នៅក្នុងពិភពសត្វលើគោក មានសត្វជាច្រើនប្រភេទ ហើយក្នុងនោះសត្វខ្លះអាចធ្វើដំណើរក្នុងល្បឿនយឺត និងសត្វខ្លះអាចធ្វើដំណើរក្នុងល្បឿនមធ្យម ចំណែកខ្លះទៀតអាចធ្វើដំណើរបានយ៉ាងលឿន ហើយលឿនខ្លាំងជាងរថយន្តទំនើបទៅទៀត។ តួយ៉ាងខាងក្រោមនេះ ជាសត្វលើគោកដែលអាចធ្វើដំណើរបានលឿនបំផុតក្នុងពិភពលោក។

10. សត្វកង់ហ្គារ៉ូ អាចរត់បានក្នុងល្បឿន ៤៤ម៉ាយ ឬ ៧០,៨ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចលោតផ្លោះបានចម្ងាយ ៩ម៉ែត្រ ពេលវាលោតម្តងៗ

9. សត្វឆ្កែព្រៃអាហ្វ្រិក អាចរត់បានក្នុងល្បឿន ៤៤ម៉ាយ ឬ ៧០,៨ គីឡូម៉ែត្រក្នុងមួយម៉ោង

8. សត្វទន្សាយ Jackrabbit (ធំជាងទន្សាយធម្មតា) អាចរត់បានក្នុងល្បឿន ៤៥ម៉ាយ ឬ ៧២,៤ គីឡូម៉ែត្រក្នុងមួយម៉ោង

7. សត្វឆ្កែ Greyhound អាចរត់បានក្នុងល្បឿន ៤៦ម៉ាយ ឬ ៧៤ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយសារតែវាមានរូបរាងស្គម

6. សត្វតោ អាចរត់បានក្នុងល្បឿន ៥០ម៉ាយ ឬ ៨០,៥ គីឡូម៉ែត្រក្នុងមួយម៉ោង

5. សត្វ Blackbuck (ប្រភេទសត្វល្មាំងប្រើស)  អាចរត់បានក្នុងល្បឿន ៥០ម៉ាយ ឬ ៨០,៥ គីឡូម៉ែត្រក្នុងមួយម៉ោង

4. សត្វ Wildebeest (ប្រភេទសត្វល្មាំងប្រើស) អាចរត់បានក្នុងល្បឿន ៥០ម៉ាយ ឬ ៨០,៥ គីឡូម៉ែត្រក្នុងមួយម៉ោង

3. សត្វ Springbok (ប្រភេទសត្វល្មាំងប្រើស) អាចរត់បានក្នុងល្បឿន ៥៥ម៉ាយ ឬ ៨៨,៥ គីឡូម៉ែត្រក្នុងមួយម៉ោង

2. សត្វ Pronghorn (ជាសត្វក្តាន់ម្យ៉ាង និងស្ថិតក្នុងប្រភេទសត្វល្មាំងប្រើស)  អាចរត់បានក្នុងល្បឿន ៥៥ម៉ាយ ឬ ៨៨,៥ គីឡូម៉ែត្រក្នុងមួយម៉ោង

  1. សត្វខ្លារខិន អាចរត់បានក្នុងល្បឿន ៧៥ម៉ាយ ឬ ១២០,៧ គីឡូម៉ែត្រក្នុងមួយម៉ោង

ប្រភព៖ Themysteriousworld

Loading...
SHARE