រូបតំណាង

 

យប់មួយមាននិស្សិតបួននាក់បានចេញទៅក្រៅជប់លៀងរហូតដល់យប់ជ្រៅ ដោយពុំបានខ្វល់ខ្វាយ និងមើលមេរៀនសម្រាប់ការប្រឡងនៅថ្ងៃស្អែកឡើយ។

ព្រឹកស្អែកពួកគេបានទៅសាលាដោយមានបំណងធ្វើយ៉ាងណាដើម្បីគេចវេសពីការប្រឡង។​ ពួកគេក៏បាននឹឃើញល្បិចមួយរួចក៏បានស្រុះស្រួលគ្នាចូលទៅជួបចាស់ព្រឹទ្ធបុរសមហាវិទ្យាល័យ ដើម្បីរៀបរាប់ពីហេតុផលមួយចំនួនដែលពួលគេមិនអាចប្រលងបាន។ ពេលនោះបុរសម្នាក់ក្នុងចំណោមបុរសទាំងបួននោះបានរៀបរាប់ប្រាប់ទៅកាន់ព្រឹទ្ធបុរសថា “​កាលពីយប់ម៉ិញពួកគេទាំងបួនបានទៅចូលរួមពិធីមង្គលការមិត្តភ័ក្ត្រ ហើយពេលត្រលប់មកវិញឡានក៏បែកកង់ដែលតម្រូវអោយពួកគេរុញឡានមកសាលាវិញ។”

ព្រឹទ្ធបុរសបានស្តាប់ការរៀបរាប់របស់បុរសនោះហើយក៏គិតមួយភ្លែតរួចក៏សម្រេចចិត្តឲ្យនិស្សិតទាំងបួនរូបនោះលើកថ្ងៃប្រឡងទៅបីថ្ងៃទៀត៕​ ពួកគេទាំងបួនសប្បាយចិត្តយ៉ាងខ្លាំងចំពោះការយោគយល់របស់ព្រឹទ្ធបុរស ហើយក៏យល់ព្រមចំពោះកាចម្រេចចិត្តឲ្យប្រឡងនៅពេលក្រោយនេះ។​

ថ្ងៃប្រលងក៏មកដល់ ពួកគេទាំងបួនក៏បានចូលទៅជួបព្រឹទ្ធបុរសម្តងទៀត។ ព្រឹទ្ធបុរសបានចាត់ឲ្យពួកគេប្រឡងបន្ទប់ផ្សេងៗគ្នា។ ពួកគេក៏យល់ព្រមតាមព្រឹទ្ធបុរស។​ នៅពេលកំពុងប្រឡងពួកគេបានពិនិត្យមើលក្រដាសវិញ្ញាសារដែរនៅក្នុងនោះមានតែសំនួរពីរប៉ុណ្ណោះ៕

១. ឈ្មោះរបស់អ្នកគឺ……………………..(១ពិន្ទុ)

២. តើឡានបែកកង់ខាងណាកាលពីយប់មុន? (៩៩ពិន្ទុ)

(ក) មុខខាងឆ្វេង

(ខ) មុខខាងស្តាំ

(គ) ក្រោយខាងឆ្វេង

(ឃ) ក្រោយខាងស្តាំ

តម្លៃអប់រំនៅក្នុងរឿង ៖​ ត្រូវតែមានការទទួលខុសត្រូវជាមួយការវិនិច្ឆ័យដ៏ឆ្លាតបំផុត។

 

Loading...
SHARE