ដំបូងឡើយ ទឹកបាញ់ត្រូវបានប្រើសម្រាប់បំពេញមុខងារដូចជា ភ្ជាប់ទៅនឹងបណ្តាញទឹក និងផ្តល់ទឹកស្អាតសម្រាប់ផឹក និងផ្តល់ទឹកសម្រាប់លាងសំអាតនិងងូតទឹក ជាដើម ហើយជាទូទៅមានលក្ខណៈសាមញ្ញ ប៉ុន្តែឥឡូវនេះទឹកបាញ់ភាគច្រើនត្រូវបានគេរៀបចំប្រកបដោយគំនិតច្នៃប្រឌិត ឱ្យមានស្រស់ស្អាតខ្លាំង និងគួរឱ្យទាក់ទាញភ្នែក ឃើញហើយដឹងតែចាប់ចិត្តចង់ទស្សនា។ ជាក់ស្តែង ខាងក្រោមនេះ គឺជាទឹកបាញ់ដែលស្អាតពិសេសអស្ចារ្យបំផុតនៅជុំវិញពិភពលោក។

10. Fountain of Wealth នៅប្រទេសសិង្ហបុរី

Image result

 

នេះជាទឹកបាញ់ដ៏ធំបំផុតមួយនៅលើភពផែនដី ហើយរង្វង់ដ៏ធំដែលជាផ្នែកមួយនៃទឹកបាញ់នេះ តំណាងឱ្យសកលលោក សាមគ្គីភាព ស្មារតីតែមួយ ភាពសុខដុម និងសមភាពនៃគ្រប់សាសនា និងជាតិសាសន៍ទាំងអស់នៅក្នុងប្រទេសសិង្ហបុរី។

9. ទឹកបាញ់ឥន្ធនូនៅស្ពាន Banpoប្រទេសកូរ៉េខាងត្បូង

Image result

 

នេះជាស្ពានដែលមានទឹកបាញ់ ដ៏វែងបំផុតនៅលើពិភពលោក ដោយមានក្បាលទឹកបាញ់បំពាក់ភ្លើង LED ចំនួន ១០.០០០ នៅសងខាងស្ពានដែលមានប្រវែង ១.១៤០ ម៉ែត្រ។ ក្នុងនោះ ស្ពានមានទឹកបាញ់នេះ ធ្វើការបាញ់ទឹកចេញបរិមាណ ១៩០តោន រាល់នាទី។ ទឹកបាញ់នេះត្រូវបានដំឡើងនៅលើស្ពាន Banpoនៅក្នុងខែកញ្ញា ឆ្នាំ២០០៩។

8. Trevi Fountain នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី

Image result

 

ស្នាដៃសិល្បៈដ៏អស្ចារ្យនេះត្រូវបានរចនាឡើងដោយលោក Nicola Salviស្ថាបត្យករអ៊ីតាលី ហើយប៉ុន្មានឆ្នាំក្រោយមក លោក PietroBracciបានបញ្ចប់ការរចនាវា។ ទឹកបាញ់នេះមានទទឹងប្រហែល ៥០ម៉ែត្រ និងកម្ពស់ ២៦ម៉ែត្រ ដែលជាទឹកបាញ់ដ៏ធំបំផុតនៅទីក្រុងរ៉ូម ព្រមទាំងជាកន្លែងដែលមានប្រជាប្រិយភាពបំផុតមួយ។

7. Bellagio នៅ Las Vegas សហរដ្ឋអាមេរិក

Image result

 

ការសាងសង់កន្លែងទឹកបាញ់នេះ ត្រូវចំណាយថវិកាដល់ទៅ៤០លានដុល្លាររអាមេរិក ប៉ុន្តែពិតជាមានតម្លៃសាកសមនឹងថ្លៃចំណាយ។ ទឹកបាញ់នេះមានចលនាតាមតន្ត្រី ហើយមានការសម្តែងទឹកបាញ់ និងពន្លឺភ្លើងនៅរាល់ ១៥-៣០នាទី។

6. Mustangs of Las Colinas

Image result

 

