វីដេអូដែលមានរយៈពេលជិត ២ នាទីមួយដែលបង្ហាញពីភាពផ្អែមល្ហែមរបស់ Justin Bieber និង Selena Gomez កាលពីពេលដែលពួកគេនៅជាសង្សារបានធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសម្នាក់ៗក្រោយពេលទស្សនារួចបានពោលពាក្យសោកស្ដាយជំនួសពួកគេ ដោយស្ដាយថា ហេតុអ្វីគួរស្នេហ៍ដែលផ្អែមល្ហែមមួយនេះមិនអាចរៀបការ និងរស់នៅជាមួយគ្នារហូតដល់ចាស់កោងខ្នង ។

Image result for justin and selena

សម្រាប់អ្នកមិនទាន់បានទស្សនាវីដេអូ អាចទស្សនាវីដេអូខាងក្រោមនេះ ៖

Jelena 2010-2018

true love never dies#Jelena

Posted by 50 shades of Justin Bieber on Sunday, February 18, 2018

ដូចដែលអ្នកដឹងស្រាប់ហើយថា Justin Bieber និង Selena Gomez គឺជាគូស្នេហ៍ដែលធ្លាប់តែផ្អែមល្ហែមមួយគ្នា ដែលពួកគេតែងតែបង្ហាញភាពផ្អែមល្ហែមរបស់ពួកគេមិនរើសកន្លែងនោះទេ ហើយធ្វើឲ្យមហាជនជាច្រើន(លើកលែងតែ Hater) មានការច្រណែនជាខ្លាំង និងស្ងប់ស្ងែងជាខ្លាំង ។

ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះភាពផ្អែមល្ហែមនោះក៏បានរលាយបាត់ ដោយពួកគេបានបែកបាក់គ្នា ហើយមានអ្នកថ្មីរៀងខ្លួន ប៉ុន្តែមហាជនជាច្រើននៅតែជឿថាពួកគេនៅតែស្រលាញ់គ្នា ហើយអាចនឹងវិលរកស្នេហាដ៏ផ្អែមល្ហែមរបស់ពួកគេឡើងវិញ ។

Image result for justin and selena breakup

ក្រោយៗមកដំណឹងម្ដងត្រូវម្ដងបែកដូចផ្លេកបន្ទោររបស់ពួកគេក៏ត្រូវបានចុះផ្សាយជារឿយៗ ខណៈដែលសមីខ្លួននៅតែមិនព្រមបញ្ជាក់ការពិត រហូតពេលថ្មីៗកន្លងទៅនេះ ទើបតែ Justin ប្រកាសជាផ្លូវការថាគេបានភ្ជាប់ពាក្យជាមួយនឹងតារាម៉ូឌែល Hailey Rhode Baldwin ហើយក៏មានគម្រោងរៀបការជាមួយគ្នាក្នុងពេលឆាប់ៗខាងមុខនេះដែរ ហើយគេសង្កេតឃើញថាពួកគេតែងតែបណ្ដើរគ្នា និងបង្ហាញភាពផ្អែមល្ហែមដាក់គ្នាជារឿយៗ ។

Related image

ជាមួយគ្នានេះដែលក៏មានដំណឹងថា Selena Gomez មានវិប្បត្តិផ្លូវចិត្តជាខ្លាំង តែយ៉ាងណាក៏ដោយយើងមិនដឹងថានោះបណ្ដាលមកពីបញ្ហាអ្វីឲ្យប្រាកដនោះទេ គ្រាន់តែមហាជនជាច្រើនគិតថាវាអាចមកពីដំណឹងភ្ជាប់ពាក្យ ក៏ដូចជារៀបការរបស់ Justin ជាមួយនឹង Hailey ។

Hailey Baldwin with Justin Bieber, Best Friends Photo

មហាជនជាច្រើនដែលគាំទ្រគូស្នេហ៍មួយគូនេះបាននាំគ្នាសោកស្ដាយជាខ្លាំងពេលដែលបានដឹងដំណឹងនេះទោះបីជាពួកគេមិនដឹងថាទំនាក់ទំនងរបស់ពួកគេទាំង ២ មានបញ្ហាអ្វី និងមានផ្ទៃក្នុងបែបណានោះទេ ដោយអ្នកគាំទ្រទាំងនោះយល់ថា Justin និង Selena គួរតែបានរៀបការជាមួយគ្នា ។

យ៉ាងណាក៏ដោយនោះជាជម្រើសរបស់ពួកគេទាំង ២ ក្នុងនាមជាអ្នកគាំទ្រគឺមានតែជូនពរ Justin និង Hailey ឲ្យមានសុភមង្គល ឯ Selena វិញនឹងរកបាននូវបុរសពិតម្នាក់ដែលស្រលាញ់នាង និងអាចមើលថែនាងមិនចាញ់អ្នកចាស់ ៕

Loading...