ការប្រកួតយ៉ាងស្វិតស្វាញក្នុងកម្មវិធី PUBG MOBILE Huawei Nova3/3i ដែលសហការណ៌គាំទ្រដោយ Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនឈាន មុខលំដាប់អន្តរជាតិដែលកំពុងឡើងកូដ ដែលទទួលបានចំណាត់ថ្នាក់លេខ២ទាំងបរិមាណលក់ និងចំណែកទីផ្សារ លើពិភពលោក និងនៅកម្ពុជា វ៉ាដាច់ Apple ជាពិសេសសម្រេចបាននូវតួរលេខលក់ 100 លានគ្រឿង ក្នុងឆមាសទី1 ឆ្នាំ 2018 និងទទួលបានការយល់ព្រមពីសហពន្ធ័ E-Spot ពេលនេះរកឃើញជើងខ្លាំង PUBG Mobile នៅកម្ពុជាហើយកាលពីល្ងាចថ្ងៃ 24 នៅផ្សារទំនើបអ៊ីអ៊ន1 ដែលបានចម្រាញ់យកពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត ចំនួន 15 ក្រុម ដែលមួយក្រុមៗ មានចំនួន 4 នាក់សរុប 60 នាក់ ដែលបានមកពីការចុះឈ្មោះដំបូងសរុប 225 ក្រុម 900 នាក់។

ម្ចាស់ជ័យលាភីលេខ1 ដែលឈ្នះក្នុងការប្រកួត PUBG MOBILE Huawei Nova3/3i គឺក្រុម 7 Elements ប្រកួតបានពិនុ្ទ 2965 រង្វាន់ស្មាតហ្វូន Huawei Nova3, Nova 3i, Nova3e, Nova2eចំណែកឯជ័យលាភីលេខ2 គឺក្រុម Never Care ប្រកួតបានពិនុ្ទ 2585 ទទួលបាន Huawei Band 0(នាឡិការហ៊ួរវ័យ) ចំនួន 4គ្រឿង សម្រាប់ជ័យលាភីលេខ3 គឺក្រុម The Wolf Of Killer ប្រកួតបានពិនុ្ទ 2545 ទទួលបាន Nova Gift Box និងកែវទឹកដ៌មានតម្លៃ ។

លោក អែម យុទ្ធូ នាយកផែ្នកទីផ្សារជាន់ខ្ពស់ក្រុមហ៊ុន Huawei បានឲ្យដឹងថា នេះជាលើកដំបូងរបស់ក្រុមហ៊ុនក្នុងការបង្កើតការប្រកួតហ្គេម PUBG Mobile ក្នុងលក្ខណៈទ្រង់ទ្រាយធំបែបនេះ។ មូលហេតុចម្បងធំមួយទៀតនោះគឺដើម្បីជួបជុំអ្នកចូលចិត្តលេងហ្គេម PUBG នៅលើទូរសព្ទ ជាពិសេសនៅលើស្មាតហ្វូនស៊េរីថ្មី Nova3|Nova3i របស់ Huawei តែម្ដង ដោយបង្ហាញពីសមត្ថភាពនិងល្បឿន CPU ដែលជាប្រភេទ GPU Turbo ដែលលឿនរលូនជាមួយនឹង RAM 4GB/ROM128GB សម្រាប់ Nova 3i និង RAM 6GB/ROM128GB សម្រាប់ Nova 3 ។

លោកក៌បានឆ្លៀតឪកាសពិសេសនេះពន្យល់បន្ថែមថា “តាមពិតទៅថ្ងៃនេះមានកម្មវិធីពិសេសជាច្រើន មិនមែនតែការប្រកួតហ្គេម PUBG ម្យ៉ាងនោះទេ ក្រុមហ៊ុនក៌បានចេញនូវកម្មវិធីប៉្រម៉ូសិនកក្រើករដូវភ្ជុំ តម្លៃពិសេសៗ កាដូល្អៗ ថែមអស់ស្ទះ ឡូយម៉្មង សម្រាប់គ្រប់ម៉ូដែល Huawei ដែលមានលក់សព្វថ្ងៃ នឹងគម្រោងនាំចូលមកនូវពណ៏ថ្មីៗរបស់ Nova3|Nova3i គឺពណ៌លឿងចាំងមាសសម្រាប់ Nova3 ចំណែកឯពណ៌សចាំងប្រាក់សម្រាប់ Nova3i ផងដែរ” ។

កម្មវិធីនេះក៌មានការប្រគំតន្ត្រីដ៏អស្ចារ្យ ការលេងហ្គេមលើឆាកឈ្នះរង្វាន់ភ្លាមៗដែលមានមានការចូលរួមពីតារាចម្រៀងក្នុងចិត្តយុវវ័យ ថេណា តារាចម្រៀងជួរមុខផ្នែក Original Song រួមជាមួយតារាម៉ូដែល សុផា លីនដា ពីយ៉ាវេហ្គា ហេង សុខវាសនា តារាកិតិ្តយ លោក សុខ សាននី វីដឃូល៏រ លីលីយ៉ាកា និង ពិធីករ លោក ឈៀង ដាវុធ ពិធីការិនី ខៀវ សានសាណា អ្នកសារព័ត៌មាន ជាដើម ជាមួយនឹងអ្នកចូលរួមទស្សនាប្រមាណ 2000-2500 នាក់ ណែកក្តន់ពេញ ជាពិសេសជាងនេះទៅទៀតគឺ ការបង្ហាញខ្លួនយ៉ាងពិសេសរបស់របស់កំពូលអ្នកលេងហ្គេមនិងគណកម្មាធិការ ដូចជា ស្ដេចហ្គេម Noobie GMK និង Frost ZK Cambodia Gaming ផងដែរ ៕

Loading...