នេះគឺជាវីដេអូពាណិជ្ជកម្មដែលបង្កប់ដោយអត្ថន័យអប់រំមួយ ដែលបង្ហាញថាវីរបុរសពិតមិនមែនទាល់តែមានកម្លាំងខ្លាំងពូកែ ចេះមន្តអាគមន៍ ឬពាក់អាវក្រោះជាមួយនឹងអាវុធទំនើបៗនោះទេ គឺជាគ្រាន់តែជាមនុស្សម្នាក់ដែលលះបង់កម្លាំងកាយនិងចិត្ត ធ្វើអំពើល្អ និង ជួយមនុស្សជ៉ំវិញខ្លួនគឺគ្រប់គ្រាន់ហើយ ។

សាច់រឿងនៅក្នុងវីដេអូអប់រំនេះ ៖

ថ្ងៃមួយដោយចង់ដឹងថាសិស្សនីមួយៗចង់ក្លាយជាវីរបុរសបែបណា អ្នកគ្រូបានប្រាប់ឲ្យសិស្សទាំងអស់គូររូបវីរបុរសដែលពួកគេស្រមៃនោះ ក្រោយចំណាយពេលពេលយ៉ាងយូរសិស្សគ្រប់គ្នាក៏បានគូររូប Super Hero របស់ខ្លួនបានសម្រេចនិងប្រគល់វាទៅឲ្យអ្នកគ្រូដើម្បីត្រួតពិនិត្យនិងដាក់ពិន្ទុ ។

នៅម៉ោងចេញលេង អ្នកគ្រូក៏ឆ្លៀតយកគំនូររបស់សិស្សទាំងអស់មកត្រួតពិនិត្យដើម្បីដាក់ពិន្ទុ ដោយមានសិស្សខ្លះបានគូររូប មនុស្សមេដែក , ខ្លះក៏គូសមនុស្សរន្ទះ ដែលសុទ្ធសឹងតែជា Super Hero មានថាមពលពិសេស ហើយគាត់ក៏បានដាក់ពិន្ទុទៅតាមគំនូរនីមួយៗ ចំឡែកអីតែសិស្សម្នាក់ដែលមានឈ្មោះថា ផនឆៃ បែរជាគូររូបវីរបុរសមួយដែលគ្មានថាមពលពិសេសអ្វីទាំងអស់ ដោយគេដាក់ឈ្មោះថា “Garbage Man” / “អ្នកប្រមូលសំរាម” ដែលធ្វើឲ្យគាត់មានអារម្មណ៍ហួសចិត្តជាខ្លាំង ហើយមិនដឹងថាគួរតែដាក់ពិន្ទុរបៀបណាផងដែរ ។

បន្ទាប់មកគាត់ក៏បានដើរសំដៅទៅថ្នាក់ដើម្បីសួរ ផុនឆៃ ឲ្យច្បាស់ ប៉ុន្តែពេលទៅដល់ថ្នាក់គេមិននៅក្នុងថ្នាក់នោះទេ អ្នកគ្រូក៏បានស្រែកសួរថាសិស្សដទៃថា “ក្មេងៗ តើផុនឆៃនៅឯណា ?” ។ ឮដូចនេះមិត្តភក្ដិរបស់គេម្នាក់ក៏បានប្រាប់អ្នកគ្រូថា គេកំពុងបំពេញភារកិច្ចនៅកន្លែងមួយ  ហើយអ្នកគ្រូក៏បានសួរតបវិញថា “មានន័យថាម៉េច ?” ។

បន្ទាប់មកសិស្សនោះក៏បានរៀបរាប់ដំណើររឿងប្រាប់ទៅអ្នកគ្រូយ៉ាងដូច្នោះថា ” ផនឆៃ មិននៅក្នុងថ្នាក់ពីព្រោះតែគេទៅជួយការងារម្ដាយរបស់គេ ដែលជាអ្នកបោសសំអាត ។ ក្មេងនោះបន្តថា ម្ដាយរបស់ផនឆៃត្រូវរថយន្តបុកកាលពីឆ្នាំមុន ដែលធ្វើឲ្យជើងរបស់គាត់នៅតែឈឺមកដល់បច្ចុប្បន្ន នោះហើយជាមូលហេតុដែលក្មេងប្រុសម្នាក់នេះតែងតែឆ្លៀតពេលរត់ទៅជួយម្ដាយរបស់គេ ហើយធ្វើការជាអ្នកបោសសំអាត” ។

ក្រោយដឹងការពិតអ្នកគ្រូមានអារម្មណ៍ក្ដុកក្តួលជាខ្លាំង ក៏ដូចជាមានអារម្មណ៍រំភើបចំពោះទង្វើរបស់ក្មេងប្រុសរូបនេះ គាត់ក៏បានយកគំនូរនោះមកពិនិត្យម្ដងទៀត ទើបគាត់ដឹងថាហេតុអ្វីបានជា ផុនឆៃគូររូប Garbage Man ហើយអ្នកគ្រូក៏បានផ្តល់ពិន្ទុ ១០/១០ តែម្ដង ៕

ទស្សនាវីដេអូ ៖

Garbage man

Nhắc đến các thương hiệu thì cũng không bỏ qua công lao của các agency thực hiện và Ogilvy vẫn luôn là 1 agency hàng đầu về sản xuất các viral clipBrands: Thai Life InsuranceReleased: 01/2015#marketingpub #ogilvy #touchingads #garbageman

Posted by BM Agency on Saturday, June 10, 2017

Loading...
SHARE