ការបើកបររថយន្តមិនមែនជាការងាយស្រួលនោះទេ ត្បិតត្រូវការការរៀនសូត្រពីច្បាប់ចរាចរណ៍ រៀនពីរបៀបនិងបច្ចេកទេសនៃការបើកបរ ព្រមទាំងត្រូវការការអនុវត្តជាច្រើន ទើបអាចបើកបរនៅលើដងផ្លូវបានដោយរលូន។

ជាមួយគ្នានេះ មនុស្សភាគច្រើនអាច ឬហ៊ានបើកតែនៅលើផ្លូវដែលងាយស្រួលក្នុងការធ្វើដំណើរ និងគ្មានគ្រោះថ្នាក់ប៉ុណ្ណោះ ចំណែកផ្លូវដែលពិបាកគឺមិនហ៊ានប្រថុយនោះទេ។ យ៉ាងណាក៏ដោយ ក៏នៅមានកំពូលអ្នកក្លាហាន និងពូកែក្នុងការបើកបរផងដែរ។ ពួកគេហ៊ានបើកគ្រប់ស្ថានភាពផ្លូវ ហើយអាចបើកឆ្លងកាត់ផ្លូវដែលមានស្ថានភាពលំបាកៗ និងប្រកបដោយគ្រោះថ្នាក់ បានដោយរលូនទៀតផង ព្រោះតែពួកគេមានបច្ចេកទេសខ្ពស់ក្នុងការបើកបរកាត់ស្ថានភាពគ្រោះថ្នាក់ ហើយអាចរក្សាសុវត្ថិភាពបាន មិនថាមានបញ្ហាគ្រោះថ្នាក់ខ្លាំងប៉ុណ្ណា។

 

ជាក់ស្តែងខាងក្រោមនេះ ជាវីដេអូដែលបង្ហាញពីការបើកបររថយន្តរបស់កំពូលអ្នកបើកបរ។ យើងហៅថា កំពូលអ្នកបើកបរ ព្រោះថាពួកគេអាចបើកបរលើស្ថានភាពផ្លូវដែលលំបាក និងប្រកបដោយគ្រោះថ្នាក់ ហើយម្យ៉ាងទៀតទោះបីរថយន្តប្រឈមនឹងគ្រោះថ្នាក់ពេលកំពុងបើកបរ ក៏ពួកគេអាចគ្រប់គ្រងស្ថានការណ៍បាន ហើយបញ្ចៀសមិនឱ្យមានគ្រោះទៀតផង។

Amazing drivers

It's unbelievable that people can do these 😮😲

Posted by Blunt Kommunity on Tuesday, July 17, 2018

ប្រភព៖ Facebook

Loading...