បេក្ខភាពកម្មវិធី Thailand’s Got Talent 2018  មួយរូបកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ក្រោយពីវីដេអូបង្ហាញសមត្ថភាពរបស់នាងនៅលើឆាកត្រូវបានគេបង្ហោះចូលទៅក្នុង Youtube និង Facebook រហូតដល់ផេក Got Talent Global ដែលជាផេកផ្លូវការរបស់កម្មវិធី Got Talent បានយកវីដេអូនោះទៅបង្ហោះជាថ្មី ដោយគ្រប់គ្នាដឹងហើយថាផេកនេះជ្រើសរើសយកតែវីដេអូរបស់បេក្ខជនណាដែលមានលក្ខណៈពិសេសលើសគេតែប៉ុនណោះ ។

នាងមានឈ្មោះថា Phaya គឺជាបេក្ខភាពមួយក្នុងចំណោមបេក្ខភាពជាច្រើនរូបដែលមកប្រកួតប្រជែងក្នុងកម្មវិធី Thailand’s Got Talent 2018 ។ ដោយនៅពេលបញ្ចេញសមត្ថភាពនាងបានលើកយកបទចម្រៀងមួយបទមកបកស្រាយ ដែលវាមានចំណងជើងថា Never Enough ដែលគ្រប់គ្នាស្គាល់ថាជាបទចម្រៀងនៅក្នុងរឿង The Greatest Showman ។

ពេលចាប់ផ្ដើមដំបូង Phaya បានបង្ហាញទឹកមុខដូចជាភ័យៗ ប៉ុន្តែពេលចាប់ផ្ដើមច្រៀងវិញគឺពោរពេញទៅដោយកម្លាំង និងភាពស្វាហាប់ ហើយបើនិយាយអំពីទឹកដមសំឡេងរបស់នាងវិញគឺថាពិរោះមិនចាញ់តារាចម្រៀងអន្តរជាតិប៉ុន្មាននោះទេបើទោះបីជានាងមានដើមកំណើត និងភាសាកំណើតជាភាសាថៃយ៉ាងណាក្ដី ។

Image may contain: 1 person, text
នាងមើលទៅដូចជាភ័យៗ
Image may contain: 9 people, people smiling
ឯគណៈកម្មការអត់ទ្រាំនឹងចាំស្ដាប់សំឡេងនាងស្ទើរមិនចង់ជាប់
Image may contain: 1 person
ប៉ុន្តែពេលដែលនាងចាប់ផ្ដើមស្រែកច្រៀងធ្វើឲ្យម្នាក់ៗពេញចិត្តជាខ្លាំង

Image may contain: 1 person, text

មើលតែទឹកមុខគណៈកម្មការដឹងហើយ

Image may contain: 5 people, people smiling, closeup
Image may contain: 4 people, night
Image may contain: 6 people, people smiling, wedding and night

បើងាកទៅមើលគណៈកម្មការវិញ ម្នាក់ៗហាក់ពេញចិត្តនឹងសមត្ថភាពរបស់ Phaya យ៉ាងខ្លាំង ដោយមានអ្នកខ្លះស្ដាប់ឡើងព្រឺរោមទៀតផង ចំណែកឯទស្សនិកជនវិញក៏ហ៊ោរកញ្ជៀវពោរពេញដោយការពេញចិត្តជាមួយនឹងសមត្ថភាពរបស់ Phaya ។ ដោយសារតែហេតុនេះហើយនៅចុងបញ្ចប់នៃវីដេអូគេសង្កេតឃើញថា នាងបានយំដោយក្ដីរំភើបជាខ្លាំង ។

Image may contain: 27 people, people smiling, crowd
ទស្សនិកជនស្រែកហ៊ោរ និងទះដៃដោយការពេញចិត្ត
Image may contain: 1 person
នាងរំភើបរហូតស្រក់ទឹកភ្នែក

ទស្សនាវីដេអូ ៖

Loading...