កាលពីពេលថ្មីនេះវីដេអូនៃការសម្ដែងដ៏អស្ចារ្យបានបានធ្វើឲ្យមហាជនជាច្រើនដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook មានការចាប់អារម្មណ៍ និងពោរពេញដោយចម្ងល់ជាខ្លាំង ។

នៅក្នុងវីដេអូខ្លីដែលដកស្រង់ចេញពីការសម្ដែងដ៏អស្ចារ្យមួយបាន បានបង្ហាញពីភាពប៉ិនប្រសព្វរបស់បុរសម្នាក់ ដែលគាត់បានប្រើប្រាស់ត្រឹមតែបារីមួយដើមប៉ុនណោះក្នុងការសម្ដែង ។

គាត់បានចាប់ផ្ដើមសម្ដែងដោយយកបារីមួយដើមដាក់ចូលមាត់ ហើយពេលរៀបនឹងអុចបារីនោះ ស្រាប់តែមើលឃើញថាគាត់បានដាក់ចុងបារីចូលមាត់មិនមែនជាកន្ទុយបារី ហើយគាត់ក៏បានទាញវាចេញពីមាត់ រួចធ្វើការបង្វិល ដែលគ្រប់គ្នាឃើញយ៉ាងច្បាស់ថាគាត់បានបង្វិលមែន ប៉ុន្តែចុងបារីនៅតែចូលមាត់គាត់ ឯកន្ទុយនៅតែនៅខាងក្រៅដដែល គាត់ធ្វើបែបនេះរហូតដល់ ៣ ដងជាមួយលទ្ធផលនៅតែដដែល ។

រៀបនឹងអុចបារីនោះ ស្រាប់តែមើលឃើញថាគាត់បានដាក់ចុងបារីចូលមាត់មិនមែនជាកន្ទុយបារី
គាត់ក៏បានទាញវាចេញពីមាត់ រួចធ្វើការបង្វិល ប៉ុន្តែចុងបារីនៅតែចូលមាត់គាត់

បន្ទាប់មកគាត់ក៏បានព្យាយាមបង្វិលវាមួយៗដែលគ្រប់គ្នាបានឃើញយ៉ាងច្បាស់ថាវាពិតជាបានផ្លាស់ប្ដូរប្រាកដមែន ដោយកន្ទុយបានបង្វិលទៅរកមាត់របស់គាត់ ប៉ុន្តែនៅពេលដែលគាត់ដាក់ក្បែរមាត់ស្រាប់តែឃើញថាផ្នែកដែលចូលមាត់គាត់គឺជាចុងមិនមែនកន្ទុយដដែល ។

គាត់បានព្យាយាមបង្វិលវាមួយៗ
ប៉ុន្តែលទ្ធផលគឺនៅតែដដែល

ទស្សនាវីដេអូដើម្បីជ្រាបកាន់តែច្បាស់ ៖

cigarette

Khi bạn là một người hài hước và "thổi hồn" thành công vào bài diễn. 🙂

Posted by Ảo thuật gia J on Thursday, August 30, 2018

ទស្សនាវីដេអូពេញដែលត្រូវបានបង្ហោះលើបណ្ដាញ Youtube ៖

គួរបញ្ជាក់ឲ្យដឹងផងដែរថា បុរសម្នាក់នេះមានឈ្មោះថា Mario Lopez គឺជាអ្នកលេងសៀកដ៏ល្បីឈ្មោះម្នាក់ ដែលការសម្ដែងរបស់គាត់គឺមើលទៅមានលក្ខណៈខុសពីការសម្ដែងដទៃ ដែលភាគច្រើនគឺជាការច្នៃប្រឌិតដោយខ្លួនឯង ។ ជាមួយនឹងសមត្ថភាពសម្ដែងដ៏អស្ចារ្យនិងប្លែកខុសគេរបស់គាត់បានធ្វើការឲ្យទទួលបានចំណាត់ថ្នាក់លេខ ២ នៃពានរង្វាន់ Micro Magic នៃកម្មវិធី FISM (Fédération Internationale des Sociétés Magiques) ។

Mario Lopez
Image result for Mario Lopez magic
Mario Lopez
Image result for mario lopez magic
Mario Lopez
Image result for mario lopez magic
Mario Lopez
Image result for mario lopez magic
Mario Lopez
Image result for mario lopez magic
Mario Lopez
Image result for mario lopez magic
Mario Lopez
Image result for mario lopez magic
Mario Lopez

ទស្សនាវីដេអូសម្ដែងផ្សេងៗទៀតរបស់គាត់ ៖

វីដេអូទី ១

វីដេអូទី ២

ប្រភព : Youtube

Loading...