នៅលើពិភពលោកនេះគឺមានទីក្រុងចាស់ៗជាច្រើនដែលបានកសាងឡើងតាំងពីអតីតកាលនិងបានបាត់ខ្លួនទៅវិញ,ដូចជារឿងទាក់ទងទៅនិងការបាត់បង់ទីក្រុង Atlantisជាដើម។ប៉ុន្តែនៅមានរឿងរ៉ាវជាច្រើនទៀតដែលទាក់ទងនិងការបាត់ទីក្រុងនេះដោយទីក្រុងខ្លះត្រូវបានបាត់នៅក្រោមបាត់សមុទ្រ ខ្លះកប់បាត់ក្រោមដីនិងខ្លះទៀតត្រូវបានកប់នៅក្នុងព្រៃជ្រៅអស់ជាច្រើនសតវត្សន៍។

១,ទីក្រុង Atlantis

ទីក្រុងមួយនេះគឺបាននិយាយនៅក្នុងគម្ពី គូរ៉ានថាដោយសារតែមានប្រជាជនមួយក្រុមបានធ្វើការប្រឆាំងនិងព្រះអាឡះហើយអ្នកព្យាការីម្នាក់ឈ្មោះ Hud បានកោះហៅពួកគេអោយមកជួបនិងធ្វើការគោរពសុំទោសព្រះអាឡះ។តែពួកគេមិនបានយកចិត្តទុកដាក់ជាមួយនិងពាក្យសម្តីរបស់Hudឡើយហើយថែមទាំងបានប្រទូសរាយជាមួយHudទៀតផងជាលទ្ធផលទីក្រុងរបស់ពួកគេបានទទួលរងនូវព្យុះខ្សាច់រយៈពេល៧ថ្ងៃ៧យប់ហើយក៏បានធ្វើអោយទីក្រុងនោះកប់នៅក្រោមដីបាត់ទៅ។នៅក្នុងឆ្នាំ១៩៩០ ក្រុមអ្នកបុរាណវិទ្យាមួយក្រុមដែលដឹកនាំដោយលោកNicholas Clapp​ ដែលជាអ្នកបុរាណវិទ្យានិងជាអ្នកផលិតកភាពយន្តមួយរូបបានលើកឡើងថាពួកគាត់បានធ្វើការរុករកពីទីក្រុងបុរាណជាច្រើននៅតំបន់វាលខ្សាច់នៃប្រទេសអារ៉ាប់ដែលបានរកឃើញទីក្រុង Atlantisដោយរ៉ាដាផ្កាយរណបរបស់អង្គការNasa។

២,ទីក្រុងHelike

ទីក្រុង Helike ត្រូវបានរកឃើញនៅតំបន់ Achaea ប្រទេសក្រិច,ទីក្រុងនេះគឺជាទីតាំងតំបន់ដ៏សំខាន់សំរាប់ធ្វើសេដ្ឋកិច្ច,វប្បធ៌មនិងជាតំបន់ដ៏ធំនៃការធ្វើពិធីសាសនា​ ហើយទីក្រុងតូចដាក់ជាចំណុះចំនួន១២ទៀតនៅជុំវិញទីក្រុងនោះ។ហើយអ្នកគ្រប់គ្រងទីក្រុងនេះគឺព្រះPoseidonដែលជាព្រះដែលគ្រប់គ្រងការរញ្ជួយដីនិងសមុទ្រក្រិច។ហើយទីក្រុងនេះត្រូវបានរកឃើញនៅក្នុងឆ្នាំ២០០២ដោយការសិក្សារទៅលើស្រទាប់បាក់បែកនៅតំបន់នោះនិងបានបញ្ជាំក់ថាវាពីតជាទីក្រុងបុរាណ Helike។

៣,ទីក្រុង Heracleion ប្រទេសអេហ្ស៊ីប

ទីក្រុងនេះបានលិចបាត់នៅក្នុងសមុទ្រមេឌីទែរ៉ាណេតាំងពី១២០០ឆ្នាំមុន។ហើយវាគឺជាមជ្ឃមណ្ឌលសេដ្ឋកិច្ចដ៏ធំមួយនៅទីនោះកាលពីជាងមួយសហសវត្យន៍មុនមុនពេលលិចបាត់នៅក្នុងសមុទ្រមេឌីទែរ៉ាណេ។ណៅឆ្នាំ២០០១ក្រុមអ្នកបុរាណវិទ្យាបានធ្វើការរុករកនៅក្នុងនាវាចម្បាំងរបស់បារាំងនិងទីក្រុងដែលបានលិចក្នុងសមុទ្រនិងបានរកឃើញនៅវត្ថុជាច្រើន។កាក់សេននិងវត្ថុជាច្រើនដែលធ្វើពីសំរិទ្ធនិងថ្មគឺជាវត្ថុដ៏សំខាន់សម្រាប់ដែលបានរកឃើញនៅក្រោមបាតសមុទ្រដែលកប់បាត់ជាមួយទសវត្សន៍មកនេះ។

