មនុស្ស​ព្យាយាម​បង្កើត​របស់ និង​អ្វី​ដែល​​ថ្មី​ជា​ច្រើន​ក្នុង​គោល​បំណង​ដើម្បី​បម្រើ​ដល់​តម្រូវ​ការ និងភាព​ងាយស្រួល​របស់​មនុស្សជាតិ ​រក​ប្រាក់​ចំណូល ក្លាយ​ជា​មនុស្ស​ជោគជ័យ ក៏​ដូចជា​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ ចារទុក​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ជា​ដើម។ ប៉ុន្តែ​បុគ្គល​មួយ​ចំនួន​បែរ​ជា​ត្រូវ​បាត់បង់ជីវិត​ដោយ​សារ​របស់ និង​អ្វី​​ដែល​ពួកគេ​ព្យាយាម​បង្កើត​ដែល​ចំណាយ​ទាំង​កម្លាំង​កាយ និង​ចិត្ត​ ទៅ​វិញ។

១ សហស្ថាបនិក​នៃក្រុមហ៊ុន Stanley Motor Carriage Company បាន​ស្លាប់​ដោយសារ​តែ​ជិះរថយន្ត​ដែល​គាត់​បាន​បង្កើត​ទៅ​បុក​នឹង​គំនរ​ឈើ

Francis Edgar Stanley និង​បង​ប្អូន​ភ្លោះរបស់​គាត Freelan Oscar Stanley, បាន​បង្កើត​ក្រុមហ៊ុន​ផលិត​រថយន្ត Stanley Steamer នៅ​ក្នុង​ឆ្នាំ ១៨៩៦។ មួយ​ឆ្នាំ​ក្រោយការ​លក់​ក្រុមហ៊ុន Stanley Motor (លក់នៅ​ឆ្នាំ ១៩១៨) លោក Francis ក៏​ជួប​គ្រោះ​អកុសល ដោយ​បាន​បើករថយន្ត​ដែល​គាត់​បាន​បង្កើត​នោះ​ទៅ​បុក​ជាមួយ​នឹង​គំនរ​ឈើ ដែល​ធ្វើ​ឲ្យ​រថយន្ត​របស់​គាត់​ក្រឡាប់ ហើយ​គាត់​ក៏​បាន​បាត់បង់ជីវិត​ទៅ។ ប្រភព: The Stanley Museum

២ អ្នក​បង្កើត​បាឡុងហោះដំបូង​បំផុត​ស្លាប់​ខណៈ​ពេល​ដែល​គាត់​ជិះ​វា ជុំវិញ English Channel

លោក Jean-Françoise Pilâtre de Rozier និង​ដៃគូរបស់​គាត់ លោក Marquis d’Arlandes បាន​បង្កើត​បាឡុងហោះ (ប្រើប្រាស់កម្ដៅ) ដំបូង​គេ​បង្អស់​គឺនៅ​ក្នុង​ឆ្នាំ ១៧៨៣។ ប៉ុន្តែ​នៅ​ខណៈ​ពេល​ដែល​ហោះ​សាកល្បង​នូវ​បាឡុង​នោះ​ជុំវិញ English Channel គាត់​ក៏​បាន​បាត់បងជីវិត​ទាំង​ ២​ នាក់​តែ​ម្ដង​នៅ​ក្នុង​បាឡុង​នោះ។ ប្រភព: Ultimate History

៣ ម៉ាស៊ីន​បោះពុម្ភកាសែត​របស់​លោក Bullock បាន​លែប​ត្របាក់​ជើង​របស់​គាត់ ដែលក្រោយ​មក​ជើង​នោះ​ក៏​មាន​ដំបៅ ហើយ​គាត់​ក៏​បាន​ស្លាប់​នៅ​ពេល​វះកាត់​ព្យាបាល​ដំបៅ​នោះ

លោក William Bullock គឺ​ជា​អ្នក​បង្កើត​ម៉ាស៊ីន​បោះពុម្ពកាសែត​ ដ៏​ទំនើប​មុន​ដំបូង​គេ​នៅ​ក្នុង​ឆ្នាំ ១៨៦៣ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ ១៨៦៧ នៅ​ពេល​ដែល​កំពុង​តែ​ដំណើរ​ការ​ម៉ាស៊ីន​នោះ គាត់​ក៏​បាន​ជាប់​ជើង​ទៅ​ក្នុង​ម៉ាស៊ីន ដែល​ធ្វើ​ឲ្យ​ជើង​របស់​គាត់​ត្រូវ​បាក់​តែ​ម្ដង។ បន្ទាប់​ពី​ជួប​គ្រោះ​ថ្នាក់​នោះ​ស្នាកស្នាម​នៅ​លើ​ជើង​របស់​គាត់​ក៏​បាន​ក្លាយ​ជា​ដំបៅដ៏​ធំ ហើយ​គាត់​ក៏​បាន​បាត់បង់ជីវិត​នៅ​ពេល​កំពុង​វះកាត់​ព្យាបាល​ដំបៅ​នោះ។ ប្រភព: History Wired, Rootsweb/Ancestry

៤ អ្នក​បង្កើត​ឲ្យ​មាន​លំហាត់​ប្រាណ ​រត់​ហាត់​ប្រាណ​ត្រឹកៗ (jogging) បាន​ស្លាប់​ពេល​កំពុង​រត់​ត្រឹកៗ​នៅ​ព្រឹក​មួយ

