នៅក្នុងសង្គមយើងបច្ចុប្បន្ន យើងច្រើនតែអោយតម្លៃលើរូបរាងខាងក្រៅ និងសម្ភារៈនិយម ហើយកាត់ក្ដីលើអ្នកដទៃ និងរឿងរ៉ាវទាំងឡាយដោយគ្រាន់តែប្រើភ្នែកទទេប៉ុណ្ណោះ។ តាមការពិតទៅ មានរឿងខ្លះមិនដូចអ្វីដែលយើងបានឃើញ និងគិតនោះទេ។ ដូចក្នុងវីដេអូខាងក្រោមនេះអ៊ីចឹង៖

បុរសម្នាក់រង់ចាំឡើងយន្តហោះ ក៏ចូលក្នុងហាងទិញនំដូណាត់ ហើយដើរទៅអង្គុយនៅតុមួយដែលមានលោកតាចាស់ម្នាក់អង្គុយនៅទីនោះជាស្រេច។ បុរសនោះលើកកាសែតអាន ស្រាប់តែលោកតាម្នាក់នោះលូកយកនំដូណាត់នៅលើតុ។ បុរសនោះមើលលោកតាដែលហ៊ានយកនំរបស់ខ្លួនដោយមិនបានសុំ តែលោកតាម្នាក់នោះបែរជាញ៉ាំនំធ្វើមិនដឹង។ បុរសនោះក៏យកនំទៅញ៉ាំខ្លួនឯង។ បានបន្តិច លោកតាម្នាក់នោះក៏យកនំដូណាត់ទៅហូបទៀត ធ្វើអោយបុរសនោះចាប់ផ្ដើមខឹងនឹងគាត់។ រហូតដល់ពេលដែលលោកតានោះរៀបចេញទៅ គាត់ក៏លូកយកនំដែលសល់ចុងក្រោយមួយទៀត ធ្វើអោយបុរសម្នាក់នោះកាន់តែភ្ញាក់ដែលលោកតានោះអត់មានខ្លាចចិត្តខ្លួនអីបន្តិចសោះ។ លោកតាក៏បេះនំពាក់កណ្ដាលអោយទៅបុរសនោះ ហើយដើរចេញទៅ។ កំពុងតែហួសចិត្តនឹងទង្វើរបស់លោកតាម្នាក់នោះ បុរសម្នាក់នោះក៏បានលឺប្រកាសពីជើងហោះហើររបស់ខ្លួន ហើយក៏រៀបចំអីវ៉ាន់ប្រុងនឹងចេញពីហាងនំ តែពេលលើកកាបូប និងអាវក្រៅរបស់ខ្លួនពីកៅអី ក៏ឃើញថង់នំដូណាត់របស់ខ្លួននៅលើកៅអីនោះ។ បុរសនោះហួសចិត្តនឹងខ្លួនឯងដែលគិតថាលោកតាម្នាក់នោះជាអ្នកយកនំខ្លួនទៅហូប ដែលតាមការពិតទៅខ្លួនឯងសោះដែលយកនំគាត់ហូប ហើយគាត់មិនបានថាអីមួយម៉ាត់។

Don't Be So Quick To Judge Others

Don't be so quick to judge others.(Credit: www.theopmarket.com/)

Posted by LittleThings on Thursday, November 2, 2017

 

“ចូរកុំឆាប់វាយតម្លៃមនុស្សតែសម្បកក្រៅនៅពេលដែលអ្នកមិនទាន់បានដឹងការពិត។”

ប្រភព៖ lifecoachcode

Loading...
SHARE