៤,ទីក្រុង Urkesh

ទីក្រុងនេះស្ថិតនៅភាគខាងជើងនៃប្រទេសស៊ីរីជាប់ព្រំដែនប្រទេសទួគីនិងប្រទេសអីរ៉ាក់។ហើយទីក្រុងនេះមានភាពរីកចម្រើនខ្លាំងចន្លោះពី៤០០០ឆ្នាំនិង១៣០០ឆ្នាំមុនមុនគស។ហើយវាក៏ជាមជ្ឃមណ្ឌលសាសនានិងជាតំបន់សេដ្ឋកិច្ចដ៏ធំនៃប្រទេសស៊ីរីនិងMesopotamia។

៥,ព្រះរាជាណាចក្រ Wales(Cantre’r Gwaelod)

កាលពី៣ទសវត្សន៍មុន,ការដុះនៃព្រៃបុរេប្រវត្តិកំឡុងពេលមានព្យុះដ៏ធំមួយនៅក្នុងតំបន់Cardigan Bay,នៃអាណាចក្រ Waleភាគខាងលិច។ជាការពិតតាមការសិក្សារស្រាវជ្រាវបានបង្ហាញថាពីការសិក្សារទៅលើភូស៊ីលមនុស្សនិងស្នាមជើងរបស់សត្វនិងឧបករណ៍ប្រើប្រាស់ផ្សេងរបស់មនុស្សនាសម័យនោះគឺមានភាពរីកចម្រើន។ហើយវាស្ថិតនៅលើកោះRamseyនិងកោះBardseyនៃតំបន់Cardigan Bayដែលមានទំហំ៣២គីឡូម៉ែត្រ៕

៦,ទីក្រុង La Ciudad Blanca

អ្នកបុរាណវិទ្យាបានលើកឡើងថាទីក្រុង ស(La Ciudad Blanca)គឺទីក្រុងបុរាណដែលបានបាត់នៅក្នុងព្រៃជ្រៅមួយហើយពួកគេបានធ្វើការស្គេនទៅលើព្រៃនោះហើយបានរកឃើញទីលានដ៏ធំមួយ ដីលើក ពំនូកនិង និងពំនូករាងដូចប្រាសាទពីរ៉ាមីតនិង គ្រឿងឧបករណ៍ជាច្រើនដែលបង្ហាញពីអរីយធ៌មមួយនោះទីនោះ។

៧,ទីក្រុង  Musasir ស្ថិតនៅតំបន់Kurdistanនៃប្រទេស អីរ៉ាក់ខាងជើង

បានរកឃើញពីរូបចម្លាក់នៃការរស់នៅរបស់មនុស្សនាសម័យនោះដោយពឹងផ្អែកលើរូបចម្លាក់នៅលើប្រាសាទ the god Haldiកាលពីប៉ុន្មានទស្សវត្សន៍មុន។

៨,ប្រាសាទដែលកប់បាត់នៅក្នុងព្រៃនៃប្រទេសកម្ពុជា

ដោយការប្រើនូវឧបករណ៍ទំនើបធ្វើការស្កេនទៅលើព្រៃនៅតំបន់អង្គរ(ភ្នំគូលែន)នៅឆ្នាំ២០១៤ដោយក្រុមអ្នកបុរាណវិទ្យាជនជាតិអូស្រ្តាលីបានអោយដឹងថាមានទីក្រុងបានបាត់មុនពេលទីក្រុងអង្គរកកើតកាលពី៣៥០ឆ្នាំមុននៅក្នុងព្រៃភ្នំគូលែន។ហើយវាគឺជាផ្នែកមួយនៃអាណាចក្រខ្មែរនៅក្នុងតំបន់អាស៊ីអាគ្មេយ៍ចន្លោះពី៨០០ទៅ១៤០០ឆ្នាំមុនគស។

៩,ប្រសាទពីរ៉ាមីតនៃទីក្រុង Caral

ប្រសាទពីរ៉ាមីតដែលមានអាយុកាល៥០០០ឆ្នាំហើយវាជាទីក្រុងដែលពោពេញដោយភាពរុងរឿង និង ជាផ្ទះសំរាប់ប្រជាជនប្រមាណ៣០០០នាក់នៃទីក្រុង Caral។អ្នកស្រាវជ្រាវបានអោយដឹងថាទីក្រុងនេះបានទទូលវប្បធ៌មជាច្រើនពីពួកNorte Chico។

១០,ទីក្រុងបូរាណMaya នៅក្នុងប្រទេសមុិកសុិចកូ

នៅឆ្នាំ២០១៤អ្នកបូរាណវីទ្យាបានរកឃើញនូវទីក្រុងបុរាណចំនួន២នៅក្នុងប្រទេសមុិកសុិចកូដែលបានបាត់បង់ជាយូណាស់មកហើយ។ហើយអ្នកបុរាណវិទ្យាបានរកឃើញនូវប្រសាទពីរ៉ាមីតដែលមានទំហំ៦៥ហ្វីត និង កំពស់២០ម៉ែត្រនិង ប្រសាទបុរាណជាច្រើនទៀតដូចជា ប្រសាទពីរ៉ាមីត,ប្រសាទLagunitaជាដើម។ហើយលក្ខណៈពិសេសដែលគួអោយចាប់អារម្មណ៍មួយរបស់ទីក្រុង Mayaគឺមានផ្លូវចូលដូចជាផ្លូវដើចូលទៅក្នុងមាត់សត្វចម្លែកដ៏ធំមួយចឹង៕

ប្រភព ៖ ancient