នៅឆ្នាំ២០២០ ជប៉ុននឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអូឡាំពិក ហើយក្នុងនាមជាម្ចាស់ផ្ទះ ជប៉ុននឹងប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើឱ្យប្រសើរឡើង និងផ្លាស់ប្តូរមុខមាត់កីឡាអូឡាំពិកឆ្នាំ២០២០ ដែលនឹងធ្វើឡើងនៅទីក្រុងតូក្យូ ។ ខាងក្រោមនេះ ជាវិធី ៥យ៉ាង ដែលជប៉ុននឹងប្រើប្រាស់ដើម្បីធ្វើកិច្ចការខាងលើ។

១. ជប៉ុននឹងប្រើប្រាស់ថាមពលកកើតឡើងវិញ សម្រាប់ផ្គត់ផ្គង់ថាមពលអគ្គិសនីទាំងស្រុង (១០០%) ដល់ការប្រកួតកីឡាអូឡាំពិក ពោលគឺថាមពលអគ្គិសនីដែលប្រើនៅតាមពហុកីឡាដ្ឋាននានា និងកន្លែងស្នាក់នៅរបស់អត្តពលិក។ ក្នុងនោះមានថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យ។

២. បម្លែងទូរស័ព្ទចាស់ៗទៅជាមេដាយ ព្រោះនៅក្នុងទូរស័ព្ទដៃចល័តមានផ្ទុកបរិមាណតិចតួចនៃសមាសធាតុមាស ប្រាក់ និងស្ពាន់ឬទង់ដែង។ ការដកចេញនូវសមាសធាតុទាំងនេះពីក្នុងទូរស័ព្ទដៃចាស់ៗ អាចឱ្យគេបង្កើតមេដាយបានចំនួន ៥.០០០។ ក្នុងនោះដែរ ទូរស័ព្ទនិងឧបករណ៍ផ្សេងទៀតចំនួន ៨០.០០០គ្រឿង ត្រូវបានគេបរិច្ចាគរួចហើយ។ ម្យ៉ាងទៀត ៩៩% នៃរបស់ផ្សេងៗទៀតដែលប្រើនៅក្នុងកីឡានេះ នឹងត្រូវបានយកមកប្រើប្រាស់ឡើងវិញ ឬយកមកកែច្នៃ។

៣. ប្រើរថយន្តតាក់ស៊ីគ្មានអ្នកបើក សម្រាប់ទទួលភ្ញៀវ ដោយអ្នកដំណើរអាចគ្រាន់តែប្រើទូរស័ព្ទដៃ ដើម្បីចាក់សារទ្វាររថយន្តតាក់ស៊ីនេះ និងបង់ថ្លៃចំណាយតាក់ស៊ី។ គំនិតនេះគឺពេញនិយមខ្លាំងណាស់ ដោយមានមនុស្សជាង ១.៥០០នាក់ បានដាក់ពាក្យសុំជិះសាកល្បងលើរថយន្តនេះ។

៤. ផ្លូវសូឡា (ផ្លូវមានក្រាលបន្ទះសូឡា)

ថ្មីៗនេះ ជប៉ុនកំពុងតែធ្វើតេស្តផ្លូវសូឡា (ផ្លូវមានក្រាលបន្ទះសូឡា) ប្រវែងជាច្រើនគីឡូម៉ែត្រ នៅក្នុងទីក្រុងតូក្យូ។ ក្នុងនោះបន្ទះសូឡាត្រូវបានគេដាក់រៀបនឹងដី ហើយប្រើជ័យឈើលាបគ្របពីលើ ទើបអាចឱ្យចរាចរណ៍បើកបរពីលើបាន។

៥. មនុស្សយន្តនឹងធ្វើការបកប្រែភាសាជប៉ុនសម្រាប់ភ្ញៀវជាជនបរទេស

ជប៉ុននឹងបង្កើត និងរៀបចំមនុស្សយន្តដាក់នៅកន្លែងពិធីប្រកួតកីឡាអូឡាំពិក សម្រាប់ជួយបម្រើការផ្នែកបកប្រែភាសាជប៉ុនជូនដល់ភ្ញៀវបរទេស ជួយលើកដាក់ឥវ៉ាន់របស់ភ្ញៀវដែលជាជនពិការ និងមនុស្សចាស់។

បានឃើញបច្ចេកវិទ្យាដែលជប៉ុនកំពុងរៀបចំសម្រាប់ព្រឹត្តិការណ៍អូឡាំពិកនេះហើយ តើអ្នកចង់ទៅទស្សនាកីឡាអូឡាំពិកក្នុងទីក្រុងតូក្យូឆ្នាំ២០២០ ដែរឬទេ?

ទស្សនាវីដេអូ ៖

This is how Tokyo will use technology to transform the 2020 Olympics

A gold medal for innovation. Learn more: https://wef.ch/2JMON25

Posted by World Economic Forum on Thursday, August 30, 2018

ប្រភព ៖ World Economic Forum

Loading...
SHARE