កាលពីពេលថ្មីផេកផ្លូវការរបស់សារព័ត៌មាន Dailymain បានបង្ហោះនូវវីដេអូមួយដែលបង្ហាញពីសកម្មភាពចោរម្នាក់ដែលព្យាយាមចូលប្លន់នៅក្នុងហាងមួយប៉ុន្តែភ្លាត់ស្នៀត ឬ ខុសបច្ចេកទេសចោរ ត្រូវរត់ទាំងបាតជើងសព្រាតចេញពីហាងវិញ ស្ទើររបូតខោទៀតផង ។

នៅក្នុងវីដេអូដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាពនោះបានបង្ហាញថា មុនដំបូងឡើងគឺមានបុរសម្នាក់បានដើរចូលមកក្នុងហាងទំនិញមួយ ។

ពេលនោះគាត់បានដើរសំដៅទៅរកកន្លែងគិតលុយ ហើយបាននិយាយជាមួយស្ត្រីម្នាក់ដែលគេសន្និដ្ឋានថាអាចជាម្ចាស់ហាង ឬបុគ្គលិកផ្នែកគិតលុយ ។

បានបន្តិចបុរសនោះក៏បានដកកំភ្លើងចេញមកដោយមានគម្រោងនិងប្លន់យកលុយពីស្ត្រីរូបនោះ ប៉ុន្តែគម្រោងត្រូវបរាជ័យពីព្រោះតែលោកចោរដកកាំភ្លើងខុសបច្ចេកទេសធ្វើឲ្យកាំភ្លើងរបូតពីដៃធ្លាក់ចូលទៅខាងក្នុងកន្លែងគិតលុយនោះ គាត់បានព្យាយាមប្លោះចូលទៅយកកាំភ្លើងដែរ ប៉ុន្តែត្រូវបានស្ត្រីនៅក្នុងហាងនោះរើសបានមុន ធ្វើឲ្យលោកចោរភ័យស្ទើរលស់ព្រលឹង និងព្យាយាមរត់គេចចេញពីហាងបាត់ទៅ ដោយស្ទើរតែរបូងខោទៀតផង ។

ទស្សនាវីដេអូដើម្បីជ្រាបកាន់តែច្បាស់ ៖

Probably the worst robbery attempt of all time 🙈😂😂

Probably the worst robbery attempt of all time 🙈😂😂

Posted by Daily Mail on Friday, September 7, 2018

ប្រភព​ ៖ Daily Mail

Loading...