នេះគឺជាវីដេអូមួយដែលដកស្រង់ចេញពីកម្មវិធី The Tripple Specail របស់ស្ថានីយទូរទស្សន៍មួយរបស់កូរ៉េ ដែលបានចាក់ផ្សាយកាលពីខែមករាឆ្នាំ ២០១៥ មកម្ល៉េះ ។

Image result for The Triplet Special episode 15

នៅក្នុងឈុតនោះគេបានឲ្យក្មេងតូចៗអាយុក្រោម ៥ ឆ្នាំជាច្រើននាំគ្នាស្លៀកពាក់ជារបៀបបុរាណ ហើយអង្គុយរៀន ដោយក្នុងនោះក៏មានកូនប្រុសទាំង ៣  (Daehan, Minguk, Manse) របស់តារាសម្ដែងលោក Song Il-gook ផងដែរ ។ នៅពេលនោះលោកគ្រូបានឲ្យសិស្សទាំងអស់គូនៅលើក្រដាស ស្រាប់តែ Minguk បែរជាទៅគូសលើកម្រាល ឃើញដូចនេះលោកគ្រូក៏បានទៅប្រាប់គេក៉ំឲ្យគូសលើកម្រាល ហើយគូសលើក្រដាសលើតុវិញ បន្ទាប់មកគាត់ក៏បានឲ្យ Minguk ទម្លាក់ជក់ហើយឡើងទៅមុខ គឺទៅកាន់តុរបស់គាត់ ដែលធ្វើឲ្យ Minguk ទម្លាក់ទឹកមុខ និងយំ ដែលមើលទៅគេពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់ ។

ទស្សនាវីដេអូ ៖

minguk crying cause he got scolded by the teacher

minguk is so cute

Posted by Laugh out loud on Friday, February 9, 2018

គួរឲ្យបញ្ជាក់ឲ្យដឹងផងដែរថាលោក Song Il-gook គឺជាតារាសម្ដែងដ៏ល្បីឈ្មោះមួយរូបដែលប្រិយមិត្តឧស្សាហ៍ឃើញវត្តមានរបស់លោកនៅក្នុងខ្សែភាពយន្តភាគបុរាណរបស់កូរ៉េ ដែលរឿងដែលគាត់សម្ដែងមានដូចជា ព្រះអង្គម្ចាស់ជូមុង (Jumong) , The Kingdom of the Winds និងរឿង Emperor of the Sea ជាដើម ។

Related image
ព្រះអង្គម្ចាស់ជូមុង (Jumong)
Related image
The Kingdom of the Winds
Image result for emperor of the sea
Emperor of the Sea