ស្ត្រីតែងត្រូវបានគេចាត់ទុកថាជាភេទទន់ខ្សោយនៅក្នុងសង្គម ហើយបុរសជាអ្នកគ្រប់គ្រង។ជាទូទៅ គេសន្មតថា បុរសខ្លាំងជាងស្ត្រី​ ទាំងដែលការពិតទៅមានចំណុចជាច្រើនដែលហាក់បង្ហាញថា ស្ត្រីខ្លាំងជាងបុរសពីធម្មជាតិដូចជាចំណុចទាំង១៥យ៉ាងខាងក្រោម។

  1. ស្ត្រីមានការចងចាំល្អប្រសើរជាងបុរស

បុរសគ្រប់រូបប្រាកដជាកត់សម្គាល់ដឹងហើយថា ស្ត្រីនៅជុំវិញខ្លួនពួកគេគឺអាចចងចាំពីកាលបរិច្ឆេទ ព្រឹត្តិការណ៍បានយ៉ាងល្អប្រសើរជាងខ្លួន។ ទោះយ៉ាងណា ការចងចាំរបស់ស្រ្តីនឹងថយចុះបន្តិច​ បន្ទាប់ពីពួកគេអស់រដូវប៉ុន្តែក៏នៅតែល្អជាងបុរស។

2. ស្ត្រីអាចរស់ដោយគ្មានអាហារបានយូរជាងបុរស

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យSouthern Denmarkបានធ្វើការស្រាវជ្រាវរកឃើញថាស្ត្រីមានសមត្ថភាពអាចរស់នៅដោយគ្មានអាហារបានយូរជាងបុរស។ ស្ត្រីមានសាច់ដុំតិចជាងបុរស តែមានជាតិខ្លាញ់ខ្ពស់ជាងបុរសហើយជាតិខ្លាញ់ទាំងនោះត្រូវការថាមពលក្នុងបរិមាណតិច។ ដូចនេះហើយទើបស្រ្តីអាចរស់នៅបានយូរដោយមិនបរិភោគអាហារ​ បើប្រៀបធៀបនឹងបុរស។

3. ស្ត្រីអាចទ្រាំនឹងភាពឈឺចាប់បានជាងបុរស

វាជាការពិតដែលថាស្ត្រីមានសមត្ថភាពទ្រាំនឹងភាពឈឺចាប់បានច្រើនជាងបុរសដោយសារពួកគេជាអ្នកទទួលរងការឈឺចាប់ខ្លាំងបំផុតនៅក្នុងពេលសម្រាលកូន។ការសិក្សាជាច្រើនក៏បានអះអាងថាស្ត្រីមានធន់ និងអាចទ្រាំនឹងការឈឺចាប់ខ្ពស់ជាងបុរស។

4. ស្ត្រីមានប្រព័ន្ធភាពស៊ាំខ្លាំងជាងបុរស

មានការរកឃើញថាស្ត្រីមានប្រព័ន្ធភាពស៊ាំខ្លាំងជាងបុរស ដោយការស្រាវជ្រាវបានបង្ហាញថាអរម៉ូនEstrogen ផ្តល់ឱ្យស្ត្រីនូវថាមពលខ្លាំងជាងបុរសក្នុងការប្រយុទ្ធប្រឆាំងនឹងបាក់តេរីនិងវីរុស។អង់ទីករក៏ត្រូវបានផលិតច្រើនផងដែរក្នុងខ្លួនស្រ្តីនៅពេលសរីរាង្គអ្វីមួយព្យាយាមចូលក្នុងខ្លួនស្រ្តី។ ជាមួយគ្នានេះដែរ ស្រ្ដីមានកោសិកាឈាមសច្រើនជាងបុរស។

