អ្នក​គាំទ្រ​ទាំង​អស់​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ឬ​នៅ?​ កំពូល​ព្រឹត្តិការណ៍​ការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​មិន​ធ្លាប់​មាន​ពី​មុន​មកគឺ​ Huawei Nova3i Star Concert ដែល​ចូល​រួម​សុទ្ធ​សឹង​តែ​កំពូល​តារា​ចម្រៀង​ជួរ​មុខ​របស់​ប្រទេស​កម្ពុជា ជាពិសេសអាចសាកល្បងប្រើប្រាស់កំពូលស្មាតហ្វូនម៉ូដែលចុងក្រោយរបស់ Huawei ទៀតផង។

សម្រាប់​ហ្វេន​ៗ​ដែល​បាន​ចូល​រួម​ទាំង​អស់​នឹង​ទទួល​បាន​ឱកាស​ពិសេស​៣​ធានា​ថា​រំភើប​តែ​ម្ដង៖

១. ឱកាស​ទទួល​បាន​អាវ​យឺតយ៉ាងស្រស់ស្អាត​ពី idol សំណព្វ​ចិត្ត​របស់​អ្នកផងដែរ
២. ថត​រូប​ជាមួយ​ idol ក៏ដូចជា​កំពូល​តារា​ចម្រៀង​ជួរ​មុខ​របស់​ប្រទេស​កម្ពុជា​​​​​​​​
៣. សាក​ល្បង​ប្រើ​ប្រាស់​កំពូល​ស្មាតហ្វូន​ Huawei Nova3/ Nova 3i ឥតដែនកំណត់ ​អំឡុង​ពេល​មុនការ​ប្រគំតន្ត្រី​

លក្ខខណ្ឌ​ងាយៗអ្នកគាំទ្រមាន​សំណាង​ឈ្នះ​សំបុត្រ​ទស្សនា​ឥត​គិត​ថ្លៃ​រាល់​ការ​ទិញ​ទូរសព្ទ​#Huawei_Nova3i រឺ #Nova3 តាម​បណ្ដា​ហាង​ធំៗ​ដែល​មាន​ផ្លាករបស់​ Huawei ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី​​12  ខែ  កញ្ញា។ ការ​ចាប់​ឆ្នោត​​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ 13​ ខែ កញ្ញា ​ខាង​មុខ​នេះ។

កុំ​ភ្លេច​ឲ្យ​សោះ​មកមុនបានអង្គុយមុខ ងាយស្រួលទស្សនា កន្លែងមានកំណត់  ថ្ងៃ​ទី 15 កញ្ញា​​ ម៉ោង​6ល្ងាច​ខាង​មុខ​នេះ​ នៅ​ស្ទូឌីយោ​ហង្សមាស​​អ៊ីអន​ម៉ល​សែនសុខ​ស៊ីធី​ នឹង​រៀបចំ​ការ​ប្រគំ​តន្ត្រី​ដ៏​កក្រើក​អស្ចារ្យ មួយ​​គឺ​ Huawei Nova3i Star Concert​។​ កំពូល​តារា​ជួរ​មុខ​ដែល​ត្រៀម​ខ្លួន​អង្រួន​ឆាក​តន្ត្រី​ទាំង​អស់​មាន​ដូចជា​ លោក ខេមរៈ សេរីមន្ត​ លោក ឆន សុវណ្ណរាជ លោក នីកូ កញ្ញា ទេព បូព្រឹក្ស និង កញ្ញា វី ឌីណែត។

Huawei Nova3i Star Concert នាំ​មក​ជូន​ផ្ដាច់​មុខ​ដោយ​​​ #Huawei_Nova 3i និង #Nova3 ដែល​ជម្រើស​សម្រាប់​យុវវ័យ​ឡូយ​ឆាយ។

