នៅលើពិភពលោកនេះ ឪពុកម្តាយសុទ្ធតែស្រឡាញ់កូន ចង់ឱ្យកូនល្អ ចង់ឱ្យកូនខិតខំប្រឹងប្រែងរៀនសូត្រ រៀនពូកែ និងមានអនាគតល្អ។

Image result for alike short film tree

លើសពីនេះ ឪពុកម្តាយក៏តែងព្យាយាមធ្វើខ្លួនជាគំរូដល់កូនៗ ដើម្បីឱ្យកូនរបស់ខ្លួនយកតម្រាប់តាមផងដែរ។ តាមរយៈនេះ ឪពុកម្តាយតែងជំរុញឱ្យកូនខិតខំរៀនសូត្រ ធ្វើអ្វីដែលមានប្រយោជន៍ និងធ្វើអ្វីតាមការណែនាំរបស់ខ្លួនជានិច្ច ហើយឪពុកម្តាយមួយចំនួនថែមទាំងបង្ខិតបង្ខំកូនឱ្យខំរៀនតែម្យ៉ាង និងបង្ខំឱ្យធ្វើតែអ្វីដែលខ្លួនប្រាប់និងណែនាំឱ្យធ្វើ ដោយភ្លេចសង្កេតមើលពីបុគ្គលិកលក្ខណៈ ចំណង់ចំណូលចិត្ត ទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់កូន។ ចំណុចនេះពិតជាប៉ះពាល់ដល់ការរីកចម្រើនលូតលាស់ផ្នែកប្រាជ្ញាស្មារតីរបស់កូន និងគំនិតច្នៃប្រឌិតរបស់កូន ហើយពេលខ្លះថែមទាំងប៉ះពាល់ដល់ទំនាក់ទំនងរវាងឪពុកម្តាយនិងកូនថែមទៀត។

Image result for alike short film tree

Image result for alike short film tree

 

ជឿណាស់ថា គ្មានឪពុកម្តាយណាចង់ឱ្យរឿងបែបនេះកើតឡើងនោះទេ ប៉ុន្តែពេលខ្លះវាកើតឡើងដោយពួកគាត់មិនបានដឹងខ្លួន តាមរយៈសកម្មភាពរបស់ពួកគាត់ ដូចជាឪពុកនៅក្នុងវីដេអូនេះជាដើម។ ដូចនេះ ឪពុកម្តាយត្រូវស្វែងយល់ពីកូនរបស់ខ្លួនឱ្យបានច្រើនតាមដែលអាចធ្វើបាន ហើយពេលខ្លះគួរកុំតឹងរឹងដាក់កូនខ្លាំងពេក ឬគួរកុំព្យាយាមតម្រូវឱ្យកូនដើរតាមបន្ទាត់ដែលខ្លួនដៅ។ ឪពុកម្តាយគួរឱ្យកូនស្វែងរកលក្ខណៈ សមត្ថភាព ទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់ខ្លួនដោយខ្លួនឯង ហើយបញ្ចេញវាមកក្រៅ។

Image result for alike short film tree

Related image

Image result for alike short film tree

សូមទស្សនាវីដេអូខាងក្រោម៖

Alike <3

Posted by Ted Talk Videos on Thursday, July 26, 2018

ប្រភព៖ Ted Talk Video (Facebook) 

Loading...
SHARE