5. ស្រ្តីប្រឈមនឹងជំងឺសរសៃឈាមបេះដូងតិចជាងបុរស

តាមការស្រាវជ្រាវជាច្រើនសម្ពាធឈាមបុរសគឺខ្ពស់ជាងស្ត្រី ដូចនេះហើយស្ត្រីប្រឈមនឹងជំងឺដែលទាក់ទងនឹងការឡើងឈាមនិងសរសៃឈាមបេះដូង តិចជាបុរស។ទោះយ៉ាងណានៅពេលអស់រដូវសម្ពាធឈាមរបស់ស្ត្រីនឹងកើនឡើងខ្ពស់ជាងបុរសវិញ។

6. ស្ត្រីជាមេដឹកនាំដែលល្អជាងបុរស

ស្ត្រីមានលក្ខណៈល្អប្រសើរជាងបុរសក្នុងការយល់ពីចិត្ត និងអារម្មណ៍របស់អ្នកជុំវិញខ្លួន ដែលនេះជាលក្ខណៈសំខាន់មួយសម្រាប់ក្លាយជាអ្នកដឹកនាំដ៏ល្អ ព្រោះថាវាជួយក្នុងការធ្វើទំនាក់ទំនងឱ្យបានល្អជាមួយមនុស្សនានា។

7. ស្ត្រីអាចបែងចែកពណ៌បានល្អជាងបុរស

សម្រាប់ពណ៌មួយចំនួន បុរសយល់ឬមើលឃើញថាជាពណ៌ដូចគ្នា ប៉ុន្តែស្រ្តីអាចបែងចែកពីភាពខុសគ្នារវាងពណ៌ទាំងនោះបាន។ នេះគឺដោយសារតែខួរក្បាលរបស់បុរសនិងស្ត្រីមានភាពខុសប្លែកពីគ្នាត្រង់ផ្នែកមើលឃើញ។

8. ស្ត្រីឆ្លាតជាងបុរស

កាលពីមុន ស្រ្តីមិនបានទទួលការអប់រំដូចបុរស ដូចនេះភាពឆ្លាតរបស់ពួកគេក៏ត្រូវបានកប់ទុកចោល ប៉ុន្តែដោយសារបច្ចុប្បន្នស្រ្តីទទួលបានការអប់រំដូចបុរស គេរកឃើញថា ពិន្ទុភាពឆ្លាតរបស់ស្រ្តីបានកើនឡើងខ្ពស់ និងលឿនជាងបុរស។

9. រវាងបុរសនិងស្ត្រី បុរសមានលក្ខណៈហិង្សាជាងស្រ្តី

គេសង្កេតឃើញថាបុរសងាយនឹងមានអាកប្បកិរិយា និងសកម្មភាពហិង្សាច្រើនជាងស្ត្រី។លក្ខណៈមិនល្អនេះត្រូវបានរកឃើញទាំងក្នុងចំណោមក្រុមឧក្រិដ្ឋជន និងមនុស្សទូទៅ ដូចជាករណីអំពើហិង្សាក្នុងគ្រួសារជាដើម។

10. ស្ត្រីមិនទទួលរងជំងឺហ្សែនដែលបណ្តាលមកពីការផ្លាស់ប្តូរហ្សែននៅលើក្រូម៉ូសូមX ទេ

បុរសមានក្រូម៉ូសូមX មួយហើយស្ត្រីមានក្រូម៉ូសូមX ពីរ។ ចំណុចនេះអាចត្រូវបានចាត់ទុកថាជាមូលហេតុចំបងមួយដែលស្ត្រីមិនទទួលរងជំងឺហ្សែន។ប្រសិនបើហ្សែនរបស់ស្ត្រីត្រូវបានផ្លាស់ប្តូរពួកគេមានហ្សែនមួយផ្សេងទៀតដើម្បីដោះស្រាយបញ្ហា​ប៉ុន្តែបុរសមានក្រូម៉ូសូមX តែមួយ​ ដូចនេះពួកគេងាយនឹងមានជំងឺហ្សែន។

11. ស្ត្រីអាចមើលឃើញ និងសង្កេតអ្វីជុំវិញខ្លួនបានល្អជាងបុរស

ស្រ្តីមានភាពខ្លាំងជាបុរសក្នុងការមើល និងសង្កេតរាល់អ្វីដែលកើតមានជុំវិញខ្លួនពួកគេ ដោយពួកគេអាចមើលឃើញយ៉ាងធំទូលាយ និងដោយមិនចាំបាច់ងាកក្បាលថែមទៀតផង។

12. ស្ត្រីមានភាពល្អប្រសើរជាងបុរសក្នុងការធ្វើការងារបានច្រើនយ៉ាង

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យNational Research University Higher School of Economicsនៅទីក្រុងម៉ូស្គូប្រទេសរុស្ស៊ីបានធ្វើការសិក្សារកឃើញថាវាមានភាពងាយស្រួលសម្រាប់ស្ត្រីក្នុងការបង្វែរការផ្តោតអារម្មណ៍របស់ពួកគេពីលើកិច្ចការមួយ ទៅកិច្ចការមួយទៀត ហើយខួរក្បាលរបស់ពួកគេក៏មិនចាំបាច់ប្រមូលធនធានបន្ថែមដើម្បីធ្វើកិច្ចការនេះដែរ។ ដូចនេះហើយ ស្រ្តីអាចផ្តោតអារម្មណ៍ និងធ្វើកិច្ចការបានច្រើនក្នុងពេលតែមួយ។

13. ស្ត្រីមិនសូវនិយាយត្រដិតដូចបុរស

ការស្រាវជ្រាវដែលធ្វើឡើងដោយUniversity of Illinois Stuttering Research Programបានឱ្យដឹងថាបុរសមានភាពរអាក់រអួលក្នុងការនិយាយ ឬនិយាយត្រដិតជាងស្ត្រី។ ពេលពួកគេឈានដល់វ័យជំទង់ ឱកាសដែលបុរសនិយាយត្រដិតគឺមានចំនួន៥ដងច្រើនជាងស្ត្រី។

14. ស្ត្រីគឺជាវិនិយោគិនដ៏ល្អប្រសើរជាងបុរស

វាអាចជារឿងគួរឱ្យភ្ញាក់ផ្អើលសម្រាប់មនុស្សជាច្រើនប៉ុន្តែវាជាការពិតដែលថាស្ត្រីទទួលបានផលចំណេញល្អប្រសើរលើការវិនិយោគរបស់ពួកគេបើប្រៀបធៀបទៅនឹងបុរស។ពួកគេធ្វើការជួញដូរតិចជាងបុរសហើយមិនធ្វើប្រតិបត្តិការជួញដូរលឿនឬតក់ក្រហល់នោះទេ។រយៈពេលនៃការកាន់កាប់លើការវិនិយោគក៏មានរយៈពេលយូរដែរសម្រាប់ស្រ្តី។

15. ស្ត្រីអាចដោះស្រាយ និងទប់ទល់ភាពតានតឹង (ស្ត្រេស) បានល្អជាងបុរស

នៅពេលនិយាយពីការដោះស្រាយភាពតានតឹងស្ត្រីអាចធ្វើបានល្អប្រសើរជាងបុរស។ បុរសមានទំនោរប្រព្រឹត្ដអំពើហឹង្សាឬរត់ចេញពីស្ថានភាពតានតឹងនោះ ខណៈដែលស្ត្រីរក្សាភាពស្ងប់ស្ងាត់និងស្វែងរកការគាំទ្រផ្នែកសង្គម។អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យញូវយ៉កបានលើកឡើងថាអរម៉ូនអេស្ត្រូសែនធ្វើឱ្យខួរក្បាលរបស់ស្រ្តីមានភាពស្ងប់ស្ងាត់ ហើយមិនឆ្លើយប្រកបដោយលក្ខណៈហិង្សាក្នុងការដោះស្រាយភាពតានតឹង ឬស្រ្តេស។

ប្រភព៖ Trending Posts

Loading...
SHARE