Huawei_nova_3i ពេញ​ចិត្ត​គ្រប់​ចំណុច​ធានា​ពេញ​ចិត្ត​ទាំង​តម្លៃ  ទាំង​គុណ​ប្រយោជន៍​ទាំង​រូបរាង​តួ​កញ្ចក់​ចែង​ចាំង​ទាក់​ទាញ​ដែល​មើល​ទៅ​ដូច​គ្រាប់​ពេជ្រ  ជា​ពិសេស​បំពាក់​​កាមេរ៉ា​4​គ្រាប់​ (4AI Camera) កាមេរ៉ា​មុខ​ពីរ​គ្រាប់​ទំហំ 24M + 2MP និង​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​ទំហំ 16M + 2MP ជាមួយ​ការ​​ឌីហ្សាញ​រាង​រៅ​​ដ៏​ប្រណីត​ ពណ៌​ភ្លឺ​ចែងចាំង​ លម្អ​ដោយ​គែម​​អាលុយមីញ៉ូម ​អេក្រង់​ឆក​ធំ​ ទំហំ 6.3 អ៊ីញ កម្រិត Full HD+ ផ្ដល់​នូវ​បទពិសោធន៍​ទស្សនា​ភាពយន្ត និង​លេង​ហ្គេម​យ៉ាង​ពេញ​ចិត្ត ក៏​ដូចជា​ឆ្លើយ​តប​នឹង​​​តម្រូវការ​​បទពិសោធន៍​លេង​ហ្គេម​ដ៏​រលូន Huawei ​ដាក់​ឲ្យ​ប្រើ​នូវ GPU Turbo បង្កើន​​ដំណើរការ​ក្រាហ្វិក​​ឥត​ទាស់​​ចិត្ត ដូចជា​ហ្គេម  Pubg Mobile  ឬ​ Rule of Survival បំពាក់ CPU: Chip Kirin 710 ​មាន RAM 4GB, ROM 128 GB និង ថាមពល​ថ្ម  3340 mAh​ ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើ​ពី​ព្រឹក​ដល់​ល្ងាច​ដោយ​មិន​បារម្ភ។

Huawei_nova3 បំពាក់​កាមេរ៉ា​ 4 (4 AI Camera) មុខ​ពីរ​គ្រាប់​ទំហំ 24M + 2MP និង​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​ទំហំ 24M + 16MP ថត​បែប​អាជីព  បែប bokeh effect មានផ្ទៃ​ក្រោយ​ព្រាល​​ មុខងារ HDR Pro ធ្វើ​ឲ្យ​មាន​តុល្យភាព​ពន្លឺ​​​​​ ​កម្រិត Aperture F1.8 ។​​ បច្ចេកវិទ្យា AI សម្គាល់​ប្លង់​រូបភាព​ដោយ​ស្វ័យ​ប្រវត្តិ​ទាំង​ក្រោយ​និង​មុខ​​ជួ​យ​ការ​ថត​សែលហ្វី​ស្អាត​លេច​ធ្លោ  ជាមួយ​នឹង​អេក្រង់​ឆក​ដ៏​កំពុង​ពេញ​និយម​ ធំ​ពេញភ្នែក ទំហំ 6.3 អ៊ីញ កម្រិត Full HD+ 409 ppi​ រួម​ទាំង CPU: Chip Kirin 970 ​មាន RAM 6GB, ROM 128 GB បើនិយាយពីកម្លាំង​ថ្ម​វិញគឺខ្លាំងទំហំ 3750 mAh ប្រើ​បាន​ពេញ​មួយ​ថ្ងៃ​ដោយ​មិន​ខ្វល់​ពី​ការ​សាក​ថ្ម​ថែម​ទាំងមានបច្ចេកវិទ្យា​​  Fast Charge សាក​ថ្ម​លឿន​ទាន់ចិត្តតាមរយៈរន្ធ USB Type C ៕

ចង់ដឹងថាកំពូលព្រិត្តិការណ៍នេះអស្ចារ្យប៉ុណ្ណាតោះមើលវីដេអូខាងក្រោម៖

ទស្សនាវីដេអូខាងក្រោមទើបដឹងថា​ Nova3/3i មិនធម្មតានោះទេ ៖

Loading...