ឃើញគាត់ពិការភ្នែកដើរកាន់ចង្កៀងនៅពេលយប់ក៏តាមចំអកឲ្យគាត់ តែចុងក្រោយស្ពឹកមុខ

Related imageកាលពីព្រេងនាយមានបុរសពិការភ្នែកម្នាក់រស់នៅក្នុងទីក្រុងតូចមួយ។ ថ្វីបើគាត់ជាមនុស្សពិការភ្នែកមើលអ្វីពុំឃើញក៏ដោយក៏គាត់តែងតែកាន់ចង្កៀងមួយសម្រាប់បំភ្លឺផ្លូវជាមួយគាត់ជានិច្ចនៅពេលដែលគាត់ធ្វើដំណើរទៅណាមកណានៅពេលយប់។

មានថ្ងៃមួយនៅពេលដែលគាត់ត្រលប់មកពីទទួលទានអាហារពេលល្ងាចនៅខាងក្រៅផ្ទះវិញ គាត់ក៏បានដើរកាត់ក្រុមអ្នកធ្វើដំណើរវ័យក្មេងមួយក្រុម។ ក្មេងៗអ្នកដំណើរនោះបានឃើញបុរសពិការភ្នែកដើរកាន់ចង្កៀងដូចនេះក៏មានចិត្តចង់ចំអកអោយគាត់។ ម្នាក់ក្នុងចំណោមពួកគេបានសួរទៅកាន់បុរសពិការភ្នែកនោះថា “លោកពូ! លោកពូជាមនុស្សពិការភ្នែកមិនអាចមើលអ្វីឃើងទេ តែហេតុអ្វីក៏ចាំបាច់កាន់ចង្កៀងមកជាមួយធ្វើអ្វី?”

បុរសពិការភ្នែកឮដូច្នេះក៏តបទៅវិញថា “ពិណាស់ថាលោកពូជាមនុស្សពិការភ្នែកមិនអាចមើលអ្វីៗឃើញពិតមែនប៉ុន្តែចង្កៀងដែលពូកាន់មកជាមួយនេះអាចជួយបំភ្លឺផ្លូវអោយពួកក្មួយៗដែលជាអ្នកមើលឃើញអាចមើលឃើញពូបានកុំអោយដើរបុកពូ។”

ក្រុមអ្នកធ្វើដំណើរវ័យក្មេងមួយក្រុមនោះភ្ញាក់ខ្លួនព្រឺត ហើយមានអារម្មណ៍ខ្មាស់អៀនយ៉ាងខ្លាំង​ រួចក៏បាននិយាយសុំទោសបុរសពិការភ្នែកនោះចំពោះអាកប្បកិរិយាមិនសមរម្យរបស់ពួកគេមកលើបុរសពិការភ្នែក។

តម្លៃអប់រំនៅក្នុងរឿង៖ មនុស្សម្នាក់ៗត្រូវគិតឲ្យបានច្បាស់លាស់មុននឹងធ្វើការវាយតម្លៃនរណាម្នាក់។ ធ្វើជាមនុស្សត្រូវតែចេះគួរសមជានិច្ច និងរៀនសូត្រស្វែងយល់ពីគំនិតរបស់អ្នកដ៏ទៃ មិនមែនអ្វីដែលអ្នកគិត អ្នកឃើញសុទ្ធតែជារឿងត្រឹមត្រូវនោះទេ ៕

Loading...
SHARE