Captian Marvel គឺជាខ្សែភាពយន្ត Super Hero ខ្នាតធំរបស់ Marvel ដំបូងបំផុតរបស់ Marvel ដែលនិយាយពីដំណើររឿងវីរនារី (First Solo Female Superhero) ដែលកាលពីមុនមានតែនិយាយពីដំណើរវីបុរសដូចជា Captian America , Iron Man និង Thor ជាដើម ។

ប៉ុន្តែក្រោយពី Marvel បញ្ចេញ Poster និង Trailor រឿងនេះ ស្រាប់តែមានអ្នករិះគន់ថា Poster និងរូប Thumnail នៃវីដេអូបង្ហាញឲ្យឃើញថាតួអង្គ Captian Marvel អត់ញញឹមសោះ ហើយពួកគេថែមទាំងបង្ហោះរូប Troll ទៀតផង ។

វីដេអូ  trailer រឿង ‘Captain Marvel’

រូបថតដែលគេ Troll ៖

ស្រាប់តែពេលនោះតារាសម្ដែង Brie Larson ដែលជាតារាសម្ដែងដើរតួជា Captian Marvel នោះបានតបវិញជាមួយនឹងរូបថតខាងក្រោមនេះដែលនាងបានប្រើប្រាស់កម្មវិធី FaceApp ដើម្បីធ្វើឲ្យតួអង្គ Captain America , Iron Man និង Doctor Strang នៅក្នុង Poster រឿងរបស់ពួកគេញញឹម ដែលរូបទាំងនោះនាងបានបង្ហោះនៅលើបណ្ដាញសង្គម Instagram របស់នាងផ្ទាល់ ៖

ការបង្ហោះដូចនេះចង់បង្ហាញថា នាងមិនមែនជា Super Hero ដំបូងដែលមិនញញឹមនោះទេ សូម្បីតែ Captain America , Iron Man និង Doctor Strang ក៏ពួកគាត់មិនញញឹមដែរ ។ ជាមួយគ្នានេះដែរ អ្នកគាំទ្រតារាសម្ដែង Brie Larson ក៏បានបង្ហោះរូបទាំងនេះ ៖

ប្រភព ៖ Boredpanda

Loading...