លោក James “Jim” Fixx គឺ​ជា​អ្នក​ដែល​រក​ឃើញ​វិធីសាស្ត្រ​ហាត់ប្រាណ​ដ៏​ពេញនិយម​មួយ​គឺ​ការ​ហាត់​រត់​ត្រឹកៗ (jogging) ប៉ុន្តែ​នៅ​ព្រឹក​មួយ​ពេល​កំពុង​រត់ត្រឹកៗ គាត់​ក៏​បាន​គាំង​បេះដូង​ស្លាប់​តែ​ម្ដង។ Source: New York Times

៥ សហស្ថាបនិក​នៃ​គណបក្ស Bolshevik (សហភាពសូវៀត) ដែល​ជា​អ្នក​បង្កើត​ឲ្យ​មាន​ការ​បញ្ចូល​ឈាម បាន​ស្លាប់​ក្រោយ​ពេល​បញ្ចូល​ឈាម

លោក Alexander Bogdano គឺ​ជា​អ្នក​វិទ្យាសាស្ត្រ​ អ្នកស្រាវជ្រាវ​ថ្នាំ និង​អ្នក​ចិត្តសាស្ត្រ​ ហើយ​គាត់​ក៏​ជា​សហស្ថាបនិក​នៃ​គណបក្ស Bolshevik ជាមួយ​នឹង​លោក Vladimir Lenin ផង​ដែរ ប៉ុន្តែនៅ​ក្នុង​ឆ្នាំ ១៩០៩ គឺ​មុន​ពេល​បដិវត្ត​លោក​ក៏​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពីបក្ស។

នៅ​ក្នុង​ឆ្នាំ ១៩២០ លោក Bogdano ក៏​បាន​រក​ឃើញ​វិធីសាស្ត្រព្យាបាល​ថ្មី​គឺ​ការ​បញ្ចូល​ឈាម ហើយ​គាត់​ក៏​បាន​បញ្ចុះ​បញ្ចូល Stalin ឲ្យ​បង្កើត​វិទ្យាស្ថាន​បញ្ចូល​ឈាម​ផង​ដែរ។ បន្ទាប់​ពី​ការ​បញ្ចូល​ឈាម ១១ លើក​លោក​បាន​រក​ឃើញ​ថា សមត្ថភាព​ភ្នែក​របស់​គាត់​កាន់​តែ​ប្រសើរ​ជាង​មុន ហើយ ក្បាល​របស់​គាត់​ក៏​ឈប់​ទំពែក​ទៀត​ដែរ។

ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ដោយ​សារ​តែ​គាត់​បាន​ប្រើប្រាស់​ឈាម​របស់​កូន​សិស្ស ដែល​មាន​ជំងឺ​គ្រុណចាញ់ និង​របេង ទាំង​មិន​បាន​ដឹង គាត់​ក៏​បាន​បាត់បង​់ជីវិត​ទៅ។ Source: Genius Stuff

៦ ប្រធានស្ថាបត្យករ​​កប៉ាល​ Titanic ស្លាប់​ដោយ​សារ​កប៉ាល​របស់​ខ្លួន ប៉ុន្តែ​គាត់​គឺ​ជា​វីរបុរស​ក្នុង​ចិត្ត​មនុស្ស​ជ​ាច្រើន

លោក Thomas Andrews គឺ​ជា​ស្ថាបត្យករ​ផ្នែក​កប៉ាល​មួយ​រូប ហើយ​គាត់​ក៏​ជា​អ្នក​ចូល​រួម​បង្កើត​កប៉ាល​ Titanic ផង​ដែរ។ នៅ​ថ្ងៃ​ដំណើរ​ការ​កប៉ាល Titanic ជា​លើក​ដំបូង ក៏​ដូចជា​ថ្ងៃ​ដែល​លិចកប៉ាល​នោះ​លោក Thomas Andrews ក៏​មាន​វត្តមាន​នៅ​លើ​កប៉ាល​នោះ​ផង​ដែរ។

នៅ​ពេល​​ដឹង​ថា​កប៉ាល​បាន​លិច គាត់​បានព្យាយាម​ស្វែងរក​អាវ​ពោង និង ជួយ​មនុស្ស​ឡើង​ទៅ​ទូក​សង្គ្រោះ (ទូកដែលភ្ជាប់​មក​ជាមួយ​កប៉ាល​សម្រាប់​សង្គ្រោះ​អ្នកនៅ​លើ​កប៉ាល​ពេល​ដែល​កប៉ាលលិច) គាត់​ត្រូវ​បាន​គេ​ឃើញ​ចុង​ក្រោយ​បំផុត​នៅ​ក្នុង​បន្ទប់​សម្រាប់​ជក់បារី​កំពុង​សម្លឹង​មើល​ទៅ​រូបគំនូរ​មួយ​ផ្ទាំង។

ក្រោយ​មក​សាកសព​របស់​គាត់​មិន​ត្រូវ​បាន​គេ​រក​ឃើញ​នោះ​ទេ ដែល​ប្រហែល​ជា​លិច​ចូល​ទៅ​ជាមួយ​នឹង​កប៉ាល​បាត់ ហើយ​គាត់​ក៏​ត្រូវ​បាន​គេ​ចង់ចាំ​ថា​ជា​វីរបុរស​មួយ​រូប​ផង​ដែរ។ Source: Encyclopedia Titanica

Loading...
SHARE