីម៉ែត្រ ប៉ុន្តែលោកបានស្លាប់នៅអាយុ២២ឆ្នាំ។

2. Angus MacAskill

លោកកើតនៅ Isle of Berneray ប្រទេសស្កុតឡែន ក្នុងឆ្នាំ១៨២៥។ ធៀបនឹងមនុស្សយក្សផ្សេងទៀតលោកមានកម្ពស់ទាបជាង ពោលគឺត្រឹម២៣៦សង់ទីម៉ែត្រ ប៉ុន្តែលោកមានមាឌធំ ទ្រូង ២០៣សង់ទីម៉ែត្រ បាតជើងបណ្តោយ ៤១សង់ទីម៉ែត្រ ទទឹង២០សង់ទីម៉ែត្រ ស្មាប្រវែង ១១២សង់ទីម៉ែត្រ បាតដៃមានទទឹង២០សង់ទីម៉ែត្រ និងទម្ងន់រហូតដល់ ២២៧គីឡូក្រាម។

  1. Bernard Coyne

លោកកើតនៅ Anthon ក្នុងខែកក្កដា ឆ្នាំ១៨៩៧។ អ្នកខ្លះថាលោកមានកម្ពស់ ២៤៩សង់ទីម៉ែត្រ អ្នកខ្លះថា ២៥៤សង់ទីម៉ែត្រ ហើយអ្នកខ្លះទៀតថា ២៦៤សង់ទីម៉ែត្រ។

ប្រភព៖ Listverse

Loading...
SHARE