តាមរយៈវីដេអូដែលត្រូវបានគេចែកចាយតគ្នាក្នុងបណ្តាញសង្គម គេអាចមើលឃើញបុរសម្នាក់បង្ហាញនូវសមត្ថភាពដ៏ពិសេសអស្ចារ្យរបស់ខ្លួន ដោយគេអាចបណ្តែតខ្លួនលើទីអាកាសដ៏ខ្ពស់នៅចន្លោះអគារដ៏ខ្ពស់មួយក្នុងទីក្រុងឡុងដ៏ អាចបណ្តែតខ្លួនអមរថយន្តក្រុងដែលកំពុងធ្វើដំណើរដោយគ្រាន់តែយកដៃប៉ះនឹងរថយន្ត ព្រមទាំងអាចឈរ និងដើរលើទឹកទន្លេដោយមិនប្រើប្រាស់ឧបករណ៍ជំនួយអ្វីទាល់តែសោះ។ សកម្មភាពទាំងនេះបានធ្វើមនុស្សម្នាមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ព្រោះឆ្ងល់ថា បុរសម្នាក់នេះអាចធ្វើវាបានដោយរបៀបណា។

បុរសនេះមានឈ្មោះថា Steven Frayne ឬដែលគ្រប់គ្នាស្គាល់ថា Dynamo។ លោកជាកំពូលអ្នកសម្តែងសៀកបែបវេទមន្ត ជនជាតិអង់គ្លេស ដ៏អស្ចារ្យម្នាក់ ។ លោកកើតនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៨២។

លោកធ្លាប់សម្តែងសៀកបែបវេទមន្តជាច្រើននៅក្នុងកម្មវិធីទូរទស្សន៍ដូចជា Dynamo: Magician Impossible ព្រមទាំងធ្លាប់ឈ្នះពានរង្វាន់កម្មវិធីកម្សាន្តល្អបំផុត (Best Entertainment Programme) នៅក្នុងកម្មវិធីពានរង្វាន់ Broadcast Awards ឆ្នាំ២០១២។ កាលពីនៅក្មេង លោកត្រូវបានក្មេងដទៃទៀតធ្វើបាប ដូចនេះហើយជីតារបស់លោកបានបង្រៀនសៀកឆ្ពិនភ្នែកមួយដល់រូបលោក ហើយនោះជាសៀកដំបូងគេដែលលោករៀន។ សៀកនោះគឺការធ្វើឱ្យខ្លួនរបស់លោកហាក់ធ្ងន់ខ្លាំង រហូតដល់ក្មេងផ្សេងៗទៀតមិនអាចលើកលោករួច។

សូមទស្សនាវីដេអូខាងក្រោម

Namanya Dynamo, tapi lebih dikenal dengan sebutan The Damon Magician. Entah trik sulap apa yang ia gunakan, yang jelas atraksinya selalu mengundang decak kagum dan sulit dijelaskan dengan akal sehat. 👀

Posted by Top Video Berita on Friday, December 22, 2017

ប្រភព៖ Facebook និង Wikipedia

SHARE