ជឿថា អ្នកមួយចំនួនគឺមិនចេះបត់ខោអាវនោះទេ ឬបត់មិនបានស្អាត ឬខ្ជិលបត់ខោអាវតែម្តង។ ការបត់ខោអាវអាចមើលទៅស្រួល ប៉ុន្តែមែនទែនទៅវាមិនស្រួលដូចអ្វីដែលមើលឃើញនោះទេ ជាពិសេសប្រសិនបើអ្នកចង់បត់ឱ្យស្អាត និងមានរបៀបរៀបរយ។

ដើម្បីដោះស្រាយការលំបាកក្នុងការបត់សំលៀកបំពាក់នេះ ទើបម៉ាស៊ីនបត់សំលៀកបំពាក់ត្រូវបានគេបង្កើតឡើង តួយ៉ាងដូចជា ម៉ាស៊ីនដែលមានឈ្មោះថា FoldiMate ជាដើម ដែលវាអាចបត់តាំងពីខោអាវកូនក្មេង រហូតដល់ខោអាវមនុស្សធំដែលមានទំហំ XXL ។

សម្រាប់ម៉ាស៊ីន FoldiMate ម៉ូដែលថ្មីវិញ អាចបត់សូម្បីតែកន្សែង កន្សែងពោះគោ ស្រោមខ្នើយ ស្រោមជើង និងខោអាវទ្រនាប់ឡើង។ ម៉ាស៊ីនថ្មីនេះដែរអាចបត់បានចំនួនពី ២០ ទៅ៤០ ក្នុងពេលត្រឹមតែ២ ទៅ៤នាទីប៉ុណ្ណោះ ដែលនេះពិតជាងាយស្រួល និងចំណេញពេលវេលា។

សូមទស្សនាវីដេអូខាងក្រោម ៖

Posted by Kolay Yemek Tarifleri on Monday, September 10, 2018

 

ប្រភព៖ Magazinguru និង The Verge

Loading...
SHARE