កាល​ពី​ពេល​ថ្មី​ៗ​នេះ​តារា​ម៉ូដែល​ស្រី Emily Ratajkowski បាន​បង្ហាញ​ខ្លួន​លើ​ដង​ផ្លូវ​សាធារណៈ​នៅ​ទីក្រុង New York ​ដោយ​ស្លៀក​ពាក់​ត្រឹម​តែ​ឈុត​ក្នុង និង​ដឹក​ឆ្កែ​ដើរ​លេង​ធ្វើ​ព្រងើយ​ ខណៈ​ដែល​មនុស្ស​ជុំវិញ​ខ្លួន​នាង​ស្លៀក​ពាក់​សំលៀក​បំពាក់​អាវ​រងារ​យ៉ាង​ក្រាស​ទប់ទល់​នឹង​អាកាស​ធាតុ​ត្រជាក់​នារដូវ​រងារ។

ការ​បង្ហាញ​ខ្លួន​នោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​ចោល​ភ្នែក​សំឡឹង​​ទៅ​កាន់​នាង​មិន​ដាក់​ភ្នែក ហើយ​រូបថត​ដែល​បង្ហាញ​សកម្មភាព​នាង​នៅ​ពេល​នោះ​ក៏​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ផង​ដែរ។ មនុស្ស​ជា​ច្រើន​បាន​ដាក់​ការ​សង្ស័យ​ថា ការ​បង្ហាញ​ខ្លួន​នៅ​ពេល​នោះ​គឺ​គ្រាន់តែ​ដើម្បី​ថត​ស្បត់​ផ្សព្វផ្សាយ​ខោ​ និង​អាវ​ទ្រនាប់ តែ​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា នេះ​មិនមែន​ជា​លើក​ទីមួយ​នោះ​ទេ​ដែល​តារា​ម៉ូដែល​ស្រី​រូបនេះ​បាន​បង្ហាញ​ពី​ស៊ិចស៊ី​ជា​សាធារណៈ​ ពី​ព្រោះ​កន្លង​មក​នាង​ធ្លាប់​បាន​បង្ហាញ​ភាព​ស៊ិចស៊ី​ជា​ច្រើន​ មិន​ថា​នៅ​លើ​គម្រប់​ទស្សនាវដ្ដី ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ឬ បណ្ដាញ​សង្គម​នោះ​ទេ ។

 

Loading...
SHARE