កាលពីថ្ងៃមុនយើងខ្ញុំបានលើកយកអត្ថបទមួយដែលបង្ហាញពីអ្នកចាំទីកំពូលស៊យតែក្រុមគាត់គឺមហាសែនសំណាង ព្រោះថាក្នុងវគ្គទាត់បាល់ប៉េណាល់ទីអ្នកចាំទីរូបនោះគឺមិនអោយគ្រាប់បាល់របូតចូលសំណាញ់ទីមួយគ្រាប់សោះឡើយ គ្រាន់តែខ្លួនគាត់ស៊យខ្លាំងព្រោះ​បាល់ទាំងនោះគឺហោះទៅបុកមុខគាត់ទាំងអស់តែម្ដង ( សម្រាប់មើលអត្ថមុនសូមចុចទីនេះ ) ។

យ៉ាងណាមកចាប់អារម្មណ៍លើកនេះគាត់បានផ្លាស់ប្ដូរអាជីពមកជាកីឡាករបាល់ទះវិញម្ដង ប្រហែលជាកាល​ពីលើកមុនគាត់ហាក់រងគ្រោះខ្លាំងពេក ប៉ុន្តែម្ដងនេះយើងឃើញថាវាសនាគាត់ក៏មិនសូវខុសពីមុនប៉ុន្មាននោះដែរ ដោយភាគច្រើនបាល់ដែលទះចេញពីដៃគូប្រកួតតែងតែហោះមកបុកនិង​មុខគាត់រហូត ។

ហើយលើកនេះវាហាក់ដូចជាកាន់តែធ្ងន់ធ្ងរជាងកាលនៅជាអ្នកចាំទីទៅទៀតដោយសារតែពេលបាល់ត្រូវមុខគាត់ចេះតែឡងទៅគូប្រកួតវិញទើបធ្វើអោយគេវាយបាល់មកបុកមុខគាត់ផ្ទួនៗសូម្បីតែគាត់គេងនៅនឹងដីទៅហើយនោះ ហើយកាន់តែអស្ចារ្យនោះគឺមិត្តរួមក្រុមគាត់សុខចិត្តលើកគាត់យកទៅបាំងបាល់ដើម្បីយកជ័យជំនះទៀតផង ។

ទស្សនាវីដេអូ ៖

BEST VOLLEYBALL PLAYER EVER

THIS MAN IS A HERO 😱😱😱😱😱😱😱

Posted by Slay on Sunday, September 16, 2018

សូមបញ្ជាក់បុរសក្នុងវីដេអូនេះគាត់ពុំមែនកីឡាករអាជីពផ្នែកបាល់ទាត់ឬបាល់ទះពិតប្រាកដ នេះគ្រាន់តែជាការរៀបចំផលិតវីដេអូមួយដែលបង្ហាញពីកីឡាករកំពូលស៊យបំផុតប៉ុណ្ណោះ ។

ប្រភព ៖ Facebook

Loading...
SHARE