សត្វធំៗតែងធ្វើឱ្យមនុស្សមានការចាប់អារម្មណ៍ ជាក់ស្តែងដូចជាសត្វដាយណូស័រជាដើម ដែលមនុស្សបានយកមកបង្កើតជាភាពយន្តបង្ហាញអំពីវា។ ជាមួយគ្នានេះដែរ មនុស្សក៏កំពុងតែស្រាវជ្រាវរកសត្វដែលមានទំហំធំផ្សេងៗទៀតដែលមានវត្តមាននៅលើផែនដី។ សម្រាប់សត្វមួយចំនួនវិញជាទូទៅគឺមានទំហំតូចដែលនរណាៗក៏ដឹងនិងស្គាល់ដែរ​ដូចជា សត្វឆ្កែ ឆ្មា កណ្តុរជាដើម។ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺថា សត្វដែលមនុស្សទូទៅស្គាល់ថាជាសត្វមានទំហំតូចនោះ​ ​ តាមការពិតទៅពេលខ្លះក៏មានទំហំធំស្ទើរមិនគួរឱ្យជឿផងដែរ។ ក្នុងករណីនេះ ប្រសិនបើមិនបានឃើញផ្ទាល់ភ្នែកទេ​ ឬលឺតែគេនិយាយប្រាប់នោះ អ្នកប្រាកដជាមិនជឿទេថា សត្វទាំងនោះអាចមានទំហំធំបែបហ្នឹង។ ចង់ដឹងថា ជាសត្វអ្វីខ្លះនោះសូមអានខាងក្រោម។

សត្វកង្កែប Goliath

កង្កែបនេះមានប្រវែងដល់ទៅ៣២សង់ទីម៉ែត្រ និងទម្ងន់ ៣,៣គីឡូក្រាម ពោលគឺជិតប៉ុនសត្វឆ្មា។ កង្កែបនេះមិនត្រឹមតែមានទំហំធំប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានវត្តមានលើផែនដីប្រហែល២៥០លានឆ្នាំមកហើយ និងមានប្រភពនៅទ្វីបអាហ្រិក។

សត្វទន្សាយ Flemish

វាត្រូវបានគេចាត់ទុកជាជំនាន់ក្រោយនៃអម្បូរសត្វទន្សាយ Stone Rabbit ដែលបានផុតពូជទៅហើយ។ ទោះបីវាមានទំហំធំក៏ដោយ តែវាជាសត្វដែលងាយស្រួល និងល្អសម្រាប់ការយកមកចិញ្ចឹម។

សត្វកញ្ចែរមាស

នេះជាសត្វកញ្ចែដែលធំបំផុតមួយក្នុងពិភពលោក ដែលអាចមានប្រវែងរហូតដល់៦០មីលីម៉ែត្រ និងមានស្នែងពីរ។

សត្វ Starfish

សត្វសមុទ្រយក្សនេះរស់នៅតាមបណ្តោយឈូងសមុទ្រខាងលិចនៃទ្វីបអាមេរិកខាងជើង។ វាអាចមានប្រវែងអង្កត់ផ្ចិតដល់ទៅ ៦១សង់ទីម៉ែត្រ។

សត្វគោ

សត្វគោក៏អាចធំលូតលាស់រហូតដល់ទំហំមួយដែលអ្នកមិននឹកស្មានដល់ផងដែរ ដូចជាសត្វគោ Chianina នៅប្រទេសអ៊ីតាលីនេះ។ វាមានកម្ពស់រហូតដល់ទៅ ១,៨ម៉ែត្រ ឬ២ម៉ែត្រ។

បបែលយក្ស (Giant Sting Rays)

នេះជាសត្វបុរាណមួយ ដែលអាចមានប្រវែងរហូតដល់ ៥ម៉ែត្រ និងទម្ងន់ ៦០០គីឡូក្រាម។

ខ្ញែសមុទ្រ Nomura

វាលូតលាស់យ៉ាងឆាប់រហ័សដោយក្នុងរយៈពេលតិចជាង១ឆ្នាំ វាអាចមានប្រវែងអង្កត់ផ្ចិតរហូតដល់ ២ម៉ែត្រ​ និងមានទម្ងន់ជាង ២០០គីឡូក្រាម។

ក្តាមដូង

នេះជាក្តាមដ៏ធំមួយដែលមានទម្ងន់ ៩ផោន និងប្រវែង ៣ហ្វីត។

សត្វឆ្កែ

នេះជាសត្វឆ្កែដែលខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោក ដែលមានកម្ពស់ដល់ទៅ ១,០៣ម៉ែត្រ។ វាមានឈ្មោះថា Freddy។

សត្វឆ្មា

នេះជាសត្វឆ្មាដែលធំជាងគេបំផុត ដែលវាមានឈ្មោះថា Omar រស់នៅទីក្រុងម៊ែលប៊ន ប្រទេសអូស្រ្តាលី។ វាមានប្រវែង ១២០សង់ទីម៉ែត្រ។

សត្វក្រពើ Brutus

ក្រពើនេះមានអាយុកាល ៨០ឆ្នាំហើយ និងមានទម្ងន់២តោន។

សត្វសេះ Percheron

វាមានប្រភពនៅប្រទេសបារំាងភាគខាងលិច ហើយវាអាចមានកម្ពស់ដល់១៩ហត្ថ។

ប្រភព៖ Trendingposts

Loading...