កាលពីសប្ដាហ៍មុនតារាចម្រៀងប្រុសរូបសង្ហា Charlie Puth ទើបតែបានបញ្ចេញនូវ MV ចម្រៀងថ្មីមួយបទទៀតដែលមានចំណងជើងថា The Way I Am ដែលនេះជា Version Accoustic ខណៈដែល Version ដើមបានចេញកាលពីជាង ២ មុនជាមួយនឹងការគាំទ្រយ៉ាងខ្លាំង ។

បទ The Way I Am ៖

អ្វីដែលធ្វើឲ្យអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះមានការភ្ញាក់ផ្អើលនោះគឺ នៅក្នុង MV ថ្មីនេះគាត់បានផ្លាស់ប្ដូរពណ៌សក់ទៅជាស ដែលធ្វើឲ្យសម្រស់របស់គាត់តែស្អាត និងប្លែកមួយកម្រិតទៀត ហើយជាមួយនឹងស្ទីលសក់ថ្មីនេះធ្វើឲ្យអ្នកគាំទ្រដែលជាសុភាពនារីរបស់គាត់បានសារភាពថាកាន់តែលង់ហើយ ។

តោះទស្សនាវីដេអូបទ The Way I Am (Acoustic) ទាំងអស់គ្នា ៖

គួរបញ្ជាក់ឲ្យដឹងផងដែរថា នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៨ ខាងមុខនេះ តារាចម្រៀង Charlie Puth នឹងមកធ្វើការសម្ដែងនៅក្នុងប្រទេសកម្ពុជា នៅក្នុងកម្មវិធីប្រគ៉ំតន្ត្រី Smart Mega Concert ដែលបង្កើតឡើងដោយក្រុមហ៊ុនប្រព័ន្ធទូរសព្ទ Smart Axiata ។

Smart Mega Concert – CHALIE PUTH

ក្តីសុបិនរបស់អ្នកបានក្លាយជាការពិតហើយ! 😍😍 ជួបជាមួយ CHARLIE PUTH ដោយផ្ទាល់ក្នុងការប្រគំតន្រ្តី Smart Mega Concert លំដាប់ពិភពលោកដ៏ធំបំផុតនៅប្រទេសកម្ពុជា ថ្ងៃទី 02 ខែវិច្ឆិកា ឆ្នាំ 2018 នៅកោះពេជ្រ។សូមមកទទួលយកសំបុត្រចូលទស្សនានៅតាម Smart Shop ធំៗទាំង 8 ក្នុងទីក្រុងភ្នំពេញ។ ព័ត៌មានបន្ថែម សូមចូលទៅកាន់ http://www.smart.com.kh/#smartmegaconcert #smart #charlieputh

Posted by Smart Axiata on Tuesday, September 11, 2018

Loading...