វាជារឿងធម្មតាទៅហើយ នៅពេល iPhone ចេញលក់ទូរសព្ទស៊េរីថ្មីរបស់ខ្លួនជារៀងរាល់ឆ្នាំ មានមនុស្សជាច្រើននាក់តែងតែដេកចាំយ៉ាងតិចមួយថ្ងៃមុនថ្ងៃលក់ចេញជាផ្លូវការនៅមុខហាង Apple ដើម្បីអាចមានឱកាសបានទិញ iPhone ប្រើមុនគេ ប៉ុន្តែក៏មានអ្នកខ្លះស៉ីឈ្នូលទិញឲ្យគេផងដែរ ។

ប៉ុន្តែនៅឆ្នាំនេះមានរឿងចម្លែកមួយបានកើតឡើងនៅហាង Apple មួយកន្លែងនៅផ្លូវ Orchard នៃប្រទេសសិង្ហបុរី ខណៈពេលដែលមានមនុស្សជាច្រើនកំពុងតែដេករងចាំទិញ iPhone នៅមុខហាងនោះ មនុស្សមួយក្រុមដែលមានពាក់អាវក្រុមហ៊ុន Huawei បានដើរចែក Power Bank ឲ្យអ្នកកំពុងដេកចាំទិញ iPhone នោះដោយឥតគិតថ្លៃ ដោយបានភ្ជាប់ជាមួយនឹងក្រដាសដែលសរសេរថា ៖

Here’s a power bank “នេះគឺជា Power Bank”

You’ll need it “អ្នកនឹងត្រូវការវា”

Courtesy of Huawei “ដោយក្ដីគោរពរាប់អានពីក្រុមហ៊ុន Huawei”

Power Bank ដែលបុគ្គលិកក្រុមហ៊ុន Huawei បានចែកឲ្យ
សារតែភ្ជាប់ជាមួយនឹង Power Bank នោះ
ទិដ្ឋភាពបុគ្គលិកក្រុមហ៊ុន Huawei ចែក Power Bank ឲ្យអ្នកដេកចាំទិញ iPhone
ទិដ្ឋភាពបុគ្គលិកក្រុមហ៊ុន Huawei ចែក Power Bank ឲ្យអ្នកដេកចាំទិញ iPhone
ទិដ្ឋភាពបុគ្គលិកក្រុមហ៊ុន Huawei ចែក Power Bank ឲ្យអ្នកដេកចាំទិញ iPhone

នេះបើយោងតាមការបង្ហោះរបស់ Tech360.tv :

Huawei staff were spotted giving out free powerbanks to Apple fans queueing overnight for the new iPhone Xs and Xs Max in front of the Apple Store along Orchard Road. Well played, Huawei!

Posted by tech360.tv on Thursday, September 20, 2018

មនុស្សជាច្រើនយល់ថានេះគឺជា យុទ្ធសាស្ត្រទីផ្សារដែលមានភាពច្នៃប្រឌិត និងមុតស្រួចមួយ ។

ដូចដែលអ្នកដឹងស្រាប់ហើយថា iPhone XS មានថ្មទំហំត្រឹមតែ 2,658mAh ដែលមានន័យថាថាមពលថ្មរបស់វាគឺពិតជាតូចមែនទែន ហេតុដូចនេះហើយបានជា Huawei ចែក Power Bank ឲ្យជាមួយនឹងសារ “អ្នកនឹងត្រូវការវា” តែបើយើងងាកមកមើលស្មាតហ្វូនកំពូលរបស់ Huawei វិញដូចជា Huawei P20 Pro ជាដើមមានមានថ្មទំហំធំរហូតដល់ទៅ 4000mAh ឯណោះ ខណៈដែលមានការបែកធ្លាយផងដែរថា Huawei Mate ស៊េរីថ្មី គឺ Mate 20 (ឈ្មោះមិនទាន់ផ្លូវការ) អាចនឹងមានថ្មទំហំកាន់តែធំជាង P20 Pro ទៅទៀត ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា កាលពីត្រីមាសទី២ ឆ្នាំ ២០១៨ នេះ Huawei បានទម្លាក់ Apple ចុះទៅកាន់លេខ ៣ ហើយដណ្ដើមដំណែងលេខ ២ ជាក្រុមហ៊ុនទូរសព្ទដែលលក់ទូរសព្ទបានច្រើនបំផុត ។ រងចាំមើលទៅមើលថាតើ Apple អាចប្រជែងយកលេខ ២ វិញបានដែរឬអត់ ជាមួយនឹងស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន ឬក៏អាចធ្លាក់លេខបន្តទៀត ហើយបើនិយាយពី Huawei វិញក៏ប្រហែលជាមិនបណ្ដោយឲ្យក្រុមហ៊ុនដទៃមកដណ្ដើមដំណែងរបស់ខ្លួនទេ ជាពិសេសក្រុមហ៊ុនមួយនេះក៏មានមហិច្ជតាដណ្ដើមយកលេខ ១ ពី Samsung ផងដែរ ។ រងចាំមើលទៅមើលថាតើលទ្ធផលនឹងទៅជាយ៉ាងណា ?

នេះគឺជាទិដ្ឋភាពប្រជាជនសិង្ហបុរីនាំគ្នាដេកចាំនៅមុខហាង Apple Store ដើម្បីទិញ iPhone ស៊េរីថ្មី ៖

Hundreds queue outside Apple store at Orchard Road for new iPhones

IPHONE MANIA: The queue outside the Apple store at Orchard Road, a day before the new iPhones are launched.(📹: Matthew Mohan)

Posted by Channel NewsAsia on Thursday, September 20, 2018

ប្រភព​ ៖ mothership

Loading...