ដោយសារតែចំនួនមនុស្សដ៏ច្រើនកុះករនៅក្នុងអំឡុងទិវាថ្ងៃបុណ្យជាតិនៅទីក្រុងសៀងហៃ រដ្ឋាភិបាលចិនបានប្រើមនុស្សដែលជាមន្រ្តីប៉ូលិស ធ្វើជាជញ្ជាំងដើម្បីគ្រប់គ្រងចរាចរណ៍នៅកន្លែងផ្លូវកែងដ៏មមាញឹក។

ជញ្ជាំងមនុស្សនេះដំណើរការពីម៉ោង១រសៀល ដល់ម៉ោង១១យប់ ជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨នេះ ព្រោះថាអំឡុងពេលនេះគឺជាសប្តាហ៍ដ៏មមាញឹកមួយដែលប្រជាជនរាប់លាននាក់ធ្វើដំណើរដំណើរ។ គោលបំណងនៃការប្រើប៉ូលិសធ្វើជាជញ្ជាំងដូចក្នុងវីដេអូបែបនេះ គឺដើម្បីគ្រប់គ្រងលំហូរចរាចរណ៍នៃយានយន្ត និងអ្នកថ្មើរជើងមានភាពរលូន និងលឿន ដោយគ្មានការកកស្ទះ ជាក់ស្តែងនៅពេលភ្លើងសញ្ញាលោតសម្រាប់អ្នកថ្មើរជើងឆ្លងកាត់ ក្រុមប៉ូលិសធ្វើជញ្ជាំងបិទផ្លូវយានយន្តមិនឱ្យបើកបរឆ្លងកាត់ឡើយ ហើយនៅពេលភ្លើងសញ្ញាលោតសម្រាប់យានយន្តវិញ ក្រុមប៉ូលិសធ្វើជញ្ជាំងបិទផ្លូវមិនឱ្យអ្នកថ្មើរជើងដើរឆ្លងផ្លូវវិញ។

បើតាមមន្រ្តីប៉ូលិសគ្រប់គ្រង មន្រ្តីប៉ូលិសដែលធ្វើជាជញ្ជាំងសម្រួលចរាចរណ៍នោះធ្វើការផ្លាស់ប្តូរគ្នារៀងរាល់ម៉ោង ហើយសរុបទាំងអស់មានចំនួន១២០នាក់ ធ្វើការផ្លាស់ប្តូរវេនគ្នា។ ក្នុងនោះក្រុមប៉ូលិសត្រូវបានបែងចែកជាពីរជួរ មួយជួរមាន៣០នាក់ សរុបពីរជួរ៦០នាក់។ បើតាមមន្រ្តីប៉ូលិសម្នាក់បានឱ្យដឹងថា បើទោះជាហត់នឿយ ប៉ុន្តែវាសមនឹងតម្លៃសម្រាប់ស្ថិរភាព និងសន្តិសុខសាធារណៈ។

 

សូមទស្សនាវីដេអូខាងក្រោម៖

60-man 'wall' controls Shanghai crowds during National Day holiday

Due to the massive crowds in #Shanghai during China’s #NationalDay, a 60-man wall made of armed police officers is built every night to control traffic in a busy intersection.

Posted by CGTN on Wednesday, October 3, 2018

ប្រភព៖ CGTN

Loading...
SHARE