តើ​អ្នក​ធ្លាប់​ឭ​រឿង​និទាន​អំពី​យក្ស​ដែរ​ឬ​ទេ ? យក្ស​នៅ​ក្នុង​រឿង​និទាន​ទាំង​នោះ​គឺ​មាន​រូបរាង​ធំៗ និង​បរិភោគ​សាច់​ជា​អាហារ ជា​ពិសេស​សាច់​មនុស្ស ប៉ុន្តែ​យក្ស​ស្រី​នៅ​ក្នុង​ពិភពមនុស្ស​ពិត​ដែល​ខ្ញុំ​លើក​មក​និយាយ​នៅ​ពេល​នេះ​​មិនមែន​ដូច​ក្នុង​រឿង​និទាន​នោះ​ទេ ពួកគេ​ដូចជា​មនុស្ស​ធម្មតា​អីញ្ចឹង គ្រាន់​តែ​មាន​រូបរាង​ធំៗ និង​ខ្ពស់ ហើយ​ពាក្យ​ថា​យក្ស​ស្រី (Giant Women ) នេះ​ត្រូវ​បាន​កត់ត្រាក្នុង​សៀវភៅ​​កំណត់​ត្រា​ពិភពលោក។

តោះ​មើល​ទៅ​មើល​ថា​តើ​នរណា​ខ្លះ​ជា​យក្ស​ស្រី​នៅ​ក្នុងពិភពពិត ៖

1. Yao Defen (China)

នារី​ជនជាតិ​ចិន​រូបនេះមាន​កំពស់​រហូត​ដល់​ទៅ ២ម៉ែត្រ ៣៤ សង់ទីម៉ែត្រ ដែល​កំពស់​ត្រឹម​នេះ​ធ្វើ​ឲ្យ​នាង​ក្លាយ​ទៅ​ជា​មនុស្ស​ស្រី​ដែល​មាន​កំពស់​ខ្ពស់​បំផុត​ក្នុង​លោក។ Yao បាន​កើត​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​ដោយ​ពី​ដំបូង​នាង​មាន​រូបរាង​ដូច​ជា​ក្មេង​ទូទៅ​ធម្មតា​ដែរ ប៉ុន្តែក្រោយ​មក​នាង​ក៏​បាន​បរិភោគ​អាហារលើស​ពី​របប​អាហារ​មុន​ដល់​ទៅ ៣ ដង ដែល​ធ្វើ​ឲ្យ​នៅអាយុ ១១ ឆ្នាំ Yao មាន​កំពស់ ១ ម៉ែត្រ ៨៨ សង់ទីម៉ែត្រ ។ ប៉ុន្តែ​​​អកុសលនាង​ក៏​បាន​លាចាក​លោក​នៅ​ឆ្នាំ ២០១២ គឺ​​ស្ថិត​​ក្នុង​វ័យ ៤០ ។

2. Margo Dydek (Poland)

Margo Dydek គឺ​ជា​កីឡាការនី​កីឡា  Basketball ជនជាតិ ប៉ូឡូញ​ដ៏ល្បីល្បាញ​មួយ​រូប​ ដែល​នាង​មាន​កំពស់​រហូត​ដល់​ទៅ ២ ម៉ែត្រ ១៨ សង់ទីម៉ែត្រ។ នាង​បាន​ក្លាយ​ជា​កីឡាការនី​ជំនាញ​លេង​បាល់ Basketball ដ៏​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ​នៅ​ឆ្នាំ ២០១១ នាង​ក៏​បាន​លាចាក​លោក​ដោយ​សារ​គាំងបេះដូង ចាក​ចោល​ស្វាមី និង​កូន​ប្រុស​ទាំង ២ របស់​នាង។

3. Uliana Semionova (Soviet Union)

Uliana Semionova ក៏ជា​កីឡាការនី​កីឡា basketball របស់​សហភាពសូវៀត​ក្នុងទស្សវត្សឆ្នាំ ៧០ និង ៨០ ដែល​នាង​មាន​កំពស់​ ២ ម៉ែត្រ ១០ សង់ទីម៉ែត្រ។

4. Malee Duangdee (Thailand)

Malee Duangdee គឺ​ជា​នារី​ជនជាតិ​ថៃ​ដែល​មាន​កំពស់​រហូត​ដល់​ទី ២ ម៉ែត្រ ៨ សង់ទីម៉ែត្រ ហើយ​នាង​ក៏​ជា​នារី​ខ្ពស់​បំផុត​ទី​ពីរ​នៅ​អាស៊ី​ដែល​មាន​ជីវិត​រស់​នៅ​ដល់​សព្វថ្ងៃ។

