លោក Calum Scott គឺជាអតីតបេក្ខភាពកម្មវិធី Britain’s Got Talent ឆ្នាំ ២០១៥ មួយរូបដែលទទួលបានប៊ូតុងមាសដ៏កម្រពីគណៈកម្មការក៏ដូចជាផលិតករកម្មវិធី Got Telent លោក Simon Cowell ។ ថ្វីត្បិតតែគាត់មិនអាចក្លាយជាម្ចាស់ជ័យលាភី ប៉ុន្តែសម្ថភាពច្រៀងរបស់គាត់បានរុញច្រានគាត់ឲ្យប្រឡូកនៅក្នុងវិស័យចម្រៀងនៅចក្រភពអង់គ្លេសប្រកបដោយភាពជោគជ័យ និងល្បីល្បាញ ។

Image result for Calum Scott

ទស្សនាវីដេអូ ពេលដែលលោក Calum Scott ជាបេក្ខភាពកម្មវិធី Britain’s Got Talent ឆ្នាំ ២០១៥ ៖

 

ក្នុងនាមជាតារាចម្រៀងដ៏ល្បីមួយរូបនៅចក្រភពអង់គ្លេស គាត់បានបញ្ចេញនូវចម្រៀងជាច្រើនបទ ដែលមួយបទសុទ្ធតែល្បី និងមានអ្នកទស្សនាមិនតិចជាង ១ លានដងនោះទេ ខណៈដែលបទខ្លះដល់ខ្ទង់ ២០០ លានក៏មាន ដូចជាបទ You Are The Reason ជាដើម ។

បន្ទាប់ជោគជ័យខ្លាំងជាមួយនឹងបទចម្រៀងមួយបទនេះ លោក Calum Scott ក៏បានសហការជាមួយនឹងម្ចាស់ជ័យលាភីកម្មវិធី X Factor របស់អង់គ្លេស ឆ្នាំ 2006 គឺកញ្ញា Leona Lewis ផលិតបទចម្រៀងមួយបទនេះជាថ្មី ដែលវាក៏ទទួលបានការចាប់អារម្មណ៍ជាខ្លាំងផងដែរ ។

Image result for Leona Lewis

Image result for Leona Lewis

ទស្សនា និងស្ដាប់កម្សាន្តនូវបទ You Are The Reason (Duet Version) ៖

Loading...