អ្នកមានទ្រព្យសម្បត្តិស្ដុកស្តប់ជាច្រើនសុខចិត្តចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីបានញ៉ាំអាហារនៅកន្លែងមួយដែលមានបរិយាកាសល្អ និងទេសភាពស្រស់ស្អាត នោះក៏ដោយសារតែវាធ្វើឲ្យពួកគេមានអារម្មណ៍ល្អ និងបរិភោគអាហារបានឆ្ងាញ់ផងដែរ ។

គ្រាន់តែទស្សនាវីដេអូខាងក្រោមនេះក៏អ្នកអាចយល់អារម្មណ៍នេះដែរ ដែលវីដេអូនេះបានបង្ហាញពីការញ៉ាំអាហារនៅភោជនីយដ្ឋានមួយកន្លែង ដែលយើងអាចមើលឃើញទេសភាពទឹកជ្រោះដ៏ស្រស់ស្អាត រួមជាមួយនឹងធម្មជាតិពណ៌បៃតង ។ សាកស្រមៃលេងៗទៅមើលបើសិនជាបានញ៉ាំអាហារនៅទីនោះអ្នកនឹងមានអារម្មណ៍បែបណា ។

ទស្សនាវីដេអូ ៖

這一輩子一定要去一次! 好美 💕💕

Posted by 呵呵 on Thursday, September 13, 2018

គួរបញ្ជាក់ឲ្យដឹងផងដែរថា ភោជនីយដ្ឋាននៅក្នុងវីដេអូនេះគឺមានទីតាំងស្ថិតនៅជិតនឹងរមនីយដ្ឋានទឹកធ្លាក់ Niagara ដ៏ស្រស់ស្អាតដែលស្ថិតនៅសហរដ្ឋអាមេរិក ហើយទឹកជ្រោះដែលអ្នកឃើញនោះគឺ Niagara Falls នោះហើយ ។

Image result

 

Image result for niagara falls

Image result for niagara falls

ចំណេះបន្ថែម ៖ បើយោងតាមការស្រាវជ្រាវមួយបានឲ្យដឹងថា រស់ជាតិនៃអាហារដែលយើងបរិភោគអាចនឹងមានការប្រែប្រួលតិចឬច្រើនទៅតាមទីតាំងដែលយើងបរិភោគ ពួកគេបានពិសោធន៍ទៅលើមនុស្សមួយចំនួន អ្នកទាំងនោះបាននិយាយថាពួកគេតែងតែមានអារម្មណ៍ថាអាហារដែលពួកគេបរិភោគគឺមានរស់ជាតិឆ្ងាញ់នៅពេលដែលពួកគេញ៉ាំវានៅកន្លែងកម្សាន្ត ឬ ពិចនិច ជាងពេលដែលពួកគេបរិភោគវានៅផ្ទះ ឬញ៉ាំវានៅអាហារដ្ឋាន ឬកន្លែងធ្វើការ ធម្មតា ៕

Loading...
SHARE