វីដេអូបង្ហាញពីការបង្ហាញសមត្ថភាពរបស់បេក្ខភាពកម្មវិធី X Factor មួួយរូបបានធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ដោយក្រោយពីបង្ហោះចូលផេក X Factor Global កាលពី ៤ ខែមុន មកដល់ឥលូវមានអ្នកចូលទស្សនាហូរហែរមិនដាច់រហូតដល់ទៅជាង ២៨ លានដងឯណោះ ។

មនុស្សជាច្រើនឆ្ងល់ថាតើបេក្ខភាពរូបនេះច្រៀងពិរោះដល់ថ្នាក់ណាទៅបានម្នាក់ៗនាំគ្នាចុចមើល និងចែករំលែកមិនដាច់សោះបែបនេះ ប៉ុន្តែក្រោយពីបានស្ដាប់ខ្ញ៉ំអាចឆ្លើយប្រាប់អ្នកថា សម្លេងរបស់នាងគឺពិតជាខ្ពស់ខ្លាំងណាស់ គឺខ្ពស់រហូតដល់ទៅគណៈកម្មការសម្លឹងនាងមិនដាក់ភ្នែកតែម្ដង ហើយបើសិនជាច្រៀងក្នុងព្រៃវិញប្រហែលជាសត្វស្លាបធ្លាក់ចុះព្រោះតែព្រឺសម្បុរជាក់ជាមិនខាន ប៉ុន្តែសំឡេងដ៏ខ្ពស់មិនមែនមានន័យថាពិរោះនោះទេ សំឡេងខ្ពស់របស់នាងគឺគ្មានទឹកដមគ្រប់គ្រាន់ក្នុងការធ្វើឲ្យបទចម្រៀងមួយបទដែលនាងច្រៀងពិរោះនោះទេ នាងត្រូវវឹកហាត់ក្នុងការគ្រប់គ្រង ការថ្នាក់ថ្នមសំឡេង ជាពិសេសរៀនធ្វើគន្លុគគន្លាក់បានត្រឹមត្រូវ នោះនាងនឹងជាប់ជាក់ជាមិនខាន ។

ទស្សនាវីដេអូ ៖

ទោះជាយ៉ាងណាក៏ដោយសូមសរសើរនាងដែលមានសេចក្ដីក្លាហានក្នុងការឡើងមកប្រឡងក្នុងកម្មវិធីដ៏ល្បីមួយនេះ ហើយជូនពរនាងឲ្យទទួលបានជោគជ័យនៅឱកាសក្រោយៗទៀត លើកនេះមិនជាប់មិនមែនមានន័យថាបរាជ័យនោះទេ ការបោះបង់ចោលក្ដីសង្ឃឹមទើបជាបរាជ័យពិតប្រាកដ ៕

ប្រភព ៖ Youtube

Loading...