នេះគឺជាវីដេអូអប់រំមួយដែលចង់បង្រៀនអ្នកគ្រប់គ្នាក៉ំឲ្យឆាប់វាយតម្លៃលើនរណាម្នាក់ ឬ រឿងអ្វីមួយទាំងដែលមិនទាន់បានដឹងច្បាស់ពីមូលហេតុពិច្បាស់ ។

នៅក្នុងវីដេអូនេះវាបានចាប់ផ្ដើមដោយបុរសម្នាក់បានចូលមកកន្លែងវឹកហាត់បាញ់កាំភ្លើង ដែលមើលទៅបុរសម្នាក់នេះទំនងជាមនុស្សពូកែខាងបាញ់កាំភ្លើង ។

Image may contain: one or more people and indoor

ពេលចូលទៅដល់ក្នុងកន្លែងបាញ់កាំភ្លើងនោះបុគ្គលិកបាននាំគាត់ទៅកាន់ទីលានសម្រាប់បាញ់ ផ្ទាំងស៉ីបក៏ត្រូវបានរំកិលទៅកាន់ទីតាំងមួយដែលមានចម្ងាយឆ្ងាយគួរសម បុរសនោះក៏បានទាញកាំភ្លើងដាក់គ្រាប់ ហើយអាមេរួចតម្រង់ទៅរកគោលដៅរួចបាញ់ឮសូរតែផាំង ។

Image may contain: indoor
ផ្ទាំងស៉ីបានរំកិលទៅឆ្ងាយគួរសម
Image may contain: one or more people and indoor
គាត់ក៏បានលើកកាំភ្លើងតម្រង់ផ្ទាំងស៉ីបនោះ

Image may contain: one or more people

មួយគ្រាប់ដំបូងនេះខុសពីគោលដៅឆ្ងាយណាស់ ដែលធ្វើឲ្យបុរសដែលជាបុគ្គលិកនោះធ្វើទឹកមុខហាក់ហួសចិត្ត ដែលក្នុងចិត្តគាត់ប្រហែលជាគិតថា “ស្មានតែបាញ់ត្រង់ណាស់ ការពិតបាញ់អន់ដល់ថ្នាក់នេះ” ។

No automatic alt text available.
មួយគ្រាប់ដំបូងគឺមិនចំគោលដៅនោះទេ
Image may contain: 2 people, closeup
បុគ្គលិកដែលឈរខាងក្រោយនេះលួចគិតក្នុងចិត្តថា បុរសម្នាក់នេះបាញ់អីក៏អន់យ៉ាងនេះ

បន្ទាប់មកបុរសនោះក៏បានបាញ់គ្រាប់ទី ២ ទៅរកផ្ទាំងស៉ីប ប៉ុន្តែគ្រាប់ទី ២ នេះនៅតែឆ្ងាយពីគោលដៅដដែល ដែលធ្វើឲ្យបុរសដែលជាបុគ្គលិកនោះហួសចិត្តជាពន់ពេក ។

No automatic alt text available.
គ្រាប់ទី ២ ក៏នៅតែខុសគោលដៅ
Image may contain: 1 person, sunglasses and closeup
លើកនេះបុរសម្នាក់នេះកាន់តែហួសចិត្ត

បន្តិចក្រោយមកគ្រាប់ទី ៣ គេផ្ទុះចេញទៅឮសូរតែផាំង លើកនេះគឺចំគោលដៅល្អណាស់ គឺចំណុចកណ្ដាលនៃផ្ទាំងស៉ីបតែម្ដង ក្រោយពីចំគោលដៅរួចគាត់ក៏បានរំកិលផ្ទាំងស៉ីប (ក្រដាស់) នោះមកកៀកហើយយកវាមកដាក់ក្នុងសឺមីរបស់គាត់ ។

No automatic alt text available.
គ្រាប់ទី ៣ ក៏ត្រូវចំគោលដៅឥតខ្ចោះតែម្ដង

ការពិតគ្រaប់ពីដំបូង និងគ្រាប់ទី២ដែលគាត់បាញ់នោះមិនមែនខុសគោលដៅនោះទេ ប៉ុន្តែជាគ្រាប់ដែលគាត់បាញ់ដើម្បីបង្កើតប្រហោងពីរសម្រប់ស៊កចូលក្នុងសឺមីរបស់គាត់តែប៉ុនណោះ ។

Image may contain: one or more people

ទស្សនាវីដេអូ ៖

Posted by Sarcastic Mango Man on Saturday, March 17, 2018

ប្រភព ៖ Sarcastic Mango Man

Loading...
SHARE