Related image

កាលពីពេលថ្មីៗកន្លងទៅនេះក្រុមចម្រៀងបុរសរបស់កូរ៉េដែលកំពុងតែកាន់កាប់តំណែងជាក្រុមចម្រៀងកូរ៉េ ក៏ដូចជាក្រុមចម្រៀងអាស៉ីដំបូងដែលមានប្រជាប្រិយភាពបំផុតនៅអាមេរិក និងពិភពលោកមួយនេះ បានធ្វើអ្នកគាំទ្ររបស់ខ្លួន ក៏ដូចជាអ្នកគាំទ្រកម្មវិធី America’s Got Talent មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីពួកគេបានបង្ហាញវត្តមាននៅលើឆាកកម្មវិធីប្រកួតប្រជែងសមត្ថភាពដ៏ល្បីមួយរបស់អាមេរិក ជាមួយនឹងការច្រៀងផង រាំផង ឡើងផ្អើលឆាកតែម្ដង ។

Image result for bts america's got talent 2018

វត្តមានរបស់ពួកគេបានធ្វើឲ្យប្រិយមិត្តដែលបានទៅទស្សនាកម្មវិធី AGT ជាពិសេសប្រិយមិត្តនារីៗដែលជាអ្នកគាំទ្រ BTS មានក្ដីរំភើបជាខ្លាំង រហូតដល់មានអ្នកខ្លះរំភើបស្ទើរតែស្រក់ទឹកភ្នែកទៀតផង ។

Image result for bts america's got talent 2018

សម្រាប់ការសម្ដែងនៅពេលនោះ BTS បានលើកយកបទចម្រៀងមួយបទដែលមានចំណងជើងថា “Idol” ដែលជាបទល្បីមួយរបស់ពួកគេ ហើយការសម្ដែងពេលនោះពិតជាអស្ចារ្យខ្លាំងណាស់ ពួកគេរាំផង ច្រៀងផង ធ្វើឲ្យឆាកកម្មវិធីទាំងមូលមានភាពអ៊ូអរ និងកក្រើកជាខ្លាំង ក្នុងនោះការចូលរួមរាំពីសំណាក់ក្រុមរាំចម្រុះជាតិសាស្ត្រដ៏ច្រើននៅពីក្រោយខ្នងពួកគេបានធ្វើឲ្យការសម្ដែងនោះក្លាយជាការសម្ដែងដ៏អស្ចារ្យមួយដែលគ្រប់គ្នាកម្របានឃើញ ។

Image result for bts america's got talent 2018

ក្នុងនោះដែរ Judges មួយរូបនៃកម្មវិធី America’s Got Talent គឺអ្នកនាង Heidi Klum ក៏រំភើបជាមួយនឹងវត្តមានរបស់ BTS នេះដែរ ដោយនាងបានបង្ហោះនូវវីដេអូមួយនៅលើគណនី Twitter ដែលអ្នកនាងបានថតជាមួយនឹង BTS មុនកម្មវិធី America’s Got Talent ចាប់ផ្ដើម ។

ទស្សនាវីដេអូ ៖

ហើយនេះគឺជាវីដេអូចម្រៀងបទ IDOL របស់ BTS :

Loading...