5. Sun Fang (China)

tallest-women-5-sunfang

នារីជនជាតិចិនម្នាក់នេះមានកំពស់រហូតដល់​ទៅ ២ ម៉ែត្រ ២១ សង់ទីម៉ែទ្រ ហើយ​ក៏​ជា​នារី​ដែល​មាន​កំពស់​ខ្ពស់​បំផុតហើយ​នៅ​រស់​ក្នុង​ពេល​បច្ចុប្បន្ន។ នៅ​ពេល​ខ្លះ​គេ​ច្រលំ Sun Fang ថា​ជា Yao Defen ពីព្រោះ​តែ​ពួកគេ​ទាំង ២ មាន​មុខមាត់​ស្រដៀង​គ្នា។

6. Alicia Jay (United States)

Alicia Jay គឺ​ជា​នារី​ជនជាតិ​អាមេរិកដែល​មាន​កំពស់ ១ ម៉ែត្រ ៩៨ សង់ទីម៉ែត្រ នាង​គឺ​ជាអ្នក​សរសេរ​ប្លក់​ទាក់ទង​នឹង​ Fashion ដ៏​ល្បី​ល្បាញ​មួយ​រូប ហើយ​នាង​ក៏​ត្រូវ​បាន​គេ​កត់​ត្រា​ថា​ជា​មនុស្ស​នៅ​ព្រហ្មចារី​ដែល​ខ្ពស់​ជាង​គេ​បំផុត​ផង​ដែរ។

7. Heather Greene (United States)

Heather Greene មាន​កំពស់​ ១ ម៉ែត្រ ៩៦ សង់ទីម៉ែត្រ ហើយ​នាង​ចាប់​ផ្ដើម​លូសលាស់​ខ្ពស់​ខុស​ពី​ធម្មតា​ចាប់​តាំង​ពី​នាង​មាន​អាយុ ១៥ ឆ្នាំ​មក​ម្ល៉េះ។

8. Rumeysa Gelgi (Turkey)

Rumeysa ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​នារី​វ័យ​ជំទង់​ដែល​មាន​កំពស់​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​លោក ដែល​សព្វថ្ងៃ​នាង​មាន​កំពស់ ២ ម៉ែត្រ ១៣ សង់ទីម៉ែត្រ ជាមួយ​នឹង​កំពស់​ដ៏​ខ្ពស់​បែប​នេះ​នាង​មិន​អាច​ដើរ​បាន​ដូចជា​មនុស្ស​ធម្មតា​នោះ​ទេ​ពីព្រោះ​តែ​វា​នឹង​ធ្វើ​ឲ្យ​នាង​ឈឺ​ចាប់ សព្វថ្ងៃ​នាង​ត្រូវ​ការ​ឈើ​ច្រត ឬ ឧបករណ៍​ជំនួយ​ដើម្បី​អាច​ដើរ​បាន។

9. Elisany Silva (Brazil)

Elisany គឺ​ជា​តារាម៉ូដែល​ជនជាតិ​ Brazil វ័យ ១៨ ឆ្នាំ​ដែល​មាន​កំពស់​ខ្ពស់​បំផុត ដែល​សព្វថ្ងៃ​កំពស់​របស់​នាង​គឺ ២ ម៉ែត្រ ៦ សង់ទីម៉ែត្រ ។ ថ្វី​ត្បិត​តែ​មាន​កំពស់​ខ្ពស់​ក៏​ពិត​មែន​ ប៉ុន្តែ​នាង​មាន​សង្សារ​ម្នាក់​ដែល​មាន​កំពស់​ធម្មតា​ ហើយ​ពួកគេ​ទាំង ២ ក៏​កំពុង​មាន​គម្រោង រៀបការ​ និង​យក​កូន​ផង​ដែរ ។

10. Zeng Jinlian (China)

នេះ​ទើប​ជា​នារី​ដែល​មាន​កំពស់​ខ្ពស់​បំផុត​ក្នុង​លោក ដែល​កំពស់​របស់​នាង​មាន​រហូត​ដល់​ទៅ ២ ម៉ែត្រ ៤៤ សង់ទីម៉ែត្រ ប៉ុន្តែ​គួរ​ឲ្យស​្ដាយ​ដោយ​សារ​នាង​រស់​នៅ​មិន​បាន​យូរ​នោះ​ទេ ដោយ​សារ​នាង​បាន​លាចាកលោក​នៅអាយុ ១៧ ឆ្នាំ ដែល​នៅ​ពេល​ស្លាប់​នោះ​ក្រុម​គ្រួសារ​របស់​នាង​បាន​ប្រាប់​ឲ្យ​ដឹង​ថា​នាង​មាន​កំពស់​រហូត​ដល់​ទៅ ២ ម៉ែត្រ ៤៩ សង់ទីម៉ែត្រ។

ប្រភព ៖ brainberries