មិនមែនបង្អាប់ ឬ មាក់ងាយប្រជាជនខ្លួនឯងនោះទេ ប៉ុន្តែខ្ញ៉ំសង្កេតឃើញថាអ្នកបើកបរនៅស្រុកយើងមួយចំនួនគឺដូចជាចំណងជើងដែលខ្ញ៉ំសរសេរអីញ្ចឹង ហើយគ្រប់គ្នាក៏ប្រហែលជាមើលឃើញមិនខុសពីខ្ញ៉ំផងដែរ ហើយឥរិយាបថបែបនេះគឺជាកត្តាដែលបណ្ដាលឲ្យមានការកក់ស្ទះចរាចរណ៍ជាញឹកញាប់ ។

Posted by Traffic Spy – អ្នកប្រមាញ់ចរាចរណ៍ on Saturday, October 20, 2018

អ្នកបើកបរមួយចំនួននៅក្នុងប្រទេសយើងមិនដឹងថាគាត់ចេះច្បាប់ហើយបំពាន ឬ មិនចេះនោះទេ ពួកគាត់តែងតែនាំគ្នាជិះបញ្ជ្រាសនៅពេលដែលមានការកក់ស្ទះបន្តិចបន្តួច ដែលធ្វើឲ្យស្ថានភាពកាន់តែកក់ស្ទះខ្លាំងឡើង ហើយវាមិនមែនយូរៗកើតម្ដងនោះទេ វាកើតឡើងជាញឹកញាប់ ហើយក៏ត្រូវបានគេថតបង្ហោះចូលបណ្ដាញសង្គមជារឿយៗផងដែរ ដោយនៅពេលមាននរណាចាប់ផ្ដើមបញ្ជ្រាសហើយនឹងមានអ្នកបើកបរបរជាច្រើននាក់ផ្សេងទៀតបន្តកន្ទុយពីក្រោយ ប្រៀបដូចជាបរិវារធ្វើតាមមេបក្សរបស់ខ្លួនអីញ្ចឹង ។

ប៉ុន្តែក៏មានអ្នកបើកបរនៅស្រុកយើងមួយចំនួនធំបានគោរពច្បាប់ចរណរណ៍និងមានសុវជីវធម៌ល្អក្នុងការបើកបរផងដែរ ដូចជារូបខាងក្រោមនេះអីញ្ចឹង ។

Posted by Traffic Spy – អ្នកប្រមាញ់ចរាចរណ៍ on Saturday, October 6, 2018

បើងាកមកមើលវីដេអូមួយដែលបង្ហាញពីទិដ្ឋភាពចរាចរណ៍នៅស្រុកគេនេះវិញ យើងសង្កេតឃើញថាម្នាក់ប្រកាន់គន្លងរបស់ខ្លួនណាស់មិនបំពានគន្លងរបស់អ្នកដទៃនោះទេ ហើយនៅពេលដែលមាននរណាម្នាក់ហ៊ានតែបំពាន អ្នកនោះនឹងមើលទៅខុសគេតែម្ដង គឺមិនមាននរណាធ្វើជាបរិវារនោះទេ ។

ទស្សនាវីដេអូ​ ៖

Its been a while guys so lets have a good old fashion bit of British road rage!! Let us know how you would of reacted ??

Posted by Connect Cars on Monday, July 2, 2018

Loading...
SHARE