សម្រាប់នារីសម័យបច្ចុប្បន្ននេះភាគតិចណាស់ដែលថាចេះធ្វើម្ហូប ដោយសារតែម្នាក់ៗតាំងពីតូចរហូតដល់ធំគឺមានភាពរវល់មិនចាញ់មនុស្សប្រុសនោះទេ ដោយនៅពីតូចត្រូវទៅរៀន ពេលធំឡើងត្រូវធ្វើការពេលត្រឡប់មកផ្ទះវិញគឺវាហួសម៉ោងធ្វើម្ហូបទៅហើយ ដែលធ្វើឲ្យពួកគេមិនសូវខ្វាយខ្វល់ពីបញ្ហាធ្វើម្ហូបនោះទេ ចំណែកឯឪពុកម្ដាយក៏មិនហ៊ានបង្ខំកូន ពីព្រោះតែដឹងថាពួកគេសុទ្ធតែរវល់ ហើយបើចាំទាល់តែពួកគេចេញពីរៀន ឬ ធ្វើការបានធ្វើម្ហូប្រហែលជាមិនទាន់ពេលនោះទេ ។

ហេតុនេះហើយបានជានារីសម័យថ្មីមិនសូវចេះធ្វើម្ហូប ហើយបើសិនជាឲ្យចូលធ្វើម្ហូបម្ដងៗដឹងតែផ្អើលតែម្ដង ។ ដូចជាវីដេអូខាងក្រោមនេះអីញ្ចឹង វាជាវីដេអូបង្ហាញពីទិដ្ឋភាពស្ត្រីម្នាក់ព្យាយាមចូលចង្ក្រានដើម្បីចំអិនម្ហូបអាហារជាមួយនឹងម្ដាយក្មេករបស់នាង ទាំងដែលនាងមិនធ្លាប់បានធ្វើវាពីមុនមកនោះទេ ។

ដោយសារតែមិនធ្លាប់ធ្វើនេះហើយបានធ្វើឲ្យនាងបង្កើតរឿងដ៏គួរឲ្យអស់សំណើចមួយគឺនាងបានយកបន្លែដែលកំពុងត្រាំនៅក្នុងទឹកដាក់ចូលទៅក្នុងខ្ទះដែលមានប្រេងកំពុងតែពុះភ្លាមៗតែម្ដង ដែលធ្វើឲ្យវាផ្ទុះ ហើយដោយសារតែមិនធ្លាប់បានធ្វើម្ហូបពីមុនមកនេះហើយបានធ្វើឲ្យនាងស្រែកផង រត់ផង ផ្អើលទាំងម្ដាយក្មេកស្មានតែមានរឿងអ្វីកើតឡើង ឯប្ដីរបស់នាងដែលកំពុងតែឈរយកទឹកចេញពីទូទឹកកកនោះក៏រត់តាមនាងដែរ ។

ទស្សនាវីដេអូទាំងអស់គ្នា ៖

这样会被吓坏的。。。。😂😂😂

Posted by 千喜莫愁 on Monday, July 23, 2018

Loading...
SHARE