សេះនៅក្នុងទឹកបាញ់នេះស្ថិតនៅ Irving រដ្ឋតិចសាស់ ដែលក្នុងនោះវាមានទិដ្ឋភាពហាក់ដូចជា សត្វសេះទាំងនេះកំពុងរត់កាត់ទឹក ធ្វើឱ្យខ្ទាតបាចសាចទឹក បង្កើតជាទិដ្ឋភាពដ៏ស្រស់ស្អាត។ ទោះបីវាមិនមែនជាសេះពិតប្រាកដ ប៉ុន្តែវាត្រូវបានសាងសង់ឡើងឱ្យមើលទៅដូចជាវាកំពុងរត់ពិតៗ។

5. ទឹកបាញ់នៅអគារខ្ពស់បំផុតក្នុងពិភពលោក BurjKhalifa ទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម

Image result for burj khalifa

ទឺកបាញ់នេះពិតជាមានភាពស្រស់ស្អាតខ្លាំង ហើយបង្ហាញការសម្តែងដ៏អស្ចារ្យ។ នេះជាទឹកបាញ់ដ៏ធំ ដែលស្ថិតនៅក្នុងបឹងទំហំ 30 acres នៅខាងមុខអគារ BurjKhalifaដែលជាអគារខ្ពស់ជាងគេបំផុតនៅលើពិភពលោក។ វាអាចបាញ់ទឹកដល់កម្ពស់ជិត ១៥០ ម៉ែត្រ និងមានម៉ាស៊ីនបញ្ចាំងពន្លឺពណ៌ចំនួន ២៥ ដែលអាចឱ្យទឹកបាញ់បង្ហាញនូវរូបភាពជាច្រើន ហើយអាចមើលឃើញតាំងពីនៅចម្ងាយ 20 miles ។

4. Vortex Fountain ‘Charybdis’ ប្រទេសអង់គ្លេសភាគខាងកើត

 

Image result for vortex fountain

នេះជាទឹកបាញ់ដ៏ចម្លែក និងស្រស់ស្អាត ដែលអ្នកប្រហែលមិនអាចឃើញនៅកន្លែងណាផ្សេងឡើយ។

3. Aquanura

Image result

 

Aquanaraដែលត្រូវបានរចនាឡើងដោយ Water Entertainment Technologies និង Eftelingគឺជាទឹកបាញ់ដ៏ធំបំផុតមួយ ដែលស្ថិតនៅក្នុងបឹងទំហំ ១៥.០០០ម៉ែត្រការ៉េ។ វាបង្ហាញនូវការសម្តែងដ៏អស្ចារ្យ ដែលមានបង្ហាញរូបភាពផ្សេងៗ ពន្លឺភ្លើង អមដោយតន្រ្តី។

2. Magic Fountain of Montjuicនៅ Barcelona ប្រទេសអេស្ប៉ាញ

Image result

 

ទឹកបាញ់នេះបង្ហាញនូវការសម្តែងរេរាំរបស់ទឹក អមជាមួយពន្លឺភ្លើង និងតន្ត្រី ដែលបង្កើតជាទស្សនីយភាពដ៏ស្រស់ស្អាត និងពិសេសអស្ចារ្យ ទាក់ទាញអ្នកទស្សនាជាច្រើន នៅរៀងរាល់ល្ងាច។

  1. Nine Floating Fountains នៅទីក្រុងអូសាកា ប្រទេសជប៉ុន
  2. Image result for isamu noguchi floating fountains

 

ទឹកបាញ់នេះមើលទៅហាក់ដូចជាអណ្តែតនៅលើផ្ទៃមេឃ ប៉ុន្តែតាមពិតទៅ វាត្រូវបានទ្រដោយបំពង់ដែលចេញពីទន្លេ ប៉ុន្តែគេមើលបំពង់នោះមិនឃើញ។ ទោះបីវាត្រូវបានសាងសង់តាំងពីឆ្នាំ១៩៧០ វានៅតែមានប្រជាប្រិយភាពដដែល។

ប្រភព៖ Wonderslist

Loading...
SHARE