សម្រាប់មនុស្សចំនួនប្រហែលមិនជឿនោះទេថាពេលខ្លះសំណាងអាក្រក់គឺជារឿងល្អទៅវិញ ប៉ុន្តែសម្រាប់អ្នកជួបផ្ទាល់ប្រហែលជាយល់នូវរឿងមួយនេះ ។ ឧទាហរណ៍ថានៅថ្ងៃមួយអ្នកមានបំណងចេញទៅដើរលេងខាងក្រៅ ប៉ុន្តែពេលជិះចេញពីផ្ទះបានបន្តិចអ្នកស្រាប់តែនឹកឃើញថាភ្លេចយកកាបូបលុយអ្នកប្រហែលជាមានអារម្មណ៍ថាខ្លួនឯងពិតជាស៊យខ្លាំងណាស់ ហើយត្រូវតែត្រលប់មកយកលុយវិញ ប៉ុន្តែគ្រាន់តែមកដល់ផ្ទះស្រាប់តែមេឃភ្លៀង អ្នកនឹងដឹងថានោះហើយជាសំណាងអាក្រក់គឺជារឿងល្អសម្រាប់អ្នក ។

ជាក់សម្ដែងដូចនៅក្នុងវីដេអូមួយខាងក្រោមនេះអីញ្ចឹង បុរសម្នាក់បានបើករថយន្តជិតដល់ចំណតទៅហើយ ស្រាប់តែវាបែកកង់ គាត់ក៏ព្យាយាមបើកទាំងបែកកង់ទៀតប៉ុន្តែស្រាប់តែម៉ាស៉ីនក៏ខូច ដែលធ្វើឲ្យគាត់មិនអាចដល់គោលដៃដែលមានចម្ងាយមិនដល់មួយជំហ៊ានផងនោះទេ ដែលធ្វើឲ្យគាត់គិតថានោះគឺរឿងស៊យបំផុតសម្រាប់គាត់ ប៉ុន្តែបន្តិចក្រោយមកស្រាប់តែមានដ៉ំថ្មមួយធ្លាក់ពីលើចុះមកចំកន្លែងចត់រថយន្តនោះធ្វើឲ្យវាបាក់ធ្លាក់ទៅក្រោម ។

ទស្សនាវីដេអូ ៖

Beshak!

Beshak!Must Watch and Share 🙂

Posted by Esaholic on Monday, July 30, 2018

វីដេអូមួយនេះគឺចង់លើកទឹកចិត្តដល់អ្នកដែលកំពុងតែមានអារម្មណ៍ថាខ្លួនឯងជួបតែរឿងមិនល្អ ឬ បរាជ័យ ឲ្យកាត់បន្ថយទុក្ខសោករបស់ពួកគេ ៕

Loading...
SHARE