ដោយសារតែការងាររវល់ឬមានការចាំបាច់មួយចំនួន យើងសព្វថ្ងៃហាក់មានទំនោរទៅញាំអាហារខាងក្រៅឬតាមហាង ពីព្រោះមិនមានពេលចំអិនអាហារនៅផ្ទះញាំដោយខ្លួនឯងបាន ។ សម្រាប់អ្នកចូលចិត្តទិញចំណី ឬម្ហូបនៅខាងក្រៅ អ្នកខ្លះតែងតែគិតរកហាងណាដែលគិតថាមានអនាម័យ ចំណែកអ្នកខ្លះទៀតមិនខ្វល់សោះតែម្តងគឺអោយតែឃ្លាន ឃើញមើលទៅទំនងគឺទិញមកញាំហើយ។

ប៉ុន្តែពេលខ្លះយើងភ្លេចគិតថាសកម្មភាពក្នុងផ្ទះបាយ ក្រោយឆាកដែលយើងមិនបានមើលឃើញគេចំអិននោះមានសកម្មភាពបែបណានោះទេ។ជួនកាលម្ចាស់ហាងស្រលាញ់សុខភាពយកចិត្តទុកដាក់ផ្នែកអនាម័យ ឯម្ចាស់ហាងខ្លះទៀតមិនខ្វល់សោះតែម្តង ដូចវីដេអូបង្ហាញនេះ បើទោះវាជាការសម្តែងក៏ពិតមែនប៉ុន្តែប្រហែលជាមិនអត់ទេសកម្មភាពបែបហ្នឹងនៅស្រុកយើង។

សម្រាប់អ្នកចូលចិត្តញាំអត់រើសកន្លែង សូមពិនិត្យមើលផង ក្រែងលោញាំលែងចូលពេលឃើញផ្ទាល់៖

Hahaha Shayad app ye Video dekh kr hotel me khana khane Chordo 😂😂

Posted by AQ √ on Friday, October 14, 2016

